Showing posts with label គ្រឿងញៀន. Show all posts
Showing posts with label គ្រឿងញៀន. Show all posts

ស្ត្រីវ័យក្មេង ខឹង​ប្តី​លេងល្បែង និងញៀនថ្នាំ និយាយ​មិន​​ស្តាប់ ក៏សម្រេច​ចិត្តចង.ក សម្លាប់ខ្លួន ស្លាប់ចោលកូននិងប្ដី ផ្អើលក្រុងសៀមរាប!


ខេត្តសៀមរាប ​៖​ (ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង) ​ស្ត្រី​វ័យ​២២​ឆ្នាំ​ម្នាក់ ពេលមុន​បាន​លេបថ្នាំសម្លាប់​ខ្លួន តែ​មិន​ស្លាប់ ក៏​ដើរទៅ​យក​​​សម្រាប់​ដាក់​ព្យួរ​អាវ​ ពណ៌​​ខៀវ ទៅ​ចង​ភ្ជាប់​នឹង​ប​ង្អូ​ច​ ក្នុង​បន្ទប់ដេក​របស់​ខ្លួន ជាន់​ទី​២ ឯ​ម្តងទៀតជាមួយ​​​កន្សែង​ពោះ​គោ ពណ៌.​ស មក​ចង.ក​​ សម្លាប់​ខ្លួនស្លាប់បានសម្រេច​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី​០៣ មិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅ​ចំណុច​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុងសៀមរាប ​ខេត្តសៀមរាប ​ដោយ​សារ​ខឹង​ប្តី​លេងល្បែងនិយាយ​គ្នា​មិន​​ស្តាប់ ហើយ​មិនចេះ​​ជួយ​ការងារ​ផ្ទះ​ ។
​​សេចក្តីរាយការណ៍ឱ្យដឹងថា ស្ត្រី​​រង​គ្រោះ​ឈ្មោះ គឹ​ម ល័ក្ខស្មី (Kim Leaksmy)​ ហៅ ស្រី​នុ​ច អាយុ​២២ឆ្នាំ ជា​​លក់ដូរ មាន​ប្តី​ឈ្មោះ​ទ្រី វណ្ណ​ធី អាយុ​២៤​ឆ្នាំ ហើយ​មានកូនប្រុសម្នាក់​អាយុ​៣​ឆ្នាំ ពួក​គេ​មាន​ទីលំនៅ​នៅចំណុចផ្ទះកើតហេតុ ។
បើ​​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា មុន​ពេល​កើតហេតុ​ មាន​បងប្អូន​ខាង​ជន​រង​គ្រោះ ​និង​ប្រជាពលរដ្ឋ​ដែល​ស្គាល់​ បាន​មក​ប្រាប់​សមត្ថកិច្ច​​ថា មាន​ករណី​ចង.ក​​សម្លាប់​ខ្លួន​ ពេល​នោះ​សមត្ថកិច្ច​ជំនាញ​ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ សព​ត្រូវ​បងប្អូន​បាន​ដឹក​​ជន​រង​គ្រោះ​​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខ្លាចក្រែង​​អត់​ទាន់​ស្លាប់ តែ​ខាង​មន្ទីរពេទ្យបាន​ប្រាប់ថា ​នាងបានស្លាប់បាត់ទៅហើយ ​​។ ទើបដឹកយកមកផ្ទះវិញរងចាំសមត្ថកិច្ចជំនាញធ្វើ​កោសល្យវិច័យ​។
បេីតាមទិន្នន័យហ្វេសប៊ុកឈ្មោះ Phath Mady បានបង្ហោះថា កាលពីម៉ោង០៣:១៤នាទី ថ្ងៃទី០៣ មិថុនា​ ២០១៨ដូច្នេះថា  យល់សុបិន្តថា​បាក់ធ្មេញចង្កូមខាងលើតើមានន័យថាម៉េច?  ដោយមិនសូវមានអ្នកលេងហ្វេសប៊ុក Comments ប្រាប់ឡើយ។ ក្រោយមកទៀតនៅម៉ោង០៥:៤០នាទីឈ្មោះ គីម ល័ក្ខស្មី "Kim Leaksmy" បានស្លាប់ហេីយ នៅវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ២០១៨នេះ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡេីយ ដោយភ្ជាប់​ជាមួយរូបភាព៤សន្លឹកដែលបង្ហាញពីនារីម្នាក់បានស្លាប់និងមានមនុស្សស្រែកត្រហ៊ោរយំទៀតផង។
ខាងក្រោមនេះគឺការសរសេររៀបរាប់របស់ហ្វេសប៊ុកឈ្មោះ Phath Mady ដូច្នេះថា
"បងប្អូនមិត្តភក្កិ ណាជាមិត្តជាញាត្តិ ខ្ញុំសូមប្រកាស់យប់នេះម៉ោង 7:30នាទី #គីមល័ក្ខស្មី បានទទួលមរណភាព.​ យល់សុបុិណបាក់ធ្មេញ. សូមអូនទៅអោយបានស្ងប់សុខ RIP ពេលនេះបានត្រឹមសោកស្តាយដែលអ្វីៗគ្រប់យ៉ាងបាត់បង់គ្មានថ្ងៃត្រឡប់. ទោះ​like Pic comment, chat, call លែងឮសំលេងគាត់ជារាងរហូតហើយ.
ផ្ទះធំ ទ្រនំខ្ពស់ តែបញ្ហាផ្លូវចិត្ត ធំជាងអ្វីគ្រប់យ៉ាង"


