រាជធានីភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះទៅសួរសុខទុក្ខលោកយាយម្នាក់ដែលមានជីវភាពក្រីក្រលំបាកខ្វះខាត ទាំងមេឃកំពុងភ្លៀងខ្លាំង នៅក្នុងភូមិភ្នាត សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នាវេលាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
តើមូលហេតុអ្វីដែលនាំឲ្យលោក អភិបាលខណ្ឌមានជ័យស្រក់ទឹកភ្នែកបែបនេះ??
ដោយហេតុឃើញថា ជីវភាពលោកយាយពិបាកខ្លាំងពេក ហើយលោកយាយបានរៀបរាប់ទាំងទឹកភ្នែកពីដំណេីរជីវិតតស៊ូដ៏ជូរជត់ ទើបធ្វើអោយលោក អភិបាលខណ្ឌមានជ័យ ស្រក់ទឹកភ្នែកអាណិតលោកយាយយ៉ាងខ្លាំង នៅពេលដែល លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះទៅសួរសុខទុក្ខលោកយាយ ទាំងមេឃកំពុងភ្លៀងខ្លាំង នាវេលាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងនោះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាន៍ទាំងទឹកភ្នែកកំពុងស្រក់ និងអួលដើមកថា "ខ្ញុំពិតជាខ្លោចចិត្តខ្លាំងណាស់ដោយឃើញស្ថានភាពបែបនេះ ហេីយស្ថានភាពបែបនេះគឺមិនខុសពីខ្ញុំកាលពី២៥ឆ្នាំមុនទេ ដោយបច្ចុប្បន្នក្នុងនាមខ្ញំជាអជ្ញាធរដែនដី មិនអាចប្រងើយកន្តើយបានឡើយ អោយតែដឹងគឺខ្ញុំចុះមកភ្លាម ដោយមិនប្រកាន់ទិន្នាការនយោបាយឡើយ ធ្វើយ៉ាងណាអោយតែបងប្អូនប្រជាពលរដ្ឋបានសុខ" ។
"ទុក្ខរបស់ប្រជាពលរដ្ឋគឺជាទុក្ខរបស់លោកអភិបាលខណ្ឌ"
ប្រភពពី ៖ កុយ សាមឺឌី