➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
Facebook : កក្រើកពេញបណ្ដាញសង្គមប៉ុន្មានថ្ងៃហើយ ករណីមន្ត្រីចរាចរណ៏ឃាត់រថយន្តកូនស្រីរបស់លោក ផែង វណ្ណៈ កាលពីថ្ងៃទី២៧ ខែកក្កដា ២០១៧ រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែកក្កដា ២០១៧នេះ ពី Facebook របស់លោក ផែង វណ្ណៈ បានបន្តទៀតថា "ដើម្បីស្ដារមុខមាត់កិត្តិយសកូនស្រីខ្ញុំពីការចោទប្រកាន់យ៉ាងអយុត្តិធម៌ពីការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ខ្ញុំសូមស្នើទៅឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មេត្តាដកដំណែងលោក ចេវ ហាក់ ពីប្រធានការិយាល័យនគរបាលចរារផ្លូវគោក នឹងអោយអង្គភាពការិយាល័យនគរបាលចរាចរផ្លូវគោកធ្វើលិខិត ឬ ចេញមុខសុំទោសកូនស្រីខ្ញុំជាសាធារណ: ដូចដែលអង្គភាពនេះបានផ្សាយបរិហាកេរ្តិ៍កូនខ្ញុំតាម Facebook ដែរ ។ និងសូមអោយលោក ចាន់ វាសនា ត្រូវធ្វើលិខិតសុំទោសបង្ហោះលើ Facebook របស់លោកវិញ ដែលបានប្រមាថខ្ញុំនិងកូនខ្ញុំថាជា សត្វឆ្កែ ។
លោក ផែង វណ្ណៈ បានបន្ថែមទៀតថា : សង្ឃឹមថាថ្នាក់ដឹកនាំនឹងពិចារណាចំពោះសំណូមពរនេះដើម្បីផ្ដល់កិត្តិយសដល់និស្សិតវេជ្ជសាស្ត្រឆ្នាំទី ៦ ម្នាក់ ដែលរងគ្រោះដោយការចោទប្រកាន់យ៉ាងអយុត្តិធម៌ពី ការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ។ បងប្អូនយល់បែបណាដែរ ដែលលោក ចេវ ហាក់ ជាប្រធាការិយាល័យនគរបាលចរាចរ ពេលខ្ញុំទូរស័ព្ទសួរថា អ្នកណាផ្សាយចោទ កូនខ្ញុំថាជាមនុស្សញៀនថ្នាំនៅលលើផេក Facebook ការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ? លោក ចេវ ហាក់ ឆ្លើយថា គាត់មិនដឹងអីទេ ។
តើធ្វើប្រធានពិតជាមិនដឹងឬ ? អង្គភាពមួយដើរចោទនិស្សិតពេទ្យម្នាក់ទាំងគ្មានភស្តតាង គ្មានកំហុសបែបនេះ តើជាអង្គភាពបំរើប្រជាពលរដ្ឋ ឬ ជាអង្គភាពសម្លាប់ប្រជាពលរដ្ឋ ? ជូនលោកស័ក្តិប្រាំ ចេវ ហាក់ ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោករាជធានី តើកូនខ្ញុំមួយណាញៀនថ្នាំ ? កូនស្រីបងឈ្មោះ ផែង ពីសី និស្សិតពេទ្យឆ្នាំ ទី៦ (អ្នកបើកឡានដែលនគរបាលវៃម្សិលម៉ិញ) កូនប្រុសពៅ ផែង ពិសិដ្ឋ និស្សិតឆ្នាំទី៤ នៅRule ។
សូមការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ រកភស្តុតាងមក តើកូនខ្ញុំទាំងពីរនាក់នេះញៀនថ្នាំរបៀបម៉េច ? ក្នុងនាមជាយុវជន និង ជានិស្សិត ដែលរៀនបានខ្ពង់ខ្ពស់ ពិតជាឈឺចាប់ណាស់ ដែលអង្គភាពប៉ូលីសមួយចោទមួលបង្កាច់បែបនេះ ។ តើយើងនៅស្ងៀមអោយគេចោទឬត្រូវក្រោកឡើងតវ៉ា ? តើកូនខ្មែរ និងយុវជនប៉ុន្មានទៀតដែលរងគ្រោះរបៀបនេះ ?
ពិតជាថោកទាបណាស់ ទង្វើបែបនេះហើយដែលពលរដ្ឋចង់ដូរ វ៉ៃឡានកូនខ្ញុំហើយ ចោទកូនខ្ញុំថាជាមនុស្សញៀនថ្នាំទៀត ។ កូនខ្ញុំជានិស្សិតពេទ្យឆ្នាំទី ៦ ជិតចូលទី ៧ ទៅហើយ ពួកអាអង្គភាពថោកទាបក្រោមការដឹកនាំ របស់ ចេវ ហាក់ មកចោទកូនខ្ញុំបែបនេះ ។ ខ្ញុំនឹងមិន លើកលែងអោយអង្គភាពថោកទាបនេះទេ ។ កូនខ្ញុំផងនៅវាចោទសម្លាប់ទាំងរស់ ចុះកូនពលរដ្ឋស្លូតត្រង់ វាចោទយ៉ាងម៉េចទៅ ?ជូន ការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ ជ្រាប ៖ យុទ្ធសាស្ត្រចង់សម្លាប់ឆ្កែ ចោទថាឆ្កែវាឆ្កួតហួសសម័យហើយ ។ (២៧.០៧.២០១៧) (អត្ថបទខាងលើ ដកស្រង់ពី Facebook លោក ផែង វណ្ណៈ)
ទស្សនាវិដេអូខាងក្រោមនេះ
លោក ផែង វណ្ណៈប្រតិកម្មខ្លាំង រឿងការិយាល័យនគរបាលចរាចរណ៏ រាជធានីភ្នំពេញ ចោទថាកូនញៀនថ្នាំ បង្កជាជំលោះតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយដំបូងឡើយគឺរឿងរ៉ាវករណីមន្ត្រីចរាចរណ៏ឃាត់រថយន្តកូនស្រីរបស់លោក ផែង វណ្ណៈ!
