Showing posts with label ប្លន់. Show all posts
Showing posts with label ប្លន់. Show all posts

ប៉ូលីសប៉ុស្តិ៍ព្រែកកំពឹស ដេកប្រចាំការ! ក្រុមចោរជិះតាមធាក់ម៉ូតូឲ្យដួល រួចដកដាវគំរាមកាប់ ប្លន់ម៉ូតូ ZOOMER-X​ យកទៅបាត់ ពេលទៅដាក់ពាក្យប្ដឹង​ ងើបមកជេក្រុមអ្នកយកព័ត៌មានទៀត!






World Share
 


រាជធានី​ភ្នំពេញ ៖ ប្លន់! ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ ប្រដាប់ដោយដាវសាម៉ូរៃ បានធ្វើសកម្មភាពជិះតាមធាក់ម៉ូតូអោយដួល រួចដកដាវគំរាមកាប់ប្លន់យកម៉ូតូ ZOOMER-X​ ពីបុរសម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល​ មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស កំពុងដេកប្រចាំការឡើយ កាលពីវេលាម៉ោង០០និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រង់ចំណុចជិតស្ពានបាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។

បើតាមជនរងគ្រោះឈ្មោះយ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចាក់បទភ្លេងខារ៉ាអូខេ ជិតកោះពេជ្រ មានស្រុកកំណើតនៅភូមិចារ ឃុំកន្ត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល​ រៀបរាប់ប្រាប់ខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ រូបគាត់បានចេញមកពីកន្លែងធ្វើការ "ចាក់ភ្លេងខារ៉ាអូខេ នៅជិតកោះពេជ្រវិញ" ដោយបានជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FS-7178 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច គោលបំណងត្រលប់ទៅវិញដងសពដង ស្រាប់មកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុមជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក មានគ្នា៦នាក់ មកពីក្រោយ ជិះមកគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួល រួចដកដាវបម្រុងកាប់​ ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទាំងនោះបានប្រញ៉ាប់ប្រញ៉ាល់លើកម៉ូតូរបស់ខ្លួនយកជិះគេចខ្លួនបាត់ ដោយសុវត្តិភាព មិនរំខានដល់កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ព្រែកកំពឹស ដែលកំពុងសង្ងំដេកលង់លក់ឡើយ ព្រោះថ្មីៗនេះ អភិបាល​រាជធានី​ភ្នំពេញ ចេញបញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។


ជាក់ស្ដែងសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ដាក់កម្លាំងដេកប្រចាំការនៅប៉ុស្តិ៍ ដើម្បីរងចាំទទួលពាក្យបណ្ដឹង ២៤ម៉ោងលើ២៤ម៉ោងពិតមែន រហូតទាល់តែជនរងគ្រោះទៅដល់មុខប៉ុស្តិ៍ រកមើលសមត្ថកិច្ចឲ្យចេញជួយអន្តរាគមន៍​ផង ស្រាប់តែធ្លាក់ទឹកមុខ​ អស់សង្ឃឹម​ ព្រោះសមត្ថកិច្ចគាត់ដេកប្រចាំការមែន​ ទើបដាស់ឲ្យងើបមកសួរនាំរួចគ្រាន់តែទទួលពាក្យបណ្ដឹងនោះ​ទុក ដើម្បីស្រាវជ្រាវ​ប៉ុណ្ណោះ​។
    

បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ជនរងគ្រោះក៍បានរៀបចំឡើងជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ ត្រូវបានក្រុមអ្នកសារព័ត៍មាន ដែលទើបមកដល់បានមួយសន្ទុះ បាននាំគ្នាធ្វើការសាកសួរ និងថតរូបភាព ក្រៅបរិវេណប៉ុស្តិ៍ប៉ុណ្ណោះ ស្រាប់តែលោកមេប៉ុស្តិ៍ម្នាក់ ស្លៀកពាក់ស៊ីវិល ទើបតែចេញងើបពីដេកប្រចាំការក្នុងប៉ុស្តិ៍ដែរនោះ ដើរចេញមកមិនបានសួរនាំអីនោះទេ ត្រេងត្រាំងៗ រួចមកស្រែកជេមកលើក្រុមអ្នកសារព័ត៍មានយ៉ាងខ្លាំងៗយ៉ាងចាស់ ទើបធ្វើឲ្យក្រុមអ្នកសារព័ត៍មានយើង មិនហ៊ានតប(ត)ដែរ ព្រោះគាត់ទើបងើបមកពីដេកប្រចាំការ ទើបនាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសត្រលប់ទៅវិញរៀងខ្លួន។

