រាជធានីភ្នំពេញ ៖ ក្រោយពីមានការបែកធ្លាយរូបថត ជាច្រើនសន្លឹក ដោយមាននារីម្នាក់ស្លៀកពាក់ (ម៉ៃយ៉ូ) ឈុតងូតទឹកកាន់ដៃកូនតាមមាត់សមុទ្រ បង្កអោយមានការិះគន់ ពីសំណាក់ អ្នកលេងបណ្តាលសង្គមហ្វេកប៊ុក នាំគ្នាសន្និដ្ឋានថាជា នារីខ្មែរទៅងូតទឹកសមុទ្រនៅក្រុងព្រះសីហនុ ការពិតមិនមែនជា ស្ត្រីខ្មែរទេគឺជានារី ថៃ ។
គណនីមួយបានបង្ហោះរូបថតប៉ុន្មានសន្លឹកដោយដាក់ចំណងជើងថា៖ “ស្ត្រីខ្មែរម្នាក់ស្លៀកម៉ៃយ៉ូដឹកដៃកូនមុជទឹកសមុទ្រកំពុងសោមបង្កការរិះគន់ពេញ Facebook” តែតាមការពិតនាងគឺតារាសម្តែងនៅបរទេស គឺមិនមែនខ្មែរយើងទេ គឺនៅប្រទេសថៃ។
សូមបងប្អូនខ្មែរកំយល់ច្រឡំតាមការផ្សាយរបស់សារព័ត៌មានខិលខូចមួយចំនួននាំគ្នាសរសេរថា ”នៅសមុទ្រក្រុងព្រះសីហនុ ឥឡូវមិនចាញ់នៅសមុទ្រប្រទេស លោកខាងលិចទេ។ ស្ដ្រីខ្មែរក៏ចេះស្លៀកខ្លីបានដែរ” ជាហេតុនាំអោយមានការរិះគន់ពីសាធារណជន។
សូមបញ្ញាក់ថា សមុទ្រកម្ពុជាមានឆ្នេរខ្សាច់ពណ៌ស តែក្នុងរូបភាពនេះគឺខ្សាច់មានពណ៌ប្រផេះ។ ហើយស្ត្រីខ្មែរយើងភាគច្រើនក៏មិនទាន់ហ៊ានបញ្ចេញសាច់ស្រស់ៗនៅទីសារធាណៈបែបនេះទេ។ ឃ្លីបវីដេអូ បង្ហាញស្ត្រីរូបនេះដឹកដៃកូនលើឆ្នេរខ្យាច់និយាយភាសាថៃកាន់តែបញ្ជាក់ថានាងជាស្រី្តជនថៃ។
ប្រភពពី ៖ ព័ត៌មានរបស់ពលរដ្ឋ