Showing posts with label សេវាផ្លូវភេទ. Show all posts
Showing posts with label សេវាផ្លូវភេទ. Show all posts

​ចុមសុទ្ធតែសាច់ដុំ! ឃាត់ខ្លួន​បុរស​រកស៊ី​ផ្លូវ​ភេទ ១៤៤នាក់ នៅក្នុងក្លឹបហាត់បា្រណមួយ ដែលលួចបង្កប់សេវាបំរេីផ្លូវភេទ!​


[ពិភពចែករំលែក] 
ប្រទេសម៉ាឡេសុី ៖ នាពេលថ្មីៗនេះ ប៉ូលីស​ប្រទេស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​កន្លែង​ហាត់ប្រាណ​មួយកន្លែង​ដែល​សង្ស័យថាជា បា(Bar) ក្លឹប បើក​លួចលាក់​បង្កប់សេវារកស៊ី​បំរើ​សេវាកម្ម​ផ្លូវភេទ។

ក្នុង​ប្រតិបត្តិ​ការណ៍​ឆែកឆេរ​នេះ បាន​ធ្វើ​អោយគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​កន្លែង​នោះ​មាន​បុរស​ជាច្រើន​ដែល​សុទ្ធ​តែមាន​សាច់ដុំ​ធំៗ នាំគ្នា​រាំ​ស្រាត​លើ​ឆាក។ បុរស​ទាំងនោះ​សុទ្ធតែជា​អ្នករកស៊ី​ផ្លូវភេទ ក្នុងការបង្ក្រាបនេះប៉ូលីស​បាន​ធ្វើការចាប់​ឃាត់ខ្លួន​បុរស​រកស៊ី​ផ្លូវភេទ​បាន​ចំនួន ១៤៤នាក់ ហើយ​បាន​នាំខ្លួន​ទៅកាន់​ស្ថានីយ៍​ប៉ូលីស​ដើម្បី​ធ្វើការ​អប់រំ។

អគារ​ហាត់ប្រាណ​នេះ មាន ៣ជាន់ ជាន់​ទី១គឺជា​កន្លែង​ហាត់ប្រាណ​ធម្មតា និងជាន់​ទី២ គឺជា​កន្លែង បារ(Bar) និងក្លឹប ចំណែក​ជាន់​ទី៣វិញ គឺមាន​បន្ទប់​ជាច្រើន​ដែលជា​កន្លែងសម្រាប់​ពួកគេ​រួមភេទ។ ភាគច្រើន​អ្នក​ដែល​ទៅ​ទីនោះ សុទ្ធតែជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និងខ្លះទៀតជា 69 (ស្រីក៏បាន ប្រុសដូចគ្នាក៏បាន) ។ បុរស​រកស៊ី​ផ្លូវភេទ​ទាំងនោះ ក្នុង​មួយយប់ៗ អាច​រកប្រាក់​បាន​យ៉ាងតិច​បំផុត​ប្រហែល 600រីង​ហ្គី​ត (ប្រហែល140$) ៕



[ពិភពចែករំលែក ដកស្រង់បន្តពី Facebook]

រំដោះក្មេងស្រី៦នាក់ ចេញពីទីតាំងម៉ាស្សាមួយកន្លែង បង្កប់សេវាកម្មជួញដូរផ្លូវភេទ



(ពិភពចែករំលែក)៚

រាជធានីភ្នំពេញៈ ក្រៅពីរំដោះក្មេងស្រីជាច្រើននាក់​ ចេញពីទីតាំងម៉ាស្សាមួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្មានម៉ោងមុននេះ​ ប៉ូលិសក៏បានឃាត់ខ្លួន​ស្ត្រីមេការម្នាក់ ផងដែរ​។

មន្រ្តីប៉ូលិសបានប្រាប់ថា​ ក្រោយពីស្រាវជ្រាវមួយរយៈ នៅវេលាម៉ោង៥៖១៥នាទី ល្ងាចថ្ងៃសុក្រ​ ទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន​ក្រុងភ្នំពេញ​ ក៏បានចុះប្រតិបត្តិការបង្រ្កាប និងឆែកឆេរទីតាំងម៉ាស្សាមួយកន្លែង​ ឃាត់ខ្លួនមេការម្នាក់​ ឈ្មោះ​ ញ៉ែត​ មុំ ភេទស្រី យុ៤៥ឆ្នាំ​ បន្ទាប់ពី៦នាក់ផ្សេងទៀត​ ដែលជាជនរងគ្រោះត្រូវបានរំដោះយកចេញ​ បន្ទាប់ពីពួកនាង​ត្រូវបានគេជួញដូរតាមរយៈការម៉ាស្សា​ ប៉ុន្តែបង្កប់សេវាកម្មផ្លូវ​ភេទ​៕

