ខេត្តពោធ៍សាត់ ៖ ស្រ្តីម្នាក់ត្រូវបានប្រុសព្រាន លួងលោមដឹកយកទៅរួមភេទរយៈពេល៤ថ្ងៃ ទើបប្រាប់ម្ដាយដឹង ដើម្បីដាក់ពាក្យបណ្ដឹងនគរបាល មូលដ្ឋានចោទ ពីបទរំលោភ បានសម្រេច ។ ការដាក់បណ្ដឹងនេះធ្វើឡើងកាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃអាទិត្យ ទី៧រោច ខែមិគសិរ នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋបាលមូលដ្ឋានសង្កាត់រលាប ក្រុងពោធិ៍សាត់ ។
ជនរងគ្រោះជាម្ចាស់បណ្តឹងមានឈ្មោះ ផេង ចរិយា អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ចំនែកឯជនសង្ស័យឈ្មោះ សាន រស់នៅភូមិតាកុយ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ។
យោងតាមពាក្យបណ្ដឹងនោះលោកនាយប៉ុស្ត៍និយាយថា កាលវេលាម៉ោងជាង៨ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានលួងលោមនាងយកទៅរំលោភនៅត្រង់ចំនុចវត្តមនីរតរាម ក្នុងភូមិឆ្លងកាត់ សង្កាត់រលាបរហូតសម្រេច ។