Showing posts with label សាលាខណ្ឌមានជ័យ. Show all posts
Showing posts with label សាលាខណ្ឌមានជ័យ. Show all posts

អភិបាលខណ្ឌមានជ័យ ឆ្លៀតចុះសួរសុខទុក្ខពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោមទាំងយប់ ដើម្បីប្រមូលផ្តុំទុក្ខលំបាក និងសំណូមពរ​ពីប្រជាពលរដ្ឋ ធ្វើការដោះស្រាយ និងគិតគូរ អំពីការបញ្ចុះតម្លៃទឹក-ភ្លើង



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ទំនេរពីការងារលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានឆ្លៀតពេលចុះ សួរសុខទុក្ខពលរដ្ឋនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមទាំងយប់ ដើម្បីប្រមូលផ្តុំ ទុក្ខលំបាក និងសំណូមពរ​របស់ ប្រជាពលរដ្ឋ ធ្វើការដោះស្រាយ និងពង្រីកវិសាលភាព គិតគូរ អំពីការបញ្ចុះតម្លៃទឹក-ភ្លើង នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១១រោច​ ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​​១៤ ខែធ្នូ គ.ស ២០១៧នេះ។

ទន្ទឹមគ្នាទៅនឹងការដាក់ចេញគោលនយោបាយលើកទឹកចិត្ត និងយន្តការបង្កើនចំណូលជូន កម្មករ-កម្មការិនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត ឱ្យយកចិត្តទុកដាក់ កាត់បន្ថយ ការចំណាយរបស់បងប្អូនកម្មករ-កម្មការិនី តាមរយៈយន្តការផ្តល់សេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ដោយមិនបង់ប្រាក់ និងការតភ្ជាប់បណ្ដាញទឹកស្អាត-អគ្គិសនីដល់បន្ទប់ជួលស្នាក់នៅរបស់ពួកគាត់។

ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះតបណ្ដាញទឹកស្អាត-អគ្គិសនីជូនបងប្អូនកម្មករ-កម្មការិនី ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន។

ស្របតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ​ញ នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១១រោច​ ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​​១៤ ខែធ្នូ គ.ស ២០១៧ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឆ្លៀតពេលទំនេរពីការងារ ក៏បានឆ្លៀតពេលចុះសួរសុខទុក្ខពលរដ្ឋ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ អមដំណើរដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោកជាសុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ លោកមេប៉ុស្តិ៍ មន្ត្រីរាជការ លោកមេភូមិ អនុប្រធានភូមិ និងប្រធានក្រុមយុវជនសសយក ផងដែរ។

លោកអភិបាលខណ្ឌមានជ័យបានអោយដឹងថា ការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះ គឺដើម្បីប្រមូលផ្តុំទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ និងបានដឹកនាំ ជំរុញបន្ថែមការអនុវត្តការងារនេះ និងពង្រីកវិសាលភាព គិតគូរផងដែរអំពីការបញ្ចុះតម្លៃទឹក-ភ្លើង ដែលត្រូវលក់ជូនបងប្អូនអាជីវករ តាមបណ្ដាផ្សាររដ្ឋ ទាំងអស់ក្នុងខណ្ឌមានជ័យ ដោយសហការយ៉ាងជិតស្និត ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជាផងដែរ៕ 


➤ពិភពចែករំលែក World Share - Blogger Network Social News Update 



➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ត្រូវយកចិត្តទុកដាក់ចំពោះកូនផង! ក្មេងស្រីដែលប្រទះឃើញដើរតែ​ឯងនៅផ្លូវ៦០ម៉ែត្រ ចាក់អង្រែក្រោម ត្រូវម្ដាយទៅយកត្រលប់ទៅផ្ទះវិញហើយ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានបងប្អូនលក់ដូរនិងប្រជាពលរដ្ឋដើរហាត់ប្រាណនៅតាមផ្លូវ៦០ម៉ែត្រប្រទះឃើញ ដោយសួរនាំទៅ មិនសូវនិយាយស្ដីអ្វីច្រើនទេ ពួកគាត់ក៏បានទាក់ទងទៅកាន់វិទ្យុABC ជួយផ្សាយរកឪពុកម្ដាយនិងសាច់ញាតិផង នៅវេលាម៉ោងជាង០៣រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។