សូមបញ្ជាក់ថា ក្នុង​សន្និបាត​បូក​សរុបការងារ​បោះ​ឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណៈកម្មការ​រៀបចំ ការ​បោះ​ឆ្នោត​រាជធានី​ភ្នំពេញ កាលពីចុងខែសីហានេះ ឯកឧត្ដម​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​ប៉ូ​លី​ស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​មាន​អ្នក​ប្រចាំការ​២៤​ម៉ោង​ លើ​២៤​ម៉ោង ដូច​សាលាសង្កាត់​តែ​ម្តង ដើម្បី​រង់ចាំ​ទទួល​ពាក្យបណ្តឹង និង​ត្រៀមលក្ខណៈ​អន្តរា​គម​ន៍បាន​ទាន់​ពេល ជុំវិញ​បញ្ហា​សន្តិសុខ និង​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ នៅ​ពេល​ពួក​គាត់​ត្រូវការ​បន្ទាន់ ។ ជុំវិញ​បញ្ហា​ប្រជាពលរដ្ឋ មក​ប៉ុស្តិ៍​ដាក់​ពាក្យបណ្តឹង ប៉ូលិស​ឆ្លើយ​ថា រឿង​តូចតាច​មិន​ចាំបាច់​ប្តឹង​នោះ​ឡើយ ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ។ ដូច្នេះ ដើម្បី​បញ្ជៀ​សការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​នោះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ខណ្ឌ ត្រូវ​តែ​ដាក់​វេន​ប្រចាំការ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ សម្រាប់​ទទួល​បណ្តឹង និង​អន្តរា​គម​ន៍​បាន​ទាន់​ពេល ជូន​ពួក​គាត់​។

ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញ​ បានបញ្ជាក់យ៉ាងច្បាស់ថា ការ​ដាក់​ចេញបទបញ្ជា​ខាងលើនេះ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទាំង​១០៥ និង​អធិការ​ខណ្ឌ​ទាំង​១២ ត្រូវ​បើក​យុទ្ធនាការ តម្រូវ​ឲ្យ​មាន​អ្នក​ប្រចាំការ ទាំង​មន្ត្រីសង្កាត់ ក៏​ដូច​ប៉ូលិស​សង្កាត់ ពិសេស​ចៅសង្កាត់​ជា​មេ​របស់​ប៉ូលិស ដែល​មាន​ភារៈកិច្ច​ត្រួតពិនិត្យ​លើ​បញ្ហា​នេះ​ត្រូវ​ត្រួតពិនិត្យ​មើល​ថា​ តើ​ប៉ូលិស​ប៉ុស្តិ៍​អនុវត្ត​តាម​បទបញ្ជា​បាន​ដែរ​ឬទេ ជា​ពិសេស​ប៉ុស្តិ៍​នគរបាល និង​ចៅសង្កាត់​ត្រូវ​តែ​សហការ​គ្នា ដើម្បី​បំរើ​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ផល​ប្រ​យោ​ជ​ន៍ជា​ធំ ៕

លួចជិតបានហើយ! ម្ចាស់លោត​ធាក់ចោរ​មាន​កាំភ្លើងកំពុងលួចកាច់.កម៉ូតូ (មាន​វីដេអូ)



 [ពិភពចែករំលែក] 


រាជធានី​ភ្នំពេញ: ជន​សង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​កាច់​.ក ម៉ូតូ តែ​មិន​បាន​សម្រេច​បាន​ដក​កាំ​ភ្លើង​ភ្ជង់​បំរុង​នឹង​បាញ់​ប្លន់ តែ​សំណាង​ល្អ​មាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ជិះ​រថយន្ត​ឆ្លង​កាត់​បាន​ដក​កាំភ្លើង​ភ្ជង់​បាន​មុន។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង ៣​និង​៣០ ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ។

ជន​រងគ្រោះ​មាន​ឈ្មោះ តឹក វណ្ណា អាយុ​២៦​ឆ្នាំ មុខ​របរ បើក​រថយន្ត​ដឹក​ទំនិញ ហើយ​ពេល​ទំនេរ រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ភូមិ​ម័រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

