Showing posts with label ឃួង ស្រេង. Show all posts
Showing posts with label ឃួង ស្រេង. Show all posts

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបនិង​ឃាត់ខ្លួនប្រុសស្រី៧នាក់ ដែលពពាក់ពពួនគ្នាជក់ថ្នាំ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ទទួលបានបទបញ្ជា ពីឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ឲ្យលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ សហការជាមួយ លោកវរសេនីយ៍ ម៉េង វិមានដារ៉ា អធិការរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ រួមមានមានកម្លាំងនគរបាលខណ្ឌមានជ័យ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការចុះរដ្ឋបាល នៅចំណុចក្រោមស្ពានអាកាស ស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ជាកន្លែងដែល ពពាក់ពូនគ្នាប្រើប្រាស់គ្រឿងញៀន និងធ្លាប់មានករណីវាយប្លន់យកលុយឬទូរស័ព្ទពីប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ហ្នឹងទៀតផង។​

ក្នុងការចុះបង្ក្រាបនេះបានធ្វើការឃាត់ខ្លួនជនប្រុសស្រី៧នាក់ (ស្រី៣នាក់) ដែលមានឈ្មោះដូចខាងក្រោម 
១- សំណាង រតនា ប្រុស អាយុ៣០ឆ្នាំ ររើសអេតចាយ។
២- ចាន់ និមល ភេទស្រី អាយុ២១ឆ្នាំ  ធ្វើការហាងខារ៉ាអូខេ។
៣- ឡេង ច្រឹប ភេទស្រី អាយុ៣២ឆ្នាំ រើសអេតចាយ។
៤- មុំ ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ រើសអេតចាយ
៥- មុំ វិទូ ភេទប្រុស អាយុ៣៣ឆ្នាំ រើសអេតចាយ។​
៦- ច្រិត វិនះ ភេទប្រុស អាយុ២៣ រើសអេតចាយ។
៧- សុស ធិ ភេទប្រុស អាយុ២៥  រើសអេតចាយ។

វត្ថុតាងដកហូតដាវសាម៉ូរៃ២ដើម កាំបិត៣ និង សំភារះប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងសំរបទូរស័ព្ទគ្រឿងទូរស័ព្ទមួយចំនួនធំទៀត។ បច្ចុប្បន្នជនប្រុសស្រី៧នាក់នាក់ខាងលើត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅកែខ្លួននៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺទាំងយប់តែម្ដង​។​

ខ្ញុំ ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធាន គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សូមរលឹកឡើងវិញថា ៖ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់ គឺជាដើមចមតែមួយគត់ នៃការបំផ្លិតបំផ្លាញធនធានមនុស្ស ក៏ដូចជាសង្គមជាតិ ទាំងមូល អោយធ្លាក់ចុះដុនដាម និងស្នើរ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបនូវល្បែង ស៊ីសងគ្រប់ប្រភេទ និងបន្តតាមដាននិងស្រាវជ្រាវកំណត់មុខសញ្ញា នៅតាមតំបន់មិនរបៀបរៀបរយទាំងអស់នោះ។

នាពេលបច្ចុប្បន្ននេះ ក្រោមការណែនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវអនុសាសន៍ ជាច្រើនក្នុងការ បើកយុទ្ធនាការទប់សង្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ យើងសង្គេតឃើញថា ប៉ុន្មានរយៈពេលក្រោយមកនេះបញ្ហាទាំងនេះ បានមានការ ថបថយចុះគួរអោយកត់សម្គាល់ និងជាទីមោទនភាពបំផុត ។

សូមបញ្ជាក់ថា គ្រឿងញៀន គឺជាសារធាតុម្យ៉ាងដែលអាចពង្វក់អារម្មណ៍ និងស្មារតី របស់មនុស្សស្ទើរតែ១០០ភាគរយ រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះសសៃប្រសាទដោយសារវាផង ដែរ  វាអោយធ្វើអោយមនុស្សម្នាក់ ក្លាយទៅជាមនុស្ស២ផ្សេងគ្នា ប្រសិនបើបុគ្គលនោះប្រើប្រាស់ វាហួសកម្រិត ដូចជាក្លាយជាមនុស្សឆេវឆៅ ចូលចិត្តប្រើប្រាស់ហិង្សា ខ្វះវិចារណៈញ្ញាណ ពិសេស ខ្វះភាពម្ចាស់ការលើខ្លួនឯងទាំងស្រុងតែម្តង ដែលជាហេតុធ្វើអោយសង្គមមនុស្សត្រូវធ្លាក់ចូលក្នុងភ្លក់ ភ្លើងដោយសារវា ដូច្នេះហើយ សូមបងប្អូននិយាយថា “ទេ” ចំពោះគ្រឿងញៀន ៕៚ [ពិភពចែករំលែក]

បុណ្យទានគេគ្រប់គ្នាសំរាក ដេីរលេងធ្វើបុណ្យសប្បាយជួបជុំគ្រួសារ តែការងាររបស់វិទ្យុABC មិនបានឈប់សំរាកដូចគេទេ ដោយសារតែ...


