Showing posts with label ព័ត៌មាន​ ពិតជាអាចជួយសង្គមបាន. Show all posts
Showing posts with label ព័ត៌មាន​ ពិតជាអាចជួយសង្គមបាន. Show all posts

បុរសម្នាក់ប្រកាសជូនទូរស័ព្ទ Iphone 6Plus​ ទៅឲ្យលោកពូប៉ូលីសដែលផ្អាកការងារថ្មីៗនេះ​ បើបងប្អូនណាស្គាល់លេខពូប៉ូលីសនោះជួយ Share ប្រាប់ផង!



ហ្វេសប៊ុក​ ៖ នៅមុននេះបន្តិច ​វេលាម៉ោង ១០:៣០នាទីយប់​ ថ្ងៃទី២៣​ ខែឧសភា ឆ្នាំ២០១៨នេះ មានបងប្រុសម្នាក់ឈ្មោះ Piseth Ouk បានបង្ហោះលើហ្វេសប៊ុកគាត់ថា "អធ្យាស្រ័យ អ៊ុំពូមីងបងប្អូនមិត្តភក្កិនៅក្នុងប្រពន្ធ័ Facebook ទាំងអស់គ្នា មានបំណងជូនទូរស័ព្ទ Iphone 6Plus មួយគ្រឿង ដល់លោក កៅ សំអុល មន្ត្រីប៉ូលីស​ដែលផ្អាកការងារបន្ទាប់ពីបានប្រើហិង្សាលើអ្នកគ្រូពេទ្យដែលជិះបញ្ច្រាសផ្លូវកាលពីថ្មីៗនេះ " ។

បើមានអ្នកស្គាល់លេខទូរស័ព្ទគាត់ អាច Chat មកទៅកាន់ Facebook របស់បងប្រុសឈ្មោះ Piseth Ouk ដោយក្តីរីករាយនិងជួយ Share ចែករំលែកផងចុះ...៕

ជនសង្ស័យលួចខ្សែភ្លើង ត្រូវសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ "ព្រីនស៍​ ផ្លាហ្សា" យកខ្សែភ្លើងជាច្រើនចាប់ចងទៅវិញ (អ្នកច្បាប់​ និយាយថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ)


(ប្រភពពី ឆាយានាថ)
➤ពិភពចែករំលែក World Share - Blogger Network Social News Update 
[ព័ត៌មាន​ ពិតជាអាចជួយសង្គមបាន] អ្នកច្បាប់​ និយាយថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ

រាជធានីភ្នំពេញ ៖ ហេតុការណ៍នៃការយកខ្សែភ្លើងជាច្រើនចងលើជនសង្ស័យ​ នៅ​ក្នុងការដ្ឋានសំណង់ខុនដូ​ "ព្រីមស៍​ ផ្លាហ្សា"​ក្នុងខណ្ឌចំការមន ​កំពុងមានការជជែកគ្នាជាច្រើន អំពីទិដ្ឋភាពផ្លូវច្បាប់​ ។​ គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះ​ ថ្លែងថា​ ការធ្វើទារុណកម្មលើជនសង្ស័យ​ប្រឈមបទល្មើសឧក្រិដ្ឋ ជាប់ទោសពី៧ឆ្នាំទៅ១៥ឆ្នាំ​ ដែលជនសង្ស័យអាចធ្វើជាម្ចាស់បណ្តឹងខ្លួនឯងផ្ទាល់​ ។


ជនសង្ស័យម្នាក់ឈ្មោះ​ ហោ​ សុភី​ អាយុ៣០ឆ្នាំ​ ត្រូវបានសន្តិសុខក្នុងការដ្ឋានសំណង់ខុនដូ"ព្រីនស៍​ ផ្លាហ្សា"​ យកខ្សែភ្លើងជាច្រើនចាប់ចង​ ក្រោយជនសង្ស័យលួចខ្សែភ្លើងយកទៅលក់​ បង្កការភ្ញាក់ផ្អើល​ កាលពីរសៀលថ្ងៃទី១៤​ ខែធ្នូ​ តាមមហាវិថីព្រះនរោត្តម​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។


គ្រូច្បាប់មួយរូបនិងជាមេធាវីផងនោះសុំមិនបញ្ចេញឈ្មោះ​ បានបញ្ចេញទិដ្ឋភាពច្បាប់ចំនួនពីរ​ ពាក់ព័ន្ធករណីនេះ​ ទី១​ ការប្រឈមបទល្មើសលួចដែលប្រព្រឹត្តដោយជនសង្ស័យ​ និង​ ទី២​ ការប្រឈមរបស់សន្តិសុខក្រោមការបង្គាប់បញ្ជារបស់ម្ចាស់ការដ្ឋានសំណង់​ ជុំវិញការចាប់ចងជនសង្ស័យ​ ក្រោមរូបភាពនៃការធ្វើទារុណកម្ម​ ។

