Showing posts with label ស្នងការក្រុង. Show all posts
Showing posts with label ស្នងការក្រុង. Show all posts

កម្លាំងនគរបាលជាង ៤,៦០០នាក់ នឹងប្រើប្រាស់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់អំឡុងពេលបោះឆ្នោត នៅរាជធានីភ្នំពេញ

 

រាជធានីភ្នំពេញ​ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង ៤,៦០០នាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ អំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ។

ថ្លែងបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសម្រាប់ដំណើរការបោះឆ្នោតខាងមុខ កាលពីថ្ងៃទី២៤ ឧសភា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ត្រូវ​ត្រៀម​មធ្យោបាយ​ សម្ភារៈ​ និង​កម្លាំង​ ចេញ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​ឲ្យទទួល​បាន​សុខ​សុវត្ថិ​ភាពល្អ​ ហើយ​ត្រូវ​ការពារ​នៅ​មណ្ឌល​ និង​ការិយាល័យ​បោះ​ឆ្នោត​ អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់បោះឆ្នោត​ គឺជា​កម្លាំង​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​ សុភាព​រាបសា​​មិនមែន​ជា​កម្លាំង​ ឈរ​ការពារ​គំរាមកំហែង​ប្រជាពលរដ្ឋ​នោះ​ទេ ធ្វើបែបនេះដើម្បីចៀសវាងកុំឲ្យមានការចោទកាន់ មកលើអាជ្ញាធរសមត្ថកិច្ច​។




លោកឧត្តមសេនីយ៍ឯក ស ថេត​ក៏ ​បាន​ណែនាំកម្លាំងសមត្ថកិច្ច ​កុំ​នៅ​ក្បែរ​ប្រជាពលរដ្ឋ​ចូល​ទៅ​បោះ​ឆ្នោត​ ដោយ​កម្លាំង​ការពារ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការិយាល័យ​បោះ​ឆ្នោត ​យ៉ាង​ហោច​ណាស់ ​១៥​ម៉ែត្រ​។​ ចំពោះ​អ្នក​ការពារ​នៅ​ខាងក្នុង​ទីតាំង​បោះ​ឆ្នោត​ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ការងារ​ ពាក់មួក​ និង​ក្រវាត់ក​។ ចំណែក​កម្លាំង​ការពារ​បរិវេណ ​នៅ​ខាងក្រៅ​ទីតាំង​បោះ​ឆ្នោត​ គឺ​នៅ​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​ ១០០​ម៉ែត្រ​ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​។​ 

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បានមានប្រសាសន៍​ថា​ ក្រៅពី​កម្លាំង​ឈរជើង​ការពារ​ការិយាល័យ​ និង​មណ្ឌលបោះឆ្នោត​ ក៏​ត្រូវ​ត្រៀម​រួច​ជា​ស្រេច​នូវ​កម្លាំង​ចេញ​អន្តរាគមន៍​ ដែល​ត្រូវ​ឈរជើង ​នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង ​១៤​ និង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​អន្តរាគមន៍​នេះ ​គឺ​ត្រៀម​ចេញ​ដោះស្រាយ​សភាពការណ៍​សន្តិសុខ​ នៅ​ពេល​កើត​មាន​ហេតុ​ការ​អ្វីមួយ ​កើតឡើង​នៅ​ពេល​បោះ​ឆ្នោត​។​
គួរបញ្ជាក់ថា នៅ​ក្នុង​ដំណាក់កាល​ នៃ​ការ​បោះ​ឆ្នោត​ខាងមុខនេះ ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​នឹង​ប្រើប្រាស់​កម្លាំង​ជាង​ ៤,៦០០​នាក់​។​ បើ​យោង​តាម​តារាង​ព័ត៌មាន ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ រាជធានី​ភ្នំពេញ​ គឺ​មាន​ប្រជាពលរដ្ឋ ​បាន​ចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​មាន​ចំនួន ​៨៩៩,៦៨៨​នាក់​ មាន​មណ្ឌលបោះឆ្នោត​ ២៦៥​ មណ្ឌល។ ​ក្នុង​នោះ​ មាន​ការិយាល័យ​បោះ​ឆ្នោត ​២,១៩៧​ ការិយាល័យ​៕ 

ប្រភពពី Kampuchea Tmey

BREAKING NEWS | អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅម្ដុំអ្នកតាចិន ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ 
ខណៈនេះកម្លាំងសមត្ថកិច្ចមានទាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ កងអង្គរក្ស និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងចេញជួយអន្ដរាគមន៍ ដើម្បីធ្វើការបាញ់ពន្លត់។ 

យ៉ាងណាមិញ ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យមួយនេះ មិនទាន់ត្រូវបានលោកបញ្ជាក់ឲ្យដឹងនៅឡើយទេ។