Showing posts with label អគ្គិភ័យ. Show all posts
Showing posts with label អគ្គិភ័យ. Show all posts

ម្ចាស់ផ្ទះចេញទៅចូលរួមពិធីបុណ្យគេ​ ស្រាប់តែទុស្សេខ្សែភ្លេីងឆេះផ្ទះអស់​ នៅក្រុង​អរិយក្សត្រ​

ក្រុងអរិយក្សត្រ ៖ ផ្ទះបងប្អូនប្រជាពលរដ្ឋ២ខ្នង ដែលម្ចាស់ផ្ទះចាក់សោហេីយចេញទៅចូលរួមពិធីបុណ្យគេបាត់ ត្រូវបានអគ្គិភ័យឆាបឆេះអស់សល់តែគ្រោង ដោយសារទុស្សេខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចមូលដ្ឋាន​ ហៅរថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ កាលពីវេលាម៉ោង០៧:៤៥នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។ 

 ក្នុងនោះដែរគេក៏ឃេីញលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានចុះដឹកនាំកម្លាំងចុះអន្ដរាគមន៍ដោយផ្ទាល់ ក្នុងករណីអគ្គីភ័យឆេះផ្ទះ០១គ្រួសារ (២ខ្នងផ្ទះ) ដោយគ្រប់គ្រងស្ថានការណ៍បាន ១០០% ក្នុងនោះម្ចាស់ផ្ទះរងការខូចខាតទាំងស្រុង តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងមិនរាលដាលដល់ផ្ទះផ្សេងឡើយ​ ៕​

Update | អគ្គិភ័យដែលឆាបផ្ទះប្រជាពលរដ្ឋ នៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ បានរលត់ទៅវិញហើយ មូលហេតុមកពីឆ្លងចរន្ដអគ្គិសនី ប្រើឡានទឹកអស់១២គ្រឿង ជួយបាញ់ពន្លត់


[ពិភពចែករំលែក-World Share]
ខេត្តកណ្ដាល ៖  អគ្គិភ័យដែលបានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ២ល្វែងនៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរលត់ទៅវិញជាស្ថាពរហើយ​ នៅវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមូលហេតុមកពី​ឆ្លងចរន្ដអគ្គិសនី។

នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក តោ សឿត បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះគ្រោះអគ្គិភ័យនេះ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថផងដែរ។

នាយការិយាល័យរូបនេះបញ្ជាក់ថា ក្នុងគ្រោះអគ្គិភ័យ នេះកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន១២គ្រឿង ដោយពីស្នងការនគរបាលខេត្ត ៤គ្រឿង, បញ្ជាការដ្ឋានអង្គរក្ស២គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៦គ្រឿងផងដែរ។ 

ដោយឡែកសម្រាប់មូលហេតុ ដែលបណ្ដាល ឲ្យមានគ្រោះថ្នាក់មួយនេះ គឺជំហានដំបូងសមត្ថកិច្ច របស់លោកសន្និដ្ឋានថា បណ្ដាលមកពី ឆ្លងចរន្ដអគ្គិសនី។

បើតាមលោកវរសេនីយ៍ឯក តោ សឿត ផ្ទះដែលរងគ្រោះ ថ្នាក់អគ្គិភ័យនេះ គឺមានលក់ទូរស័ព្ទ, លក់ខោអាវ និងប៉ះកង់រថយន្ដ ដែលរងការខូតខាត អស់ទ្រព្យសម្បត្ដិមួយចំនួនធំផងដែរ។ ម្ចាស់ទី១៖ ឈ្មោះ ឃឹម សុភឹម អាយុ៧០ឆ្នាំ​ ក្រុមប្រឹក្សាសង្កាត់តាខ្មៅ។ ទី២៖ ឈ្មោះ ហម សុិនណា ស្រី៦០ អាជីវករជាផ្ទះផ្តើមឆេះទំហំ នៃការខូចខាតប្រហែល ១២ម៉ឺនដុល្លារ ការឆាបឆេះនេះបណ្តាលមកពីផ្ទុះឌុយដោតឆ្នាំងបាយ៕៚

BREAKING NEWS | អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅម្ដុំអ្នកតាចិន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ 
ខណៈនេះកម្លាំងសមត្ថកិច្ចមានទាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កងអង្គរក្ស និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងចេញជួយអន្ដរាគមន៍ ដើម្បីធ្វើការបាញ់ពន្លត់។ 

យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យមួយនេះ មិនទាន់ត្រូវបានលោកបញ្ជាក់ឲ្យដឹងនៅឡើយទេ។