Showing posts with label ជំនន់ទឹកភ្លៀង. Show all posts
Showing posts with label ជំនន់ទឹកភ្លៀង. Show all posts

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះកាយសំរាម ចេញពីមាត់អណ្តូងលូ ដេីម្បីរំដោះទឹកភ្លៀង


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ សកម្មភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះកាយសំរាម ចេញពីមាត់អណ្តូងលូ ដេីម្បីរំដោះទឹកភ្លៀង នៅបណ្តោយ ផ្លូវលេខ៤៧ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី២៨ខែកញ្ញា២០១៧នេះ ៕

ក្រោមឥទ្ឋិពលព្យុះភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យជន់លិចតំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ ខណៈដែលស្ថានីយ៍បូមទឹក ទាំង ១៣កន្លែងកំពុងដំណើរការ ដើម្បីរំដោះទឹកភ្លៀងជន់លិចនេះ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ ក្រោមឥទ្ឋិពលព្យុះភ្លៀងកំពុងបន្តធ្លាក់យ៉ាងខ្លាំង កំពស់ ៦៧មម ជាលើកទី២ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ២០១៧នេះ កម្លាំងអន្តរាគមន៍ និងស្ថានីយ៍បូមទឹក ទាំង ១៣កន្លែងកំពុងដំណើរការ ដើម្បីរំដោះទឹកភ្លៀងដែលហូរ មិនទាន់នៅតាមតំបន់ទំនាបមួយចំនួនក្នុងរាជធានីភ្នំពេញ

បើគិតចាប់ពីម៉ោង ១០:០០ ដល់ម៉ោង ១១:៤០នាទីព្រឹកនេះ បណ្តាសង្កាត់ ខណ្ឌ មួយចំនួន ក្នុងរាជធានីភ្នំពេញ បានទទួលបរិមាណទឹកភ្លៀងប្រមាណ ៩០ មីល្លីម៉ែត្រ រួចទៅហើយ ។

ភ្លៀងនឹងចាប់ផ្ដើមធ្លាក់រាយប៉ាយក្នុងរាជធានីភ្នំពេញឡើងវិញបន្ថែមទៀតនៅពេលបន្តិចទៀតនេះ ។