[ពិភពចែករំលែក]

រាល់ពេលមានបុណ្យទានម្ដងៗគេគ្រប់គ្នាសប្បាយដេីរលេងធ្វើបុណ្យជួបជុំគ្រួសារ តែដោយឡែកក្រុមការងាររបស់វិទ្យុABC 107.5 FM (ប្រតិកម្មបន្ទាន់ 24ម៉ោង) មិនបានឈប់សំរាកដូចគេទេ នេះដោយសារតែវិទ្យុABC ជាវិទ្យុដែលទទួលបានព័ត៌មាន ពីអ្នកសារព័ត៌មានពិសេស គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រ កម្ពុជា និងធ្វើការផ្សព្វផ្សាយ ព័ត៍មានបន្តទៅគ្រប់ទីកន្លែង ដោយទាក់ទងនិងធ្វើការជាមួយ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ គ្រប់មូលដ្ឋាន ទូទាំង២៥ខេត្តក្រុង ដើម្បីចុះជួយអន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលជួបចោរ លួច ឆក់ ប្លន់ ហិង្សា គំរាមកំហែង គ្រឿងញៀន រំលោភ និងអ្វីជាច្រើនដែលត្រូវការសមត្ថកិច្ច ចុះអន្តរាគមន៍បន្ទាន់ផ្សេងៗទៀត ។ និងទាក់ទងទៅកាន់ ឡានពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ គ្រប់មូលដ្ឋានទូទាំង ២៥ខេត្តក្រុង ដើម្បីជួយសង្គ្រោះ អ្នកមានគ្រោះថ្នាក់ ឲ្យបានទាន់ពេលវេលា។  ដើម្បីជួយអ្នកត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។ ដើម្បីជួយអន្តរាគមន៍ទប់ស្កាត់គ្រោះអគ្គិភ័យផ្សេងៗ ឲ្យបានទាន់ពេលវេលា និងករណីផ្សេងៗតាមដែលABC អាចទាក់ទងនិងផ្សព្វផ្សាយជូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់បាន ២៤ម៉ោង។​

សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលជួបបញ្ហា ឬប្រទះឃើញគ្រោះថ្នាក់ផ្សេងៗ និងមានអ្វីបន្ទាន់ៗ ដូចជាចោរ លួច ឆក់ ប្លន់ គ្រឿងញៀន ត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញ ​មនុស្សវង្វេង ឬបាត់ក្មេង ប្រទះឃើញក្មេង -ល- បងប្អូនអាចរាយការណ៍ ជាបន្ទាន់ភ្លាមៗ ទៅកាន់ស្ថានីយ៍វិទ្យុABC កម្ពុជា 107.5 FM (ប្រត្តិកម្មបន្ទាន់) តាមរយៈលេខទូរស័ព្ទ (HOTLINE 24/h) 010 231010 / 012231010 / 070 231010 / 077 231010 / 087 232323



