គេហទំព័រ anonhq.com បានផ្សាយព័ត៌មាន ស្តីពីប្រទេសរុស្ស៊ីដែលជាប្រទេសមួយ មានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក និងកំពុងមានទំនាក់ទំនងថ្មី រវាងប្រទេសខាងកើត និង ខាងលិច ពេលនេះមើលទៅហាក់ដូចជាងាកកាន់តែឆ្ងាយទៅៗ ពីការដកខ្លួនចេញពីធនាគារពិភពលោក (World Bank) ដើម្បីឆ្ពោះទៅរកការកាន់មាសជំនួសវិញ ។
មិនត្រឹមតែប្រទេសរុស្ស៊ីមួយប៉ុណ្ណោះទេ បច្ចុប្បន្នប្រទេសក្នុងក្រុម BRICS មានដូចជា ប្រេស៊ីល ឥណ្ឌា ចិន និង អាហ្វ្រិកខាងត្បូង កំពុងតែដាក់ផែនការ ចាកចេញពីប្រព័ន្ធធនាគារពិភពលោក ដើម្បីជាប្រទេសឯករាជ្យផ្នែកហិរញ្ញវត្ថុ ។
ទោះយ៉ាងណា លោក ពូទីន បាននិយាយថា ការគំរាមកំហែងនឹងកើតឡើង ពីប្រព័ន្ធទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ ឬ ប្រព័ន្ធ SWIFT ដែលជួយឱ្យផ្ទេរប្រាក់ក្នុងប្រទេសបានងាយស្រួល ដូចជាតាមរយៈប្រព័ន្ធ American Express ជាដើម ។ បញ្ហា គឺស្ថិតត្រង់ថា ធនាគារអន្តរជាតិ កំពុងត្រូវបានគំរាមកំហែង ពីការហាមប្រាមការចូលប្រព័ន្ធនេះ ពីប្រទេសរុស្ស៊ី ចំពោះការដកខ្លួនចេញពីធនាគារពិភពលោក ។
អ្នកសេដ្ឋវិទូជាច្រើននាក់ បាននិយាយឱ្យមេដឹកនាំពិភពលោក ជ្រាបដល់ផលអវិជ្ជមាន ដែលត្រូវប្រឈម ប្រសិនពួកគេកម្ចាត់រុស្ស៊ីចេញពីប្រព័ន្ធ SWIFT ។
លោក Ewald Nowotny សេដ្ឋវិទូ និង ជាអ្នកកំណត់នយោបាយរបស់ ធនាគារកណ្តាលអឺរ៉ុប បានបញ្ជាក់ថា ការកម្ចាត់ចេញពីប្រព័ន្ធ SWIFT ក្រុមហ៊ុនអន្តរជាតិ ដែលធ្វើធុរកិច្ចក្នុងប្រទេសរុស្ស៊ី នឹងជាអ្នកដំបូង ដែលជួបហានីភ័យមុនគេ ។
លោក Elvira Nabiullina អ្នកសេដ្ឋវិទូ ជនជាតិរុស្ស៊ី និង ជាអតីតទីប្រឹក្សាសេដ្ឋកិច្ច របស់លោកប្រធាធានាធិបតី វ៉្លាដីមៀរ ពូទីន និង ជានាយកធនាគារកណ្តាលនៃរុស្ស៊ី ប្រាប់ថា ប្រសិនរុស្ស៊ីត្រូវដកខ្លួនចេញពី Worldwide Interbank Financial Tele-communications ធនាគារនៃប្រទេសរុស្ស៊ីនឹងមិនដួលរលំឡើយ ពួកគេបានដាក់ចេញនូវប្រព័ន្ធថ្មីមួយ ដែលនឹងដំណើរការបន្តពី SWIFT ដែលជាផ្លូវជ្រើសរើសសម្រាប់ប្រទេសនេះ ៕ (ប្រភព ធីញូវ)