ស្ត្រីមេការ



អូសក្រឡាឡេីងឋានសួគ៍មិនបាន, និយាយសាំញាំច្រេីនពេក ទាញសាំម៉ូរៃកាប់នាងឈាមជោគខ្លួន


រាជធានីភ្នំពេញ ៖ នារីម្នាក់ជាអ្នករកស៊ី​ផ្លូវភេទនៅ​ម្ដុំ​វត្ត​ភ្នំ​ ត្រូវ​បុរសម្នាក់ជាម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូយក​ដាវ​សាំ​ម៉ូ​រៃ កាប់​ឲ្យ​រង​របួស ដៃ​ហូរ​ឈាម​ស្រោច​ខ្លួន ខណៈ​មិន​ត្រូវ​គ្នាពី​ទីតាំង ដែល​ត្រូវ​នាំគ្នាទៅឡើងឋានសួគ៌​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំងកណ្ដាលអធ្រាត្រ ថ្ងៃ​ទី​២០ សីហា ២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ភ្នំពេញ ។

បើ​តាម​សម្ដី​នារី​រង​គ្រោះ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​នាង​(​រកស៊ី​ផ្លូវភេទ​) ឈរ​នៅ​ម្ដុំ​វត្ត​ភ្នំ ស្រាប់តែ​មាន​បុរស​រត់​រ៉ឺ​ម៉ក​ម៉ូតូ​ម្នាក់ មក​រក​សេវា​ផ្លូវភេទ ដោយ​ហៅ​នាង​ទៅ​ជាមួយ ។ ខណៈនោះ នាង​បាន​ទារ​តម្លៃ​ខ្លួន ៣​ម៉ឺន​រៀល តែ​បុរស​ខាងលើ​មាន​តែ​២​ម៉ឺន​រៀល ហើយ​នាង​ក៏​យល់​ព្រមទៅ​ដោយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ជាមួយ​គ្នា ។

នារី​រកស៊ី​ផ្លូវភេទ​ជា​ជន​រង​គ្រោះ បន្ត​ថា បន្ទាប់​មក​គេ បាន​ដឹក​នាង​ទៅ​រក​ផ្ទះសំណាក់​នៅ​ម្ដុំ​បឹង​កក់ តែ​ខាង​ប្រុស ​គ្មាន​លុយ​ឲ្យ​ថ្លៃ​ផ្ទះសំណាក់ ក៏​បន្តដំណើរ​ទៅ​ដល់ ម្ដុំ​អង់​តែ​ន​ទួល​គោក ។ ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា «​ផ្ទះសំណាក់​ឆ្ងាយ​ពេក នាង​មិន​ទៅ​ទេ ព្រោះ​ខ្លាច​» ពេល​នោះ ​ជនសង្ស័យ​ខាងលើ​ក៏​ផ្ទុះ​កំហឹង ហើយ​បាន​ស្រែក ​ឡូឡា​រដាក់​នាង ។ រំពេច​នោះ បុរស​ជា​ជនសង្ស័យក៏​បាន ​ទាញ​ដាវ​សាំ​ម៉ូ​រៃ​១​ដើម ចេញពី​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គេ កាប់​ទៅ​លើ ​នារី​រង​គ្រោះ មួយ​កាំបិត ស​ម្ដៅ​ក្បាល តែ​នាង​បាន​រង ក៏​ត្រូវ​ចំ ​រយះ​ដៃ​ឆ្វេង បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន​តែ​ម្តង ។

នារី​រង​គ្រោះ​មាន​អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ​ក្នុង​សង្កាត់​ទួល​សង្កែ បាន​រង​របួស​ដៃ​ឆ្វេង​មួយ​ដាវ ​ដេរ​ជាង​១០​ថ្នេរ និង​រង​របួស​ដៃស្តាំ​មួយ​ដាវ​ប៉ោង​ជាំ​ខ្មៅ ។

ចំណែកឯ​បុរស​ដែល​ជា​ជន​បង្ក​មាន​អាយុ​ជាង​៤០​ឆ្នាំ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ ដែល​ជា​អ្នក​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ខាងលើ បើក​រត់គេច​ខ្លួន ពី​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុមួយសន្ទុះ ទើប​គេ​ឃើញ​មាន​សមត្ថកិច្ច ចុះ​មក​ដល់​កន្លែង និង​បាន​ហៅ រថយន្ត​សា​មុ​យមក​ដឹក នារី​រង​គ្រោះ ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​មុខរបួស ៕

កំពុងឡើងឋានសួគ៍ក្ដៅសាច់ផង ស្រាប់តែប៉ូលីសឆ្មក់ចូលមក ស្លៀកពាក់ម៉េចទាន់ពូ!