ប្រភពពីបងប្អូនដែលប្រទះឃើញបានប្រាប់អោយដឹងថា ក្រោយពីផ្ដល់ព័ត៏មានទៅកាន់វិទ្យុABC រួចហើយ ម៉ោង៥រសៀលថ្ងៃដដែលនេះឃើញ ក្រុមការងារABC មកដល់កន្លែងប្រទះឃើញ បម្រុងនាំក្មេងស្រីនោះទៅស្នាក់នៅវិទ្យុសិន ដើម្បីប្រកាសស្វែងរកសាច់ញាតិ តែពេលដែលកំពុងផ្សាយផ្ទាល់នៅកន្លែងប្រទះឃើញ ក៏មានសាច់ញាតិទាក់ទងថា គាត់ជាម្ដាយចេញមកយកក្មេងស្រីនោះហើយ ហើយក៏រងចាំមើលសិនថាជាម្ដាយក្មេងស្រីពិតប្រាកដឬអត់ ។


បន្ទាប់ពីរងចាំជាង៣០នាទី ស្ត្រីម្នាក់វ័យជាង៤០ឆ្នាំជិះម៉ូតូជាមួយប្អូនប្រុសម្នាក់ មកដល់កន្លែងដែលប្រទះឃើញ ស្រាប់តែក្មេងស្រី អាយុ១២ឆ្នាំរូបនោះ ក្រលេកឃើញ ស្ទុះរត់ទៅអោបម្ដាយហើយស្រែកយំតែម្ដង។ អ្នកដែលប្រទះឃើញក៏មានអារម្មណ៍ត្រេកអរនិងរំភើប នៅពេលឃើញម្ដាយនិងកូនគេរកឃើញគ្នាវិញ ។ អ្នកប្រទះឃើញទាំងអស់គ្នាក៏បានសាកសួរប្អូនស្រីបន្ថែមថា នេះជាម្ដាយរបស់ប្អូនពិតមែន ? ប្អូនស្រីក៏ឆ្លើយថា ចា! ដោយសារខ្លាចពុំច្បាស់លាស់ ប្រជាការពារខណ្ឌមានជ័យដែលនៅជិតនោះស្រាប់ក៏នាំទៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើលិខិតស្នាមនិងផ្ដិតមេដៃទទួលក្មេងស្រីខាងលើនេះវិញហើយ​ ដើម្បីទុកជាកំណត់ហេតុ។ បច្ចុប្បន្នក្មេងស្រីវ័យ១២ឆ្នាំខាងលើ ត្រូវបានម្ដាយនាំត្រលប់ទៅផ្ទះវិញហើយ៕


➤ពិភពចែករំលែក World Share - Blogger Network Social News Update  

កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យឆ្មក់ឡោមព័ទ្ធផ្លូវមុខផ្លូវក្រោយ ឃាត់ខ្លួនបានប្រុសស្រី ១៥នាក់ នៅសំណង់អាណាធិបតេយ្យ តំបន់វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ


រាជធានីភ្នំពេញ ៖ ក្រោមការចង្អុលបង្ហាញ និងបញ្ជារផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ កម្លាំងចម្រុះគណ:បញ្ជាការឯកភាព ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពីកម្លាំង នគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉េង វិមានដារ៉ា អធិការរងខណ្ឌមានជ័យ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ ដឹកនាំដោយលោក ឡាក់ ស៉ីដេត មេបញ្ជការរងអាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារ សង្កាត់-ខណ្ឌ សរុបប្រមាណជិត១០០នាក់ និងមានការឯកភាព ពីលោកស្រី​ ស៉ឺ វណ្ណី ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលនៅចំណុចសំណង់ អាណាធិបតេយ្យ តំបន់វាលខ្សាច់ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យ នៅចំណុចខាងលើ កម្លាំងយើងបានធ្វើការរុះរើរ ផ្ទះឈើតូចៗ៣ខ្នង រួមទាំងទូហ្គេម៥គ្រឿង ទូបាញ់ត្រី១គ្រឿង ត្រូវវាយកម្ទេចចោលនៅហ្នឹងកន្លែងភ្លាមៗ ក្រោយរកឃើញថាមានពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

