ផ្អើលពេញផ្សារដេប៉ូយប់នេះ! ស្ត្រីម្នាក់ ជិះម៉ូតូជាប់ហ្គែរ ទៅប៉ះនឹងរថយន្តទំនើប ហេីយគ្មានលុយសងគេ ត្រូវបានប្រជាពលរដ្ឋប្រមូលលុយគ្នា ដើម្បីសងសំណងគេ

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច មានហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចេញមកចោមរោមមេីលករណីគ្រោះថ្នាក់ចរាចរណ៍ ដោយស្ត្រីម្នាក់ជិះម៉ូតូជាប់ហ្គែរ ទៅប៉ះរថយន្តទំនើប ហើយម្ចាស់រថយន្ត ទារសំណង ៥០០ដុល្លារ ដោយគ្មានប្រាក់សងគេ ត្រូវបានប្រជាពលរដ្ឋដែលចោមរោមមេីលនៅទីនោះ នាំគ្នាប្រមូលលុយគ្នាដោយទឹកចិត្តនិងតាមលទ្ធភាព ជូនទៅអ្នកមីង ដើម្បីសងសំណងដល់ម្ចាស់រថយន្ត។ 


ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅខាងមុខផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី១ ។