មាត្រា៨៩នៃក្រមនីតិវិធីក្រមព្រហ្មទណ្ឌ"វិធានការដំបូងក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង"ចែងថា​ ក្នុងករណីបទឧក្រិដ្ឋឬបទមជ្ឈិមជាក់ស្តែង​ មន្ត្រីនគរបាលយុត្តិធម៌ត្រូវរាយការណ៍ភ្លាមជូនព្រះរាជអាជ្ញា​ ។​ មន្ត្រីនគរបាលយុត្តិធម៌ចុះទៅកាន់ទីកន្លែងកើតហេតុ​ ដើម្បីធ្វើការពិនិត្យបទល្មើស​ ។​ មន្ត្រីនគរបាលយុត្តិធម៌ធានារ៉ាប់រងរក្សាទុកនូវតម្រុយនៃភស្តុតាងទាំងឡាយណាដែលអាចបាត់បង់​ ។​ មន្ត្រីនគរបាលយុត្តិធម៌អាចហាមឃាត់បុគ្គលគ្រប់រូបកុំឱ្យទៅទីណាឆ្ងាយពីកន្លែងបទល្មើស​ រហូតដល់ពេលបញ្ចប់កិច្ចប្រតិបត្តិការរបស់ខ្លួន​ ។

ប្រសិនបើយល់ថាមានប្រយោជន៍​ ព្រះរាជអាជ្ញាចុះទៅកាន់ទីកន្លែងកើតហេតុ​ និង​ ដឹកនាំការស៊ើបអង្កេត​ ។​ ប្រសិនបើមានការបន្ទាន់​ ព្រះរាជអាជ្ញាអាចអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ណាម្នាក់ធ្វើប្រតិបត្តិការលើវិសាលភាពទាំងមូលនៃដែនដីជាតិ​ ដោយគោរពតាមលក្ខខណ្ឌទាំងឡាយ​ ដែលមានចែងក្នុងមាត្រា​៦៨​(ការពន្លាតសមត្ថកិច្ចដែនដី)នៃក្រមនេះ​ ។

ដោយឡែកមាត្រា២១០នៃក្រមព្រហ្មទណ្ឌ​"បទទារុណកម្មនិងអំពើឃោរឃៅ​"ចែងថា​ ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយ​ ត្រូផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ​ ។ អ្នកច្បាប់ដដែល​ និយាយថា​ ក្នុងករណីនេះ​ ជនសង្ស័យត្រូវស្ថិតក្រោមការស៊ើបអង្កេតបឋមក្នុងបទល្មើសមជ្ឈិមជាក់ស្តែង​ ដែលអាចប្រឈមបទល្មើសអំពើលួច​ តាមមាត្រា​៣៥៣និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ​ ។

ចន្លោះពេលនេះ​ ជនសង្ស័យផ្ទាល់ក៏អាចធ្វើបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើស​ ជាអាទិ៍​ ការធ្វើទារុណកម្មដោយការចាប់ចងនេះ​ បានដែរ​ ដែលបុគ្គលនោះអាចប្រឈមបទល្មើសទារុណកម្មនិងអំពើឃោរឃៅ​ ។

កន្លងមក​ គេតែងតែសង្កេតឃើញថា​ រាល់មានបទល្មើសកើតឡើងពិសេស​ បទឆក់ឬបទប្លន់​ ជាដើម​ ប្រជាពលរដ្ឋតែងប្រព្រឹត្តហិង្សាលើជនសង្ស័យ​ ដែលពេលខ្លះអាចដល់ស្លាប់ថែមទៀងផង​ ។​ បញ្ហានេះ​ អ្នកច្បាប់​ និង​ មជ្ឈដ្ឋានមួយចំនួន​ សំណូមពរដល់សាធារណជន​ មេត្តាយល់ឱ្យច្បាស់ពីបញ្ហានេះ​ ដែលពេលខ្លះ​ អាចក្លាយខ្លួនជាជនល្មើសដោយមិនដឹងខ្លួន​ ។​

រាល់បទល្មើសកើតឡើង​ គម្បីទុកសមត្ថកិច្ច​ ជូនមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ​ ជា​អ្នកមានចំណាត់ការផ្លូវច្បាប់វិញ​ ៕ (ប្រភពពី ឆាយានាថ)