បញ្ជាក់៖ ហ្វេសប៊ុក៖ ប្រហែលជាមួយម៉ោងមុននេះបន្តិច បើយោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណៈ (រហ័សនាមរដ្ឋមន្ត្រីហ្វេសប៊ុក) នៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់បងៗប៉ូលីសចរាចរ ដែលបានស្ទុះមកវាយឡានរបស់លោក ដោយសារក្មេងមិនបានដឹងផ្លាកសញ្ញា ហាមបត់ឆ្វេង។
ខាងក្រោមនេះគឹជាខ្លឹមសារទាំងស្រុង ដែលបានលោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ដោយសរសេរថា៖
ធ្លាប់តែឃើញប្រជាពលរដ្ឋប្ដឹងថានគរបាលចរាចរក្រុងខ្លះសាហាវៗ ពេលនេះខ្ញុំឃើញផ្ទាល់ភ្នែកពិតជាសាហាវដូចគេថាមែន ។ គ្រាន់តែឡានបើកបត់ឆ្វេងខុសស្លាកសញ្ញាហាមឃាត់ព្រោះតែក្មេងបើកមិនដឹង ស្រាប់តែអាមន្ត្រីចរាចរក្រុងថោកទាបស្ទុះមកវាយឡានចង់កំពឹត ។ ស្ដាយដែរកូនមិនឈប់ឡាន បើឈប់ឡានចុះទៅទះកំភ្លាងអាថោកនិងម្ដង ។ ពួនស្ទាក់ដូចចោរ បើឃើញគ្នាខុសហៅគ្នាអោយឈប់ទៅ បែជាស្ទុះមកវាយឡាន ពិតជាថោកណាស់អាថោក ។ មិនដឹងអាថោកនងវារៀននៅសាលានគរបាលណាទេបានវាពាលបែបនេះ ។ ទង្វើអាក្រក់របស់អាថោកទាបនេះបានធ្វើអោយគេស្អប់ដល់មន្ត្រីចរាចរល្អត្រឹមត្រូវភាគច្រើនទៅវិញ ។ ( ជូនអាមន្ត្រីថោកយាមនៅផ្លូវសុធារស មុខ ប៊ីលប្រាយ ម៉ោង ១០:០៥នាទី មុននេះ )
ថ្ងៃណាទើបបំបាត់ពួកចរាចររាជធានីពួនស្ទាក់ដូចពួកចោរបាន ? ពេលខ្លះស្ទុះមកទាញដៃម៉ូតូគេអោយដួលក៏មាន ពេលខ្លះវ៉ៃឡានម៉ូតូគេ តើឡានម៉ូតូគេនិងលុយម៉ែពួកអាចរាចរថោកអស់នោះទិញអោយគេមែន ? ល្ងាចនេះចេញវីដេអូនិយាយរឿងនគរបាលចរាចររាជធានីម្ដង ។ ប្រហែលមេមិនអប់រំទេមើលទៅបានកូនចៅពាលម្លឹងៗ ។
ខ្ញុំសួរដូចឆោតមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញ ដែលលើកដៃវ៉ៃឡានគេ តើឡានគេជិះនិងយកលុយម៉ែឪវាមកទិញមែន ?
នៅក្នុងនោះដែរ ក៏មានអ្នកឆាតខលមិន ពាក់ព័ន្ធនិងភ្លើងសញ្ញាចរាចរនៅតាមបណ្តាស្តុបមួយចំនួន ថា៖ ពូៗប៉ូលីសនៅភ្លើងស្តុុបមួយចំនួនធំ គាត់ចាប់ឡានឆ្លងស្តុបលឿងពាក់កណ្តាលផ្លូវ ពិបាកនិយាយជាមួយគាត់ណាស់ ពេលជិះព័ណបែតងដល់ពេលពាក់កណ្តាលផ្លូវបានលឿង ពេលនោះគាត់ថាខុសហើយ ចឹងអោយឈប់កណ្តាលនឹងតែម្តងអី ៕ជួនកាលជិះលើសគំនូសហើយចាប់លឿងក៏ឈប់មិនហានទៅទេព្រោះខុស តែបែជានៅលើគំនូស ត្រូវគេថតផុសពេញទឹកពេញដីទៀត៕ បើភ្លើងស្តុបមានដាក់លេខល្អជាង៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