Showing posts with label Breaking News. Show all posts
Showing posts with label Breaking News. Show all posts

(វិដេអូ) អ្នកលក់ទឹកក្រឡុក ដ៏មានប្រជាប្រិយម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ទាំងកូនក្នុងផ្ទៃ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ស្ត្រីម្នាក់មានគ៌រ៦ខែក្នុងផ្ទៃពោះ ដែលជាអ្នកលក់ទឹកក្រឡុកដ៏មានប្រជាប្រិយភាពគួរអោយស្រលាញ់រាប់អាន ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ទាំងកូនក្នុងផ្ទៃ​ បន្ទាប់ពីដើរទៅដោតឌុយភ្លើងរទេះលក់ក៏ឆ្លងឆក់ស្លាប់តែម្ដង ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងចោមរោមមើលទាំងយប់។

ករណីដ៏
គួរអោយសោកសង្វែងនេះកើតឡើងកាលពីវេលា​ម៉ោង​៧និង១០នាទី​យប់ ថ្ងៃ​៣កើត ខែបុស្ស នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី២០​ ខែ​ឆ្នូ​ ឆ្នាំ​២០១៧នេះ នៅចំណុចផ្ទះលក់ម្ជូរនិងទឹកក្រឡុក សៀវ មិញ ជិតផ្ទះសំណាក់ណារី ផ្លូវជាតិលេខ២ ស្ថិតក្នងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ។

ប្រភពព័ត៏មានពីបងប្រុស ហុង ផេង ជាអ្នកជិតខាងរស់នៅទល់មុខផ្ទះកើតហេតុបានប្រាប់អោយ ដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុខុម លីនដា អាយុ២៩ឆ្នាំ មុខរបរ
លក់ទឹកក្រឡុក បង្អែមផ្លែឈើ និងម្ជូរ និងប្ដីឈ្មោះ យ៉ុង រៃយ៉ា ជាអ្នកបញ្ចូលបទភ្លេង សព្វថ្ងៃមានកូនប្រុស២នាក់ និងកូនក្នុងផ្ទៃអាយុ៦ខែជាងម្នាក់ទៀត។

បើយោងតាមសំដីនារីម្នាក់ដែលជាអ្នកមើលថែកូនអោយស្ត្រីរងគ្រោះ បានប្រាប់ថាមុនពេលកើតហេតុ កូនប្រុសរបស់ស្ត្រីរងគ្រោះត្រូវរទេះលក់ទឹកក្រឡុកគៀបជើង ស្ត្រីរងគ្រោះក៏បានទៅមើល ហើយក៏នាំកូនចូលក្នុងផ្ទះ រួចក៏ត្រលប់មកកន្លែងដាក់លក់រទេះលក់ម្ជូរវិញ ដោយមិនបានចាប់អារម្មណ៍ ស្ត្រីរងគ្រោះក៏បានដើរទៅដោតឌុយ ដើម្បីបើកភ្លើងរទេះលក់ម្ជូរនិងកន្លែងលក់ ស្រាប់តែត្រូវចរន្តអគ្គិសនីឆក់បណ្ដាលអោយដួល ក៏ភ្ញាក់ផ្អើលឆោរឡោឡើងតែម្ដង ។ ភ្លាមៗនោះក្រុមគ្រួសារក៏បានដឹកទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះដែរ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏មិនអាចធ្វើការជួយសង្គ្រោះបានដែរ ព្រោះស្ត្រីរងគ្រោះបានស្លាប់ មុនពេលបញ្ចូលទៅមន្ទីរពេទ្យម៉្លេះ ។

បច្ចុប្បន្ន​សាកសព​ស្ត្រីរងគ្រោះ​មានផ្ទៃពោះ៦ខែ ឆក់ខ្សែភ្លើងស្លាប់គួរអោយអាឡោះអាល័យនោះ ត្រូវបាន​ក្រុម​គ្រួសារ​កំពុង​តែ​ធ្វើបុណ្យ​តាមប្រពៃណីព្រះពុទ្ធសាសនា នៅ​ផ្ទះ​កើតហេតុ​ផ្ទាល់តែម្ដង​។
សូមទស្សនាវិដេអូដ៏សោកសង្វ្រេងខាងក្រោម

➤ពិភពចែករំលែក World Share - Blogger Network Social News Update 




➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ខណៈនេះអ្នកស្លាប់កើនឡើងជាង៥០នាក់ និងជាង២០០នាក់ រងរបួសនៅក្នុងករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនៅទីក្រុង Las Vegas អាមេរិក


[ពិភពចែករំលែក-World Share]
សហរដ្ឋអាមេរិក៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update មុននេះបន្តិចបានឲ្យដឹងថា ការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃមួយបានកើតមានឡើងនៅ​ក្នុងការប្រគុំតន្ត្រី​ដ៏ធំមួយ ក្នុងទីក្រុង ឡាស វេហ្គាស (Las Vegas) ដីល្បីល្បាញ នៃរដ្ឋ​ណេវ៉ាដា (Nevada) ភាគខាងលិច​សហរដ្ឋ​អាមេរិក នៅពេលនេះមានមនុស្សស្លាប់កើនឡើង រហូតដល់ទៅជាង៥០នាក់ និងរបួសជាង២០០នាក់ផ្សេងទៀត។

ប៉ូលិសអាមេរិកអះអាងថា ជនសង្ស័យត្រូវបានកំណត់មុខសញ្ញាហើយ ប៉ុន្តែពុំទាន់មានការបញ្ជាក់ថា វាជាអំពើភេរវកម្ម ឬក៏មិនមែននោះទេ។ ការអះអាង​ពីនាយករដ្ឋានប៉ូលិស​នៃទីក្រុង Las Vegas ជនសង្ស័យម្នាក់​បានស្លាប់ បន្ទាប់ពីបានបើក​ការបាញ់ប្រហារ​យ៉ាង​កម្រោល ទៅលើក្រុមមនុស្ស​យ៉ាងច្រើនកុះករ ដែលបាននាំគ្នា​ទៅចូលរួមក្នុង ពិធីបុណ្យប្រគុំតន្រ្តី​​ដ៏ធំមួយ ស្ថិតនៅក្បែរ​សណ្ឋាគារ-​កាស៊ីណូ ម៉ាន់ដាឡាយ បេយ (Mandalay Bay) នាវេលាយប់​ថ្ងៃអាទិត្យ (ពេលវេលានៅភាគខាងលិចសហរដ្ឋអាមេរិក)។

គួរបញ្ជាក់ថា ខណៈពេលនេះ​កម្លាំងប៉ូលិស​អាមេរិក កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ នៅពីក្រោយហេតុការណ៍​បាញ់​ប្រហារ​ហ្វូងមនុស្ស​ម្នាដ៏សាហាវនេះ ដែលបានកើតឡើង​ចំយប់ថ្ងៃ​ចុងក្រោយ នៃពិធីបុណ្យប្រគុំ​តន្រ្តីមានឈ្មោះថា Route 91 Harvest ដែលមានរយៈ​ពេលសរុប ០៣ថ្ងៃ។ ព្រមពេល​ជាមួយគ្នា អ្នកដែលបាន​ទទួលរងរបួស​ទាំងប៉ុន្មាន ក៏ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បីជួយ​សង្រ្គោះ​ជីវិតផងដែរ៕




[ពិភពចែករំលែក-World Share]