
[ពិភពចែករំលែក]
កញ្ញា ខ្លឹម ស្រីគា បានបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រកួតកញ្ញាឯក Miss Grand International 2017 នៅលើទឹកដីនៃប្រទេសវៀតណាម។ ក្រោយពីបានប្រកួតសម្លៀកបំពាក់បែបប្រពៃណីប្រចាំប្រទេសកាលពីយប់ថ្ងៃទី១២ តុលា ២០១៧នេះ ការប្រកួតកញ្ញាឯក Miss Grand International 2017 នឹងបន្តការប្រកួតលើឈុតហែលទឹក និងប្រកួតផ្នែកចំណេះដឹងបន្តទៀត មុននឹងឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រ ។

បញ្ជាក់ | ប្រិយមិត្តអាចបោះឆ្នោតទៅកាន់បវរកញ្ញដែលអ្នកពេញចិត្តដោយចុច Like រូបរបស់ពួកគេ៖
បេក្ខនារីស្រស់ស្អាត និងពោពេញដោយចំណេះដឹងមកពីប្រទេសនានានៅលើពិភពលោក ដោយក្នុងនោះរួមមានកញ្ញាឯករបស់កម្ពុជាផងដែរ នឹងដណ្ដើមម្កុដដែលមានតម្លៃរហូតដល់៣០ម៉ឺនដុល្លារច្នៃពីមាស និងត្បូងសុទ្ធ។ កញ្ញា ខ្លឹម ស្រីគា អាយុ១៨ ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ បានក្លាយទៅជាម្ចាស់ជ័យលាភីលេខ១ គ្រងមកុដ Miss Grand Cambodia 2017។ នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីដែលមានឈ្មោះថា «ទេវីក្រុងកម្ពុជាធិបតី!» ដោយនាងក៏បានបង្ហាញភាពទន់ភ្លន់នៅលើវេទិកាគួរឲ្យកត់សម្គាល់ ដោយធ្វើឲ្យនាងទទួលបាននូវការលេចធ្លោរមិនធម្មតាផងដែរ នៅក្នុងវេទិកាដែលចម្រុះដោយស្រីស្អាតនាយប់នោះ។ ការប្រកួតនេះនៅមានដំណាក់កាលច្រើនទៀត ដោយការប្រកួតនឹងបន្តរហូតដល់ថ្ងៃទី២៥ តុលា ទើបបញ្ចប់ការប្រកួត ដោយការប្រកួតនោះនឹងកាន់តែមានសភាពតានតឹងសម្រាប់ស្រីស្អាតកម្ពុជា និងបេក្ខនារីទាំងអស់។ កញ្ញា ខ្លឹម ស្រីគា ត្រូវគេឃើញរំលេចសម្រស់នៅក្នុងព្រឹត្តិការណ៍នោះមិនចាញ់ស្រីស្អាតមកពីតំណាងប្រទេសផ្សេងនោះទេ បើទោះជាក្ដីសង្ឃឹមរឿងបានម្កុក និងបានតំណែងដូចជា តំណែងអ្នកស្លៀកពាក់សម្លៀកបំពាក់ប្រចាំជាតិបានស្អាតជាងគេ អ្នកស្លៀកសម្លៀកបំពាក់ហែលទឹកបានល្អជាងគេ និងអ្នកមានប្រជាប្រិយភាពជាងគេប្រចាំកម្មវិធីនៅមិនទាន់ប្រាកដក្នុងដៃ។ យ៉ាងណាមិញ ក៏ជាមោទនភាពមិនធម្មតាផងដែរ ដែល កញ្ញា ខ្លឹម ស្រីគា បានតំណាងឲ្យកម្ពុជា បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ ហើយបានប្រកួតដណ្ដើមម្កុដជាទ្រង់ទ្រាយធំ។
នេះជាការប្រកួតម្កុដ Miss Grand លើកទី៥របស់ពិភពលោកដែលបានជ្រើសរើសប្រទេសវៀតណាមជាម្ចាស់ផ្ទះ ហើយត្រូវបានប្រទេសវៀតណាមជ្រើសយកកោះត្រល់ជាទីតាំងប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីបង្អួតភ្ញៀវអន្តរជាតិ៕

សុទ្ធតែស្អាត! ២១ឈុតតំណាងជាតិពិសេសៗរបស់ Miss Grand International នៅប្រទេសវៀតណាម
កម្មវិធីប្រកួតសម្រស់ជាលក្ខណៈអន្តរជាតិ Miss Grand International ប្រចាំឆ្នាំ២០១៧ បានដំណើរការទៅយ៉ាងរលូនដោយមានស្រីស្អាតមកពីច្រើនប្រទេសចូលរួមប្រកួត។ កាលពីយប់មិញនេះកម្មវិធីខាងលើបានឈានដល់ដំណាក់កាលបង្ហាញឈុតតំណាងជាតិរួចហើយ ដោយឈុតទាំងនោះសុទ្ធសឹងតែច្នៃយ៉ាងសម្រិតសម្រាំង និងពោរពេញដោយអត្ថន័យសម្រាប់ប្រទេសប្រទេសនីមួយៗ។
គួររម្លឹកថាកម្មវិធីប្រកួត Miss Grand International 2017 បានប្រព្រឹត្តឡើងកាលពីថ្ងៃទី០៩ តុលា កន្លងទៅ និងត្រៀមបញ្ចប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដែលជាថ្ងៃប្រកាសលទ្ធផល។
តែមុនដឹងពីលទ្ធផល សូមទស្សនាឈុតតំណាងជាតិពិសេសៗរបស់ Miss Grand International 2017៖
កម្ពុជា
អាហ្សង់ទីន
ប្រេស៊ីល
សាធារណរដ្ឋ ឆេក
ចិន
គុយបា
សាធារណរដ្ឋ ដូមីនីកេន
អេហ្ស៊ីប
អាល្លឺម៉ង់
ឥណ្ឌា
ឥណ្ឌូណេស៊ី
ឡាវ
មីយ៉ាន់ម៉ា
នីការ៉ាហ្គ័រ
ប៉ាណាម៉ា
ប៉េរូ
ហ្វីលីពីន
ស្រីលង្កា
ថៃ
វៀតណាម
ប្រិយមិត្តអាចបោះឆ្នោតទៅកាន់បវរកញ្ញដែលអ្នកពេញចិត្តដោយចុច Like រូបរបស់ពួកគេ៖
រូបភាព៖ FB Miss Grand International