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង០៤:៣០នាទីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ នាយការិលយ័ប្រឆាំងជួញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានសហការជាមួយកំលាំងអធិការស្រុកស្អាង បានចុះបង្ក្រាប​ហាងការហ្វេដែលមានបង្កប់សេវាផ្លូវភេទចំនួនពីរគោដៅ ដែលស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា បង្គ្រាបទីតាំងនេះធ្វើឡើងដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ មកស្នងការដ្ឋាន​នគបាល ដើម្បីស្រាវជ្រាវទីតាំងហាងលក់កាហ្វេចំនួន២កន្លែង ឃាត់ខ្លួននារីបម្រើផ្លូវភេទ ចំនួន៦នាក់ ។ ជាក់ស្តែង គោលដៅទី១មានម្ចាស់ផ្ទះឈ្មោះ សីុណា រស់នៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានរត់គេចខ្លួន​ ហើយសមត្ថកិច្ចបាន ឃាត់នារីបំរើសេវាផ្លូវភេទចំនួន៤នាក់ ដែលស្នាក់នៅក្នុងហាងបំរើផ្លូវភេទនេះតែម្តង។គោលដៅទី០២ហាងការហេ្វមុខកំពុងដរ ឃាត់នារីចំនួន២នាក់ បច្ចប្បុន្ននៅក្នុងហាងបម្រើសេវ៉ាសញ្ចាកម្ម នេះតែ​ម្តង។
លោក វរសេនីយ៍ត្រី រស់សាវិន នាយការិយាលយ័ប្រឆាំងការជូញដូរមនុស្សនៃស្នងការដ្ឋានខេត្តកណ្តាល បានអោយដឹងថា ក្រោយពីបានពិនិត្យមើលទីតាំងខាងលើ មានសញ្ចារកម្ម ដោយមានរូបភាពលក់កាហ្វេ សេវ៉ាកោសជប់ ម៉ាស្សាបង្កប់សេវ៉ាជួញដូរផ្លូវភេទ ឈានដល់ការឃាត់ខ្លួនតែម្តង។
ក្រោយពីឃាត់ខ្លួននារីបម្រើសេវ៉ាកម្មផ្លូវភេទចំនួន៦នាក់ហើយ ដោយបានយោបល់ពីរឩត្តមស្នងការខេត្ត និងព្រះរាជអជ្ញាសាលាដំបូងខេត្តកណ្តាល បានអោយនារីទាំង៦នាក់មកអប់រំ ដើម្បីកិច្ចសន្សា បញ្ឈប់កុំប្រព្រឹត្តអំពើសញ្ចារកម្មបន្តទៀត។ ពេលអបរំ ហើយសមត្ថកិច្ច អោយវិញក្រឡប់ទៅស្រុកកំណើតវិញ។ ចំណែកម្ចាស់បើកហាងដែលគេចខ្លួននោះ ត្រូវបានកសាងសុំណុំរឿងតាមនិតិវិធី ដើម្បីចាត់ចែងទៅតាមច្បាប់។សូមញ្ជាក់ផងដែរថា ម្ចាស់ផ្ទះដែលបានជួលអោយអ្នកបើករកសុីបន្ត បានមកទទួលខុសត្រូវ ហើយសមត្ថកិច្ចបានធ្វើកិច្ចសន្សាមិនអោយម្ចាស់ផ្ទះជួលបន្តត្រូវបិទទ្វារបណ្តោះអាសន្ន លុះត្រាតែសុំអនុញ្ញាត្តិច្បាប់ត្រឹមត្រូវ ទើបអោយ​បើក៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ស្រីយួនស្អាតៗសាច់សខ្ចី ដែលរកស៊ីលក់ខ្លួន នៅម្តុំផែថ្ម ត្រូវសមត្ថកិច្ចចុះបង្ក្រាប


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្តែង នារីរងគ្រោះ៩នាក់ជាជនជាតិវៀតណាម ដែលបំរើសេវាផ្លូវភេទ នៅម្តុំផែថ្ម ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វេសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផងដែរ ។​

ករណីចុះបង្រ្កាបនិងឃាត់ខ្លួនស្រ្តីបំរើសេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីតាំង ផ្ទះលេខ២៣អ៊ឺ០ តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការនោះ បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ OK មួយចំនួនធំ។

ម្ចាស់ទីតាំង មានឈ្មោះ ប៊ិន ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ដែលពេលកម្លាំងនគរបាលយើងចុះប្រតិបត្តិការណ៍ ម្ចាស់ទីតាំងមិនបាននៅទីតាំង កើតហេតុឡើយ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាង បានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀល ដោយចែកជាមួយម្ចាស់ទីតាំងស្មើគ្នា។

សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។ បច្ចុប្បន្ន នារីរងគ្រោះទាំង៩នាក់ ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update