គង់ សុជាតិ ប្រាប់ពីវិធីសាស្ត្របីបាច់កូន ឲ្យមានរាងកាយរឹងមាំ និងឆ្លាតវៃ!


រាជធានីភ្នំពេញ ៖ ពិធីការិនី គង់ សុជាតិ ដែលបានពរពោះ និងឆ្លងទន្លេ បានកូនស្រីសំណព្វចិត្តជាមួយស្វាមីវ័យក្មង ជា វិបុល កាន់តែបង្កើនល្បឿនមើលថែទាំយ៉ាងយកចិត្តទុកដាក់ និងប្រយ័ត្នក្នុងការប្រើផលិតផលផ្សេង ពិសេសការប្រើទឹកដោះគោជំនួយដោយអ្នកនាងសម្រេចជ្រើសរើសទឹកដោះគោ «នូទ្រីម៉ាម» អ្នកម្តាយដ៏អស្ចារ្យ។

ក្នុងឱកាសចូលរួមក្នុងកម្មវិធី «នូទ្រីម៉ាម» អ្នកម្តាយដ៏អស្ចារ្យ ដែលបានរៀបចំធ្វើនៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារីភ្នំពេញ រៀបចំឡើងដោយក្រុមហ៊ុននូទ្រីលេតម៉ាស្ទ័រអិលអឹម ខូអិលធីឌី តារាលេចធ្លោអ្នកនាង គង់ សុជាតិ បានថ្លែងថា ជាទូទៅកូនរបស់អ្នកនាងមានសុខភាពល្អមិនមែនចេះតែបានមកដោយភាពងាយស្រួលនោះទេ គឺសុទ្ធតែបានមកពីការមើលថែទាំទាំងអស់។ វិធីសាស្ត្រមើលថែទាំកូន មិនខុសអ្វីពីបងប្អូនស្ត្រីទូទៅដែរ ដោយគួរយកចិត្តទុកដាក់ពេលទៅណាមកណា គួរតែពាក់មួកឲ្យកូន ហើយបើមិនចាំបាច់មិនត្រូវយកកូនចេញទៅក្រៅនោះទេ ព្រោះក្មេងងាយឆ្លងនូវជំងឺផ្សេងៗ។


អ្វីដែលសំខាន់មួយទៀត អ្នកនាងបានផ្តោតលើផលិតផលនូទ្រីលេត ដោយថា ជាម្តាយឲ្យកូនញាំជាប្រចាំតាំងពីកូនកើតពីថ្ងៃដំបូងម្ល៉េះ។ ដោយសារតែសុខភាពមិនសូវអំណោយផល ដូច្នេះហើយក៏ឲ្យកូនបៅទឹកដោះគោរហូតមកទល់ពេលនេះ។ ពិសេសមួយទៀត ពេលព្រឹកត្រូវងូតទឹក គឺម៉ាស៊ីនត្រជាក់ ឬកង្ហារ ត្រូវបិទឲ្យហប់ងូតឲ្យលឿនជូតខ្លួនឲ្យលឿន ហើយយកម៉្សៅលាបក្លៀក ឬកន្លុកកន្លៀត ឬលាបឡេ ដើម្បីកុំឲ្យរលាក។ រីឯបញ្ហាសម្អាតដបទឹកដោះគោ ក៏សំខាន់ដែរ។ អ្នកនាងបន្តថា ជាទូទៅវេជ្ជបណ្ឌិតតែងតែណែនាំប្រាប់ឲ្យសម្អាតដបឲ្យស្អាត ខ្លាចកូនតូចមានបញ្ហាពោះវៀន ឬក៏បញ្ហាផ្សេងៗទៀតដែរ។


សម្រាប់ជាទស្សនៈរបស់អ្នកនាង ស្ត្រីទាំងឡាយឥឡូវមានសមត្ថភាពចេញធ្វើការដូចបុរសដែរ មិនពឹងលើតែម្ខាងឡើយ ព្រោះសម័យនេះ ហើយមិនដូចបុរាណឡើយ។ ស្ត្រីរវល់ជាងមុន ហើយអ្នកដែលអាចធ្វើការនៅផ្ទះអាចបំបៅដោយទឹកដោះបាន ប៉ុន្តែដូចនាង និងបងប្អូនខ្លះទៀត រវល់ខ្លាំងត្រូវតែទាមទារញ៉ាំទឹកដោះគោ ព្រោះមានសារធាតុសំខាន់ៗនៅក្នុងហ្នឹងសព្វបែបយ៉ាងទាំងអស់ដែលជួយឲ្យបុត្រធីតារីកលូតលាស់បានល្អគ្រប់គ្រាន់តែម្តង។


អ្នកនាងសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ដែលបានជួបជុំបងប្អូន ជាពិសេសអ្នកដែលត្រៀមមានបុត្រ និងកំពុងតែមានផ្ទៃពោះ ដែលជាឱកាសសារៈសំខាន់ទាំងបុរស និងស្ត្រីតែម្តង ក្នុងការយល់ដឹងដែលអ្នកនាងចែករំលេកបទពិសោធន៍ខ្លះៗ ក្នុងការទទួលទានផលិតផលទឹកដោះគោនូទ្រីម៉ាម។


លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រងក្រុមហ៊ុនអិល អឹមខូអិលធីឌី ឲ្យដឹងថា ការប្រាព្ធឡើងនៅពេលនេះដើម្បីអបអរសារទរក្នុងកម្មវិធីទិវាគុណម្តាយពិភពលោក ដោយបានអញ្ជើញវាគ្មិនចំនួន៣រូប ក្នុងនោះមានអ្នកជំនាញមកពីប្រទេសសឹង្ហបុរី អ្នកស្រី សុខា សុធានី និងអ្នកតំណាងផលិតផល គឺអ្នកនាង គង់ សុជាតិ។ គោលបំណងសំខាន់ គឺចង់បង្ហាញចេញនូវផលិតផលទឹកដោះគោ នូទ្រីម៉ាម សម្រាប់ជួយដល់ស្ត្រីមានផ្ទៃពោះ និងជួយស្ត្រីកំពុងបំបៅកូនដោយទឹកដោះ ក្នុងការប្រើប្រាស់ និងជ្រើសរើសផលិតផលដែលល្អ និងចង់បង្ហាញចែករំលែកនូវការថែរក្សាបុត្រផងដែរ ក្នុងការទទួលទានរបបអាហារសម្រាប់អ្នកម្តាយដែលមានផ្ទៃពោះ៕

ប្រភពពី : CAMPOST