ពិភពចែករំលែក

ឱសានុវាទ របស់ ឯកឧត្តម ឃួង ស្រេង សល់១ថ្ងៃទៀតចំពោះវិធានការលើ កុងស៊ីបញ្ចាំ


រាជធានីភ្នំពេញ ៖ បាំងតែ១ថ្ងៃទៀត ឱសានុវាទ របស់ ឯកឧត្តម ឃួង ស្រេង អភិបាលករាជធានីភ្នំពេញ ស្តីពីវីធានការយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលខណ្ឌទាំង១២ ចុះពិនិត្យមើល តាមកុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ហើយបើពិនិត្យឃើញថា គ្មានច្បាប់ទម្លាប់នោះត្រូវតែបិទតែម្តង ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។ តែបើក្រឡេងមកមើលទីតាំងកុងស៊ីបញ្ចាំនៅតែបន្តបើងទ្វារព្រោងព្រាត ពាសពេញទីក្រុងភ្នំពេញ ជាពិសេស ក្នុងទឹកដីខណ្ឌទួលគោក ហើយកន្លងមកតែងតែឃើញ លេចឮ ម្ចាស់ទីតាំងមួយចំនួនឃុបឃិតជាមួយចោរ ទទួលយករបស់របរ ម៉ូតូ ឡាន ជាដើមដែលគ្មានឯកសារសំគាល់ ទោះ ជាលួច ប្លន់ ពីខាងណាក៏ដោយ សំខាន់ឲ្យតែរត់មកដល់ផ្ទះ ហាងបញ្ចាំ គឺទទួលយកទាំងអស់ វាជាការផ្តល់ឱកាស លទ្ធភាព ក្រុមបង្កអសន្តិសុខក្នុងសង្គមបានចិត្ត បានដៃក្រោយ ពីផ្ទះ ហាងទាំងនោះបើកដៃចំហរទ្វាររងចាំ ទើបឈានដល់ ការប្រព្រឹត្តល្មើសកើតឡើង ជារៀងរាល់ថ្ងៃក្នុងរាជធានី ខេត្តក្រុង។


ពលរដ្ឋអ្នកតាមដានរឿងចំណាត់ការ របស់លោកអភិបាលក្រុង ដាក់ទម្លាក់ផែនការទៅឲ្យសមត្ថកិច្ចតាមបណ្តាខណ្ឌទាំង១២របស់ក្រុង ចុះអនុវត្តន៍ត្រួតពិនិត្យ តាមបណ្តាផ្ទះ ហាង ឃ្លាំងបញ្ចាំ ក្នុងមូលដ្ឋានរបស់ខ្លួន ឃើញថាការចុះស្រាវជ្រាវត្រួតពិនិត្យ ផ្ទះ ហាង ឃ្លាំងបញ្ចាំ ឃើញតែខណ្ឌសែនសុខមួយទេ ដែ សមត្ថកិច្ចរកឃើញ ម៉ូតូ រថយន្ត អត់មានឯកសារ ច្រើនគួរឲ្យកត់សំគាល់ ហើយក៏ជាខណ្ឌគំរូ ផ្តើមដោយសមត្ថកិច្ចចុះអនុវត្តន៍មុនគេ ដោយឡែកខណ្ឌចំនួន១១ទៀត អនុវត្តន៍បន្តបន្ទាប់ និងកំពុងអនុវត្តន៍ នោះលទ្ធផលឆ្លើយមកសុទ្ធតែល្អ ម៉ូតូ ឡាន សុទ្ធតែមានឯកសារត្រឹមត្រូវ ។
ពលរដ្ឋលើកឡើងថា សមត្ថកិច្ចអីក៏ចេះម្លេះ ចាប់យកខណ្ឌសែនសុខ លំដាប់ទី១ ឈានមុខគេ អនុវត្តន៍ដើរត្រួតពិនិត្យមុនគេ ចុះខណ្ឌផ្សេងៗហេតុអ្វី សមត្ថកិច្ចចុះក្រោយៗជាបន្តបន្ទាប់ មិនខុសណា វ៉ៃស្មៅបង្អើលពស់ ចុះបើចេតនាចង់រក ត្រួតពិនិត្យ ឪ្យឃើញធាតុពិតហេតុអ្វីមិនធ្វើព្រមគ្នាក្នុងពេលតែមួយ នេះបានសេចក្តីថា វ៉ៃមួយ ផ្អើលរត់១០០ ។
តែទោះជាយ៉ាងណាក្តី ថ្វីបើមានការរឹះគន់ពីមតិប្រជាពលរដ្ឋ តែសមត្ថកិច្ច អាជ្ញាធរ តាមបណ្តាខណ្ឌ មួយថ្ងៃៗ បែកញើសហូរឈើស ខិតខំ បំពេញតួរនាទី ភារកិច្ចរបស់ខ្លួនដើម្បី រឹត បណ្តឹង សំដៅទោលើ ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម បម្រើប្រជាពលរដ្ឋដោយស្មោះសរ ៕
តែទោះជាយ៉ាងណាក្តី នៅតែមានមតិរឹះគន់ពីមជ្ឈដ្ឋានពលរដ្ឋ ជាឯឱកាសមួយប្រមូលលុយ កាលបើ ទីតាំងបញ្ចាំមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ជាលទ្ធភាពមួយ ដល់ថៅកែ ដល់ម្ចាស់ទីតាំង រឹតតែហ៊ានលើសដើម ពោលអ្នកអនុវត្តន៍មានមួយចំនួន តែថៅកែ ម្ចាស់ទីតាំងមួយចំនួនទៀត អាងខ្សែ អាងខ្នង របស់គាត់ ធំជាងអាជ្ញាធរ ទៅទៀត ។ តែទោះជាជ្រុងមួយនៃការរៀបចំ ជម្រុញ របស់អាជ្ញាធរខណ្ឌ ក្រុង ដើម្បីឲ្យសន្តិសុខក្នុងសង្គមប្រសើរ គ្មានចោរកម្ម តាមរូបភាពហាងបញ្ចាំនោះ ពលរដ្ឋជឿជាក់ សង្ឃឹមថាធ្វើបានទៅចុះ ៕
គួររំលឹកដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាថ្មីម្តងទៀត​ និងទុកពេល២សប្តាហ៍ ដល់អភិបាលខណ្ឌទាំង១២ ចាត់ឲ្យមន្រ្តី និងសមត្ថកិច្ចចុះពិនិត្យមើល តាមកុងស៊ីបញ្ចាំ តាមមូលដ្ឋានទាំងអស់ ហើយបើពិនិត្យឃើញថា គ្មានច្បាប់ទម្លាប់នោះត្រូវតែបិទតែម្តង ដោយគ្មានការយោគយល់ និងគ្មានវប្បធម៌អន្តរាគមន៍នោះឡើយ។
ការចេញបញ្ជារបស់អភិបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលផ្តោតសំខាន់ទៅលើ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីអភិបាលរង ស្នងការ មេបញ្ជាការអាវុធហត្ថ អភិបាលខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចការនេះអភិបាលរាជធានីភ្នំពេញ ក៏បានសង្កត់ធ្ងន់យ៉ាងខ្លាំងរហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។ លោកកំណត់រយៈពេល២សប្តាហ៍នេះ ដើម្បីឲ្យខណ្ឌទាំង១២ចាត់តាំងអនុវត្តន៍ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាន និងបញ្ឈប់វប្បធម៌ អន្តរាគមន៍។
លោកអភិបាលថ្លែងថា គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើ ការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យឃើញថា ក្រោយពីបានណែនាំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជា មិនទាន់មានសកម្មភាពអ្វីមុតមាំទៅលើបញ្ហានេះទេ៕
ការដាក់ ឱសានុវាទ ២សប្តាហ៍ របស់ឯកឧត្តម ឃួង ស្រេង អភីបាលរាជនីភ្នំពេញ នៅសល់ពេល១ថ្ងៃទៀត ប៉ុណ្ណោះ ហើយស្របពេលដែលខណ្ឌមួយចំនួនមិនទាន់និងកំណត់ថ្ងៃធ្វើផងនោះ។