លោក ឌី រ័ត្នខេមរុណ បានមានប្រសាសន៍អោយដឹងថា ដោយយល់ឃើញថាលំនៅឋាន ទាំង៣ដែលត្រូវរុះរើរ ជាទីតាំងបណ្តុំទៅដោយការប្រើប្រាស់ ក៏ដូចជា ជាកន្លែងដែលមានប្រមូលម្តុំទៅដោយការជួញដូរគ្រឿងញៀន យ៉ាងខ្លាំងក្លានោះ កម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីថ្នាក់លើ សម្រេចវាយកម្ទេចលំនៅឋានទាំង៣ខ្នងតូចៗនេះចោលតែម្តង ។ ស្របពេលជាមួយគ្នានោះ កម្លាំងអាជ្ញាធរបានរកឃើញទូហ្គេម៥គ្រឿង ដែលលាក់ទុកនៅក្នុងលំនៅឋានក្បែរនោះ ក៏ធ្វើការដកហូតយកមកវាយកម្ទេចចោលនៅហ្នឹងកន្លែងតែម្តង ។

លោកអភិបាលរងបន្ថែមថា សំណង់លំនៅឋានតូចៗជាច្រើននៅចំណុចខាងលើ សុទ្ធសឹងជាសំណង់សង់ឡើងពីឈើប្រក់សង្ក័សី ហើយក៏ជាប្រភេទសំណង់អាណាធិបតេយ្យ ពោលគ្មានច្បាប់ទម្លាប់អ្វីទាំងអស់ ដូច្នេះហើយប្រសិនបើទីតាំងណាមួយដែលមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ពិសេសការយកទីតាំងធ្វើជាកន្លែងប្រព្រឹត្តិបទល្មើសផ្សេងៗ ប៉ះពាល់ដល់សង្គមពលរដ្ឋ ក៏ដូចជាសង្គមជាតិនោះ អាជ្ញាធរនឹងធ្វើការរុះរើរទីតាំងនោះចោល ហើយនឹងមិនបន្តអនុញ្ញាត្តិអោយមានជាសំណង់សាងសង់ថ្មីលើផ្ទៃដីចាស់បានទៀតជាដាច់ខាត ។

សូមបញ្ជាក់ថា ក្នុងការចុះរដ្ឋបាលតំបន់វាលខ្សាច់ខាងលើនេះ កម្លាំងអាជ្ញាធរចម្រុះ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី១៥នាក់ ពាក់ព័ន្ធនឹងបទល្មើលគ្រឿងញៀន រួមទាំងធ្វើការដកហូតនូវវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះកន្លងទៅកម្លាំងអាជ្ញាធរចម្រុះ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ ធ្លាប់បានចុះវាយរុះរើរលំនៅឋានតូចៗ ចំនួន៦ខ្នងផ្ទះនៅតំបន់ខាងលើម្តងរួចមកហើយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។

ជាចុងក្រោយលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណ​:បញ្ជាការឯកភាពខណ្ឌមានជ័យ សូមស្នើរដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ទាំងកម្លាំងនគរបាល និងអាវុធហត្ថ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការទប់ស្កាត់ ក៏ដូចជាបង្ក្រាបលើបញ្ហាគ្រឿងញៀន និងបញ្ហាល្បែងស៊ី សងគ្រប់ប្រភេទនោះ ដែលជាចំណុចស្នូល នៃការបង្កើតអោយ មានបទល្មើស លួច ឆក់ ប្លន់ និងពង្រឹងការបង្ក្រាបសកម្មភាព អសន្តិសុខផ្សេងៗជាច្រើនទៀត ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យនេះផងដែរ៕៚


ពិភពចែករំលែក