ដោយ​ឡែក​ជន​សង្ស័យ​មាន​ឈ្មោះ ចាន់ សុខ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​មិន​ពិត​ប្រាកដ មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ថ្លុង ឃុំ​ត្រពាំង​ថ្លុង ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​មាន​ឈ្មោះ ចាន់ ថា អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល រត់​គេច​ខ្លួន​បាត់​ស្រមោល។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1 FW-8464 មក​ជួយ​លើក​ឥវ៉ាន់ ឲ្យ​អ្នក​ស្គាល់​នៅ​ផ្ទះ​ស្ថិត​នៅ​ទីតាំង​កើតហេតុ​ខាង​លើ បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​រួច​ឡើង​ទៅ​លើក​ឥវ៉ាន់ ខណៈ​នោះ ស្រាប់តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​រួច​ធ្វើ​សកម្មភាព​កាច់.ក ម៉ូតូ​បាន​សម្រេច​បំរុង​និង​ជិះ​គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ចុះ​មក​ទាន់ បាន​លោត​ធាក់ ហើយ​បាន​វាយ​ប្រតាយប្រតប់​គ្នា បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ស្រាប់​តែ​ពេល​នោះ​មាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​បើក​រថយន្ត​ឆ្លងកាត់​ឃើញ ហើយ​ឃើញ​ជន​សង្ស័យ​មាន​កាំភ្លើង​នៅ​ចង្កេះ ក៏​បាន​ចុះ​ពី​លើ​រថយន្ត​ហើយ​ដក​កាំ​ភ្លើង​ភ្ជង់​ទៅ​លើ​ជន​សង្ស័យ​ឲ្យ​ទម្លាក់​កាំភ្លើង​ចុះ ជន​សង្ស័យ​ក៏​បាន​ដក​កាំភ្លើង​របស់​ខ្លួន​បោះ​មក​ក្រោយ រួច​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះ ក៏​ត្រូវ​បង​ប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ស្វាគមន៍​យ៉ាង​ចាស់​ដៃ ទើប​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាក​សួរ​តែម្ដង។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ស​ពួក​ម្នាក់​ទៀត​ជា​បន្ត ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕


សូម​ទស្សនា​សេចក្ដី​រាយការណ៍​ពី​ប៉ុស្តិ៍​ននគរបាល​បឹង​ទំពុន

ខណៈនេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងនាំខ្លួនឃាតករ សម្លាប់ស្រ្តីម្នាក់ក្នុងផ្ទះសំណាក់មុនីកា ទៅសកម្មភាពត្រាប់ឡេីងវិញ (មានវិដេអូ)

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ខណៈពេលនេះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុហត្ថរាជធានីភ្នំពេញ កំពុងតែនាំជនសង្ស័យដែលបានសម្លាប់នារីរងគ្រោះនៅក្នុងផ្ទះសំណាក់មុនីកា ទៅធ្វេីសកម្មភាពត្រាប់ឡេីងវិញ នៅកន្លែងកើតហេតុតែម្តង។
=>ទស្សនាវិដេអូខាងក្រោម ៖ 




ប្រភពពី : កងរាជអាវុធហត្ថរាជធានីភ្នំពេញ
➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្នុងផ្ទះសំណាក់ «មុនីកា» សង្ស័យជាអំពើឃាតកម្ម

រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នេះ គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងឈ្មោះ «មុនីកា» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ដែលករណីស្លាប់នេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ។
មន្ត្រីអាវុធហត្ថមួយរូបដែលបានចុះមកពិនិត្យនៅកន្លែងកើតហេតុខាងលើ លួចបង្ហើបប្រាប់អ្នកសារព័ត៌មានថា ស្ត្រីដែលស្លាប់រូបនោះ គឺប្រហែលដោយសារអំពើឃាតកម្ម ។
តែទោះជាយ៉ាងណា អត្តសញ្ញាណរបស់ស្ត្រីរងគ្រោះខាងលើរូបនេះ មិនត្រូវបានសមត្ថកិច្ចប្រាប់អោយដឹងនៅឡើយនោះទេ៕ (ទាំងស្រុងពី Fresh News)

ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ទៀត​ហើយ​នៅ​ខណ្ឌ​ដូន​ពេញ... តើ​គួរ​ធ្វើ​មេច​បើ​ប្លន់​និង​ឆក់​ស្ទើ​រាល់​ថ្ងៃ​យ៉ាង​នេះ…​?