បន្ថែមយោបល់របស់អ្នក

0 យោបល់
ប្រភពពី : TNN.com

​ភ្ញាក់រលឹក​ខ្លះ​ហើយ ! រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​ប្រគល់​អតីត​ទីតាំង​ចំណត​បង់ប្រាក់​ដែល​ធ្លាប់​បង្ក​អនាធិបតេយ្យ​ជូន​រដ្ឋបាល​ខណ្ឌដូនពេញ​គ្រប់គ្រង​វិញ!


រាជធានីភ្នំពេញ ៖ ទីតាំង​អតីត​ចំណត​បង់ប្រាក់​នៅ​តំបន់​ផ្សារ​ចាស់​ដែល​រួមមាន ចំណត​សួន​លទ្ធិប្រជាធិបតេយ្យ និង​ចំណត​ផ្សារ​រាត្រី​ឋិត​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​លុបចោល​វិញ​ហើយ តាម​ស្មារតី​លិខិត​លេខ​៦៣០/១៧​ឆត​.​ផ ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ។ ​ជាមួយគ្នានេះដែរ ក្នុងន័យ​អះអាងថា​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ឲ្យ​បានល្អ​ប្រសើរ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែលមាន​ឯកឧត្តម ឃួ​ង ស្រេង ជា​អភិបាល​បានសម្រេច​ប្រគល់​ទីតាំង​ចាប់ពី​មុខ​ព្រះ​សក្យមុនី​ចេ​តី​យ៍ រហូតដល់​ផ្សារ​រាត្រី​ជូន​រដ្ឋបាល​ខណ្ឌដូនពេញ ដែលមាន​លោក សុខ ពេញ​វុ​ធ ជា​អភិបាល​គ្រប់គ្រង និង​រៀបចំ​មិន​ឲ្យ​មានការ​ចត​លើ​ទ្រូងផ្លូវ និង​ច​ញ្ចើ​ម​ផ្លូវ​បន្តទៀត​ទេ ។ មិនតែប៉ុណ្ណោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថែម​ទៀតថា «​បើ​មាន​ការចត​លើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​បន្តទៀត រដ្ឋបាល​ខណ្ឌដូនពេញ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​» ។​