តែបើតាមហ្វេសប៊ុកឈ្មោះ (Kim Ravy)​ ដែលជាឪពុកបង្កើតរបស់នារីរងគ្រោះ បានបង្ហោះដែរថា​ ព្រឹកថ្ងៃទី០៤ ខែមិថុនា​ ឆ្នាំ២០១៨នេះថា "កូនស្រីខុំ្ញបានសា្លប់ហើយនៅល្ងាចថ្ងៃទី០៣/o៦/២០១៨" ហើយប្រហែលមួយម៉ោងក្រោយទៀតគាត់ក៏បានបង្ហោះទៀតថា "ការសា្លប់របស់កូនស្រីខុំ្ញ ឈឺចាប់ដោយសារបានប្តីចំជាអ្នកញៀនថាំ្ន កែមិនឡើង ចុងក្រោយកូនខ្ញុំសំរេចចិត្តបពា្ចប់ជីវិតដោយខ្លួនឯង សូមកូនទៅកាន់ឋានសុខ ជាតិក្រោយសូមជូបមនុស្សល្អ មនុស្សមានសមត្ថភាព និងមានចិត្តធម៏ សំរាប់ជីវិតកូន" ។
យ៉ាងណាមិញ​ទំព័រពិភពចែករំលែក បានស្រាវជ្រាវ រកហ្វេសប៊ុករបស់បុរសជាប្ដីនារីឈ្មោះ  "Tri Van Thy" ដោយមិនឃើញមានបង្ហោះអ្វីនៅឡើយទេ តែមួយរយះមុនក៏មានការបង្ហោះរូបភាពផ្អែមល្ហែមជាមួយប្រពន្ធនិងកូនផងដែរ ។ ជាមួយគ្នានេះដែរ​ ហ្វេសប៊ុករបស់នារីរងគ្រោះដែលមានឈ្មោះថា "Kim Leaksmy" ដែលបង្ហោះកាលពីវេលាម៉ោង១២:២៥នាទីថ្ងៃត្រង់​ ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះដែរ ដោយសរសេររៀបរាប់ខ្លីថា "មោះ! ណាគេទំនេរទៅចងកលេង​ ពីនាក់ហេ"
​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​រួចរាល់​ហើយ ព្រមទាំង​ធ្វើ​កោសល្យ​វិច័យរួចបាន​សន្និដ្ឋាន​ថា ស្ត្រី​​រង​គ្រោះ​គឺ​ពិត​ជា​ចង.ករ​ សម្លាប់​ខ្លួនឯង​ ពិតប្រាកដ​មែន​ ។ បច្ចុប្បន្នសពនារីរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យទៅតាមប្រពៃណី៕ អត្ថបទរូបភាព​ AhBoYz៚

ជាតិ​ថ្នាំ​ឡើងដល់កម្រិត ធ្វើ​ឱ្យ​គាត់​កាច​សាហាវ លែង​ស្គាល់​មនុស្ស កាន់កាំបិតចាក់គេឯង ផ្អើលពេញមុខពេទ្យរុស្សី!


រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​មួយ កាលពី​វេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃ​ទី​២៣ មីនា ឆ្នាំ២០១៨នេះ នៅចំណុច​ក្នុងផ្ទះ​ជួល​មួយ​កន្លែង (ទល់មុខ​មន្ទីរពេទ្យ​រុ​ស្សី) ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ​ ក្រោយ​ពី​បុរស​ម្នាក់​បាន​​ប្រើប្រាស់​ថ្នាំ​ញៀនលើស​កម្រិត ក៏​ប្រើ​​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​របស់​​ខ្លួន ។ 

លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍ ស្រាប់តែ​បុរស​នោះ​ព្យាយាម​រត់គេច​ខ្លួន ​ហើយ​បានយកកាំបិត​ចាក់លើ​សមត្ថកិច្ច​បណ្តាល​ឱ្យ​រង​របួស​ម្នាក់ផងដែរ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានប្រាប់អោយដឹង​ថា ជនសង្ស័យ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ​​ ត្រូវ​​កម្លាំងចាប់ខ្លួន​​នាំ​យក​ទៅ​សាកសួរ​បាត់ ក្នុងនោះ​បានដកហូតវត្ថុតាង​កាំបិត​​១ផងដែរ  ។ ដោយឡែក សមត្ថកិច្ច​ដែល​រង​របួស​ ក៏​មិនត្រូវ​​ស្គាល់ឈ្មោះ​ដែរ បាន​រង​របួស​ត្រូវ​ចំ​ដៃ​ហូរ​ឈាម​កក្លាក់ ។

នៅមុនពេលកើតហេតុ ក្រោយសមត្ថកិច្ចទទួលដំណឹង​​​ថា មានករណីហិង្សា​ដោយ​បុរសបែកថ្នាំ​វាយ​ទៅ​លើ​ប្រពន្ធនោះ ក៏បានចុះទៅកន្លែងហេតុ ។ ពេលនោះ​ ជនសង្ស័យគ្រាន់តែឃើញ​កម្លាំងទៅដល់ភ្លាម​ ​ក៏បាន​ រត់ចុះទៅ​ក្នុង​ច្រក​តូចមួយ ដោយ​ចាក់សោជាប់ទៀត ដែលធ្វើឱ្យកម្លាំង​ពិបាក​នឹងចាប់​​ខ្លួន​នោះ ។ ក្រោយ​​មក កម្លាំង​​ក្របួចជាប់​ក៏ត្រូវជនតដៃជាមួយសមត្ថកិច្ចតែម្តង ។​

បើ​តាម​ប្រភព​ពី​អ្នក​រស់​ក្បែរ​ខាង​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​មក​ជួល​ផ្ទះខាងលើស្នាក់​ទើបបាន​២​ខែ​ប៉ុណ្ណោះ ។ ​លុះនៅកើតហេតុនេះ ​ដោយសារតែ​ ឥទ្ធិពល​ថ្នាំ​ញៀន​ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​បែក​ថ្នាំខ្លាំង ​រហូត​លែង​ដឹង​អី ដោយ​​បោក​របស់របរនៅ​​ក្នុងផ្ទះ​ខ្ទេច​ និងវាយប្រពន្ធផងដែរ៕ AhBoyz៚

រួមរស់ជិត៦ឆ្នាំ! ប្តីប្រែចិត្តប្រច័ណ្ឌប្រពន្ធសុំលែង ទះ៥កំផ្លៀងដណ្តើមយកកូនត្រលប់ទៅស្រុកបាត់