រាជធានីភ្នំពេញ
៖​ គូរ​សង្សា​ ១​គូរ​​នាំ​គ្នា​មក​អង្គុយ​លេង​នៅ​មាត់​ទន្លេ​ត្រូវ​ជន​សង្ស័យ​​១ក្រុម​ មាន​គ្នា​៣​នាក់​មកគំរាម​ហើយ​បាន​ប្លន់​យក​ម៉ូតូ​ឌ្រីម​សង​សេ​១២៥​ មួយ​គ្រឿង​បាន​សម្រេច​រួច​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ​បាន​​កើត​​ឡើង​នៅ​វេលា​ម៉ោង​១២​និង​២៥​នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុីសុវត្តិ ជួរ​ម៉ាត់​​ទន្លេ ទល់​មុខ​ភោជនីដ្ឋាន​Riverhouse ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​១ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ។


ជន​រងគ្រោះ​មាន​ឈ្មោះ ដា រ៉ូ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​អង្កា ស្នាក់​​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល និង​ម្នាក់​ទៀត​ឈ្មោះ សេង លី​ណា ភេទ​ស្រី​អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​កន្លែង ស្នាក់​នៅ​ម្ដុំ​បឹង​សា​ឡាង ។ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ជន​សង្ស័យ​ប្លន់​យក​ទៅ​នោះ​ម៉ាក ហុង​ដា​ឌ្រីម សេរី​ឆ្នាំ​២០១០ ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​តាកែវ​1E-4102 ។

តាម​សម្ដី​ជនរង​គ្រោះ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ពួក​គាត់​ទើប​តែ​ចេញ​មក​ពី​ញាំ​អាហារ​នៅ​កោះ​ពេជ្យ​រួច​ក៏​នាំ​គ្នា​មក​អង្គុយ​លេង​នៅ​ជួរ​ម៉ាត់​ទន្លេ​ទល់​មុខ​ភោជនីដ្ឋាន​Riverhouse​ដែល​ជា​កន្លែង​កើត​ហេតុ​និង​ទុក​ម៉ូតូ​ជិត​ខ្លួន ។ ប្រភព​បាន​បន្ត​ថា ពេល​ដែល​កំពុង​តែ​អង្គុយ​លេង​ស្រាប់​តែ​មាន​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​ដើរ​មក​ជិត​ហើយ​គំរាម​វាយ​ប្លន់​យក​ម៉ូតូ​របស់​ខ្លួន​ដោយ​មាន​ភិត​ភ័យ​ខ្លាំង​ពេក​ខ្លួន​ក៏​ដើរ​ចេញ​ហើយ​ជន​សង្ស័យ​ក៏​យក​ម៉ូតូ​របស់​ជន​រង​​គ្រោះ​នាំ​គ្នា​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​ដោយ​មិន​រំខាន​ដល់​ដំនេក​របស់​សមត្ថកិច្ច​ឡើយ ។គួ​រំលឹក​ផង​ដែរ​​ថា​ នៅ​ជួរ​មាត់​ទន្លេ​នេះ​គឺ​តែង​តែ​មាន​ករណី​ឆក់​ប្លន់​ជា​ញឹក​ញាប់។
ក្រោយ​ពីកើត​ហេតុ​ជន​រងគ្រោះ​បាន​ត្រឹម​តែ​ឈរ​សោក​ស្ដាយ​ និង​ នាំ​គ្នា​ទៅ​ដាក់​​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​កណ្ដាល​​ទី​១​ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវ​ជ្រាវ​ចាប់​ជន​សង្ស័យ​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​ តែ​ប៉ុណ្ណោះ​ ។ សូម​បញ្ជាក់​ផង​ថា​ ចោរ​ប្លន់​ផ្អើល​ពេញ​ប៉ុស្តិ៍ ផ្សារ​កណ្ដាល​ទី​១​បែ​ជា​ មន្ត្រី​ប៉ូលិស​ដេក​ធ្វើ​មិន​ដឹង​ ៕