គួរ​រំលឹក​ជូន​ដែរ​ថា នាពេល​កន្លងមក ទីតាំង​អតីត​ចំណត​បង់ប្រាក់​ខាងលើ​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន សូ​ណា​ត្រា ខា​លីង ប្រមូលប្រាក់​ពី​ការចត​រថយន្ត​ព្រោងព្រាត​នៅ​ទីនោះ បង្ក​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ពេញបន្ទុក និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​យ៉ាងខ្លាំង ៕​

ប្រភពពី : ដេីមត្នោត

លោក ឃួង ស្រេង ទុក​រយៈ​ពេល​ឲ្យកន្លែង​កុង​ស៊ី​បញ្ចាំ ២​សប្ដាហ៍​ទៀត​ ទាំង​១២​ខណ្ឌ​ត្រូវ​អនុវត្ដ




ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថ្មី ដែល​ទើប​ឡើង​កាន់​តំណែង​បាន​បើក​កិច្ច​ប្រជុំ គណៈ​បញ្ជា​ការ​ឯក​ភាព​រាជធានី​ភ្នំពេញ ​កាល​ពីរ​សៀល​ថ្ងៃ​ទី​៨ ខែ​សីហា ​ឆ្នាំ២០១៧នេះ ​បាន​ដាក់​កំណត់​រយៈពេល​២​សប្តាហ៍​ទៀត និង​អនុវត្ត​ទៅ​លើ​ទី​តាំង​កុង​ស៊ី​បញ្ចាំ​ឲ្យ​បិទ​ទ្វារ ដោយ​សារ​តែ​មាន​ទី​​តាំង​បញ្ចាំ​ច្រើន​ពេក ទើប​​ក្រុម ចោរ​លួច ចោរ ប្លន់​ មិន​​ខ្លាច​​នឹង​​ធ្វើ​​សកម្ម​ភាព​ព្រោះ​​ម្ចាស់​​កុង​​ស៊ី​​បញ្ចាំ​​មិន​​បាច់​​តម្រូវ​​ឲ្យ​​មាន​ឯក​​សារ​​បញ្ជាក់​​ម្ចាស់​​ទ្រព្យ និង​​អាច​​និយាយ​បាន​​ថា កុង​​ស៊ី​បញ្ចាំ​​ខ្លះ​​រក​​ស៊ី​​ទិញ​​ផល​ពី ចោរ​កម្ម ។

លោក ឃួង ស្រេង​​បាន​​បញ្ជាក់​​ថា ​ចំពោះ​​កុង​ស៊ី​​បញ្ចាំ​​ដែល​​គ្មាន​​ច្បាប់ អាជ្ញា​ធរ​​ខណ្ឌ​​ត្រូវ​​ណែ​នាំ​​ឲ្យ​​ម្ចាស់​​ទី​​តាំង​​នោះ​​បញ្ឈប់ ឬ​​បិទ​​កុង​​ស៊ី​បញ្ចាំ​​ហើយ​​សុំ​​ច្បាប់​​ជា​​ថ្មី ។ ​ក្នុង​​ករណី​​ម្ចាស់​​ទី​តាំង​​មិន​​អនុ​វត្ត​​តាម អាជ្ញា​ធរ​​ត្រូវ​​មាន​​វិធាន​​ការ​រដ្ឋ​បាល​​បិទ​​ទី​​តាំង​​នោះ​​តែ​​ម្តង ។ យ៉ាង​ណា​មិញ​ប្រជា​ពលរដ្ឋ​ក៏​រង់​ចាំ​មើល​ថា លិទ្ធ​ផល​វា​ទៅ​ជា​យ៉ាង​ណា ៕



ប្រភពពី ៖ គេហទំព័រដំណឹងយប់មិញ

ពិភពចែករំលែក World Share - Blogger Network Social News Update