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ បានស្រែកទ្រហោយំ នៅលើសួនសូគីមិក បន្ទាប់ពីត្រូវបុរសជាប្តីប្រច័ណ្ឌ ទះ៥កំផ្លៀង ដណ្តើមយកកូន បង្កឲ្យមានកាភ្ញាក់ផ្អើល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ចំណុចលើសួនសូគីមិក ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
បុរសជាប្តីមាន ឈ្មោះ សុន សុគន្ធា ហៅមាស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ អុឹម រី អាយុ២៤ឆ្នាំ មុខរកស៊ីផ្លូវភេទ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា។

ស្ត្រីជាប្រពន្ធបានរៀបរាប់ឲ្យយដឹងថារូបនាងនិងប្តីស្រលាញ់និងរស់នៅជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយព្រមទាំងបង្កើតបានកូនប្រុសពីរនាក់ដោយមិនបានរៀបការនោះទេ។ ហើយតាំងពីរូបនាងបានចាប់ដៃគ្នាជាប្តីប្រពន្ធមក ប្តីរបស់នាងមិនដែលជួយរកសុីអ្វីនោះទេគឺដើរតែលេងជក់ថ្នាំជាមួយមិត្តភ័ក្ត ចំណែកនាងបានទៅរកប្រាក់ ដោយរកសុីផ្លូវភេទ នៅពេលយប់នៅសួនម្តុំក្បែរវត្តភ្នំំ ក្នុងខណ្ឌដូនពេញ ពេលត្រឡប់មកដល់ផ្ទះម្តងៗ  បុរសជាប្តីតែងតែសួររកលុយពេលមានលុយលោកប្តីក៏យកលុយនោះទៅជក់ថ្នាំជាមួយមិត្តភ័ក្រគេអស់ពេលដែលនាងគ្មានប្រាក់ឲ្យទេប្តីតែងតែរករឿងប្រច័ណ្ឌនាងនិងវាយនាងជាញឹកញាប់។ ក្រោយពីកើតជម្លោះជាមួយប្តីហើយ ប្តីនាងបានឡើង ជិះ រថយន្តឈ្នួលចេញទៅបាត់ ស្ត្រីខាងលើ ក៏វិលត្រឡប់ទៅបន្ទប់ជួលវិញដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ៕

បុរសជនជាតិអូស្រ្តាលី និងស្រ្តីខ្មែរ ជំ​នាញខាងចែកចាយគ្រឿងញៀន នៅខេត្តកំពត ពេលនេះត្រូវកម្លាំងនគរបាលតាមបង្ក្រាបបាន


ដកស្រង់បន្តពី Fresh News
(កំពត)៖ បុរសជនជាតិអូស្រ្តាលី និងស្រ្តីខ្មែរសរុបទាំង២នាក់ ដែលជំនាញខាងចែកចាយគ្រឿងញៀន នៅខេត្តកំពតនោះ នៅពេលនេះត្រូវបានកម្លាំងនគរបាលស្រាវជ្រាវតាមបង្ក្រាបបាន ដោយដកហូតថ្នាំញៀនជាក់ស្តែងជាច្រើនផងដែរ។
ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ប្រតិបត្តិការនេះ ចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ពីសំណាក់កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពត ធ្វើឡើងនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
លោកឧត្តមសេនីយ៍សុ្នងការបានបញ្ជាក់ទៀតថា ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិអូរស្ត្រាលីម្នាក់ឈ្មោះ KNOWLES GARY ROBERT អាយុ៧២ឆ្នាំ និងស្ត្រីជនជាតិខ្មែរម្នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន០៦កញ្ចប់ធំ, ថ្នាំគ្រាប់យ៉ាម៉ាចំនួន០៥គ្រាប់កន្លះ និងថ្នាំសម្រើបចំនួន០៩ប្រអប់។
នៅពេលនេះជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញរបស់លោក កំពុងធ្វើការសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