ប្រភពពី : Yobminh News

ក្រុមចោរប្លន់ប្រុសស្រី៦នាក់ ជាប់គុកគ្មានថ្ងៃចេញ បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់កក្រើកក្រុងភ្នំពេញ...!!!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្រុមជនជាប់​ចោទស្រី-ប្រុស ចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹង​បទ​​ល្មើស​​ប្លន់​​ជា​ច្រើន​ករណី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ត្រូវបាន លោក ហេង កេស​រោ ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលា​ដំបូង​រាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនូវបទល្មើសឧក្រិដ្ឋចំនួន៦បទល្មើស ដែលមានទោសក្នុងម្នាក់រហូត ដល់ជាង១០០ឆ្នាំ។
ជនជាប់ចោទ​ទាំង​០៦​នាក់ មានឈ្មោះ ហ្សេ​ត ម៉ា​ន់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ត្រូវ​បាន​តុលាការ​សម្រេច​បន្ថែម​ទោស​រយៈពេល ១៤០​ឆ្នាំ​ថែម​ទៀត លើ​សំណុំរឿង​ប្លន់​សម្លាប់​ជន​រង​គ្រោះ​ទាំង​ប្រាំមួយ​សំណុំរឿង ដោយ​ផ្ដន្ទាទោស​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ និង​ប្រាំ​ករណី​ទៀត ដាក់​ពន្ធនាគារ​២៣​ឆ្នាំ សរុប​១៤០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​មរណភាព​នៃ​ជន​រង​គ្រោះ បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ បទ​មិន​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ម​ជ្ឈឹ​ម​បន្ទាប់​ពី​ផ្ដន្ទាទោស​រួច​។ ឈ្មោះ ប៉ែន ចំណាប់ ហៅ​ពី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​។ ឈ្មោះ ហ៉ី​ម សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​។ ឈ្មោះ អេ​ង អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នាក់​ទាំង​បី​នាក់​នេះ ត្រូវ​បាន​តុលាការ​ប្រកាស​បន្ថែម​ទោស​ម្នាក់​ៗ១២៣​ឆ្នាំ ដោយ​ក្នុង​មួ​យ​ករណី ដាក់​ពន្ធនាគារ​២៣​ឆ្នាំ និង​ប្រាំ​ករណី​ទៀត ដែល​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ទាំង​សរុប​១២៣​ឆ្នាំ​។
ចំណែក ឈ្មោះ ញ៉ែ​ម កន្និដ្ឋា ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ និង​ឈ្មោះ ពេជ្រ សូ​ណែ​ក ភេទ​ស្រី​អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​បាន​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​បន្ថែម​១០៩​ឆ្នាំ ដោយ​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២០​ឆ្នាំ និង​មួ​យ​ករណី​ទៀត ដាក់​ពន្ធនាគារ​១៧​ឆ្នាំ ចំណែក​បួន​ករណី​ទៀត ដែល​ក្នុង​មួយ​ករណី​ត្រូវ​ផ្តន្ទាទោស​១៨​ឆ្នាំ សរុប​១០៩​ឆ្នាំ​។

អង្គហេតុ​ដែល​តុលាការ​លើកយក​មក​កាត់ទោស​ក្រុម​ចោរប្លន់​ទាំង ​៦​នាក់​ខាងលើ​នេះ រួម​មាន
  • អំពើ​ប្លន់​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​បាញ់​ប្លន់​យក​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​។
  • នៅ​ខែសីហា ឆ្នាំ​២០១៥ នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ករណី​បាញ់​ប្លន់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​យក​ម៉ូតូ​។
  • នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៥ ករណី​បាញ់​ជន​រង​គ្រោះ​ចំ​ចង្កេះ ដើម្បី​ប្លន់​យក​ម៉ូតូ នៅ​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។
  • នៅ​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០១៥ ករណី​បាញ់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​។
  • នៅ​ថ្ងៃ​ទី​១០​ធ្នូ ឆ្នាំ​២០១៥ នៅ​មុន​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សង្កាត់​មនោ​រម្យ ក្នុង​ខណ្ឌ​៧​មក​រា បាញ់​ប្លន់​ជន​រង​គ្រោះ​ឈ្មោះ សេង សំ​អូន ប្លន់​យក​ម៉ូតូ ដោយ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ពិការ​ជា​អចិន្ត្រៃយ៍​។

សមត្ថកិច្ច​បាន​តាម​ប្រ​ម៉ា​ញ់​ក្រុម​ចោរប្លន់​នេះ ដោយ​បាញ់​សម្លាប់​អស់២នាក់ និង​ចាប់ខ្លួន​បាន​៦នាក់​៕
នៅ​ពេល​នាំ​កម្លាំងសមត្ថកិច្ចទៅ​ដល់​ទី​នោះ​ អាវុធហត្ថ​បាន​បាញ់​តដៃ​ជាមួយ​ក្រុម​ជនសង្ស័យ​២​នាក់ ​រហូត​ដល់​ស្លាប់​ឈ្មោះ ម៉ី និង​ឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជា​សង្សារ​របស់​ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជា​សង្សារ​របស់ ញ៉ែម កន្និដ្ឋា​។ ឈ្មោះ ពេជ្រ សូណែត និង​ ញ៉ែម កន្និដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទី​នោះ។
ដំណាក់កាល​សួរ​ដេញដោល​ ជន​ជាប់ចោទ​ទាំង​៥​នាក់ ​រួច​មក​មេធាវី​របស់​ពួកគេ​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ប៉ុន្តែ​ព្រះរាជ​អាជ្ញា សេង​ ហៀង ​រក្សា​បទ​ចោទដដែល ហើយសាលក្រម​នៃ​សំណុំ​រឿង​នេះ ត្រូវបានលើកយកមក​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ២០១៧ បើកសិទ្ធិប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update