ពិតទេ? អតីតចៅវ៉ាយខេត្តតាកែវ សង្ស័យជាឃាតករសម្លាប់ ស្ត្រីមេមាយសាច់ស្អាត ចេវ សុវឌ្ឍនា ដោយផ្ទាល់ដៃ!​

(ដកស្រង់ពី ហ្វេសប៊ុក Sophea Sin)
រាជធានីភ្នំពេញ ៖ បើយោងតាមចម្លើយសារភាពរបស់ តៃកុងឡាន លោក ឡាយ វណ្ណ: មូលហេតុដែលឈាន ទៅដល់សម្លាប់ អ្នកនាង ចេវ សុវឌ្ឍនា ដោយសារតែ អ្នកនាងជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណ: ហើយលោក ឡាយ វណ្ណ: បានជួលផ្ទះកើតហេតុនេះ ឱ្យនាងស្នាក់នៅម្តងម្កាល ពេលអ្នកនាង ចេវ សុវឌ្ឍនា មិននៅ លោក ឡាយ វណ្ណ: យកស្រីផ្សេងមកដេក នៅលើផ្ទះនេះ ទើបធ្វើឱ្យអ្នកនាង ចេវ សុវឌ្ឍនា ខឹងសម្បា ក៏មានការឈ្លោះទាស់ទែង​គ្នា បង្កឱ្យមាន ហិង្សា ដោយលោក ឡាយ វណ្ណ: ច្របាច់កសម្លាប់ចោលតែម្តងទៅ។ បន្ទាប់មកទើបលោក ឡាយ វណ្ណ: បញ្ជាឱ្យតៃកុងឡាន និងឲ្យអ្នកបម្រើជួយលើកសពនាងបំឡែង ជាចង់ក ធ្វើអត្តឃាត។​


ដោយឡែកមន្ត្រីប៉ូលីស៥នាក់រាប់ទាំងបងប្រុសបង្កើត លោក ឡាយ វណ្ណ: គឺលោកឡាយ ណារិទ្ធ ជាស្នងការរនគរបាល ខេត្តតាកែវ ផងនោះ ជាប់ពាក់ព័ន្ធដោយសារតែផ្សំគំនិតអំពើទុច្ចរិត បង្វែរសុំណុំរឿងពីឃាតកម្ម ទៅជាអត្តឃាត។



សូមជម្រាបថា ៖ អ្នកនាងស្រី ចែវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ត្រូវបានគេប្រទះឃើញ ចងកក្នុងបន្ទប់ដេក នៃផ្ទះជួល ដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា មានវិបត្តិស្នេហា៕


លោក​ឡាយ វណ្ណៈ បដិសេធមិន​ពាក់ព័ន្ធ​ឃាតកម្ម​លើស្រី​ស្អាត 
ខណៈ​របាយការណ៍​ប៉ូលិស​ភ្ជាប់​លោក ក្នុង​សំណុំរឿង​ឃាតកម្ម​
រាជធានី​ភ្នំពេញ ៖ លោក​ឡាយ វណ្ណៈ អតីត​អភិបាល ​ខេត្តតាកែវ បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី វេលា​ម៉ោង ​៥​រសៀល ថ្ងៃទី​៣១ ខែមីនា ២០១៨នេះ ដោយ​ធ្វើការ បដិសេធ ថា រូបលោក និង​បងប្រុស ​របស់លោក (​ឡាយ ណា​រិ​ទ្ធ​) រួម​ម​ទាំង​មន្ត្រី​របស់គាត់ គឺ​មិនបានសម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះទេ​។ លោក​អះអាងថា រឿងនេះ​ជា​រឿង ​ធ្វើអត្តឃាត មិនមែនជា​ឃាតកម្ម​នោះទេ ហើយ​លោក​សូម​ឲ្យ ​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយផ្តល់​ភាពយុត្តិធម៌ ដល់​ក្រុមគ្រួសារ ​របស់លោក និង​មន្ត្រី​របស់លោក​ផង​។​
លោកឡាយ វណ្ណៈ ធ្វើការបដិសេធ​ខាងលើនេះ គឺ​បន្ទាប់​ពីសារ​ព័​ត៍​មាន​មួយចំនួន​និងរបាយការណ៍ប៉ូលិស​បានផ្សាយថា ការស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា គឺ​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ឡាយ វណ្ណៈ​។​

ទាក់ទង​ករណីនេះ នៅ​រសៀល​ថ្ងៃទី​៣១ មីនា ២០១៨ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​លោក​ឡាយ ណា​រិ​ទ្ធ  អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មនុស្ស​ចំនួន ​៤​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធាន​នី​ភ្នំពេញ ដើម​ម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​

(ជនសង្ស័យ​៥​នាក់ដែល​បញ្ជូនទៅ​តុលាការ​មានដូចជា
១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ
២.​ឈ្មោះ ចាន់ រី ភេទ​ស្រី
៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ អ្នកស្រី ចេ​វ សុ​វឌ្ឍ​នា​។
៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​ឡាយ វណ្ណៈ
៥.​ឈ្មោះ តាក់ រតនា ជា​អ្នកបើក​ឡាន​ឲ្យ​ឡាយណា​រិ​ទ្ធ​)
ក្នុង​របាយការណ៍​សំយោគ​របស់​ប៉ូលិស​បញ្ជាក់ថា​ជា​ករណី​ឃាតកម្ម​នាង​ចេ​វ​សុ​វ​ឌ្ឍ​នា​សរុប​មាន​ជនសង្ស័យ​៦​នាក់​បញ្ជូនមក​តុលាការ​៥​នាក់​, គេចខ្លួន​ម្នាក់ គឺ​លោក​ឡាយ ​វណ្ណៈ​។ ​ក្នុង​របាយកាណ៍​ដដែល​ថា លោក​ឡាយ ​ណា​រិ​ទ្ធ និង​លោក​ឡាយ ​វណ្ណៈ ពាក់ព័ន្ធ​បទ​ឃាតកម្ម​។​

ចំ​ណែ​កឈ្មោះ ​ចាន ​រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម ​វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​អ្នកនាង ​ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ ជា​អ្នកបើក​ឡាន ​ឲ្យ​លោក​ឡាយ ​វណ្ណៈ  និង​ឈ្មោះ ​តាក់ រតនា ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ណា​រិ​ទ្ធ គឺ​របាយការណ៍​សំយោគ​ចោទប្រកាន់  ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច។ មកដល់ម៉ោងជាង៥ល្ងាចថ្ងៃដដែលនេះព្រះរាជអាជ្ញារងសៀងសុខកំពុងបន្តសាកសួរនៅឡើយ។

(នេះបើតាមការផ្សាយរបស់រស្មើកម្ពុជា)

នៅល្ងាចថ្ងៃនេះដែរ លោកឡាយ វណ្ណៈ ក៏បានបង្ហោះ សារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ៖
"+ជូនចំពោះជនរួមជាតិទូទាំងប្រទេស!, ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ!
+ខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។
+សូមបងប្អូនពិចារណាមេីលចុះថា បេីខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហេិយក្រសួងមហាផ្ទៃបេីកការសេីបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហេីយ!
ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!
+ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដេីម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវ យេីង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន!
+ពេលខ្ញុំនៅធ្វេីជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ!
+សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ! ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ!
ឡាយ វណ្ណៈ"
(នេះបើតាមការបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុក លោក ឡាយ វណ្ណៈ)

កឹម សុខា នឹងបង្ហាញខ្លួន​ក្នុងសវ​នាកា​រសាលាឧទ្ទរណ៍ ​ជា​លើក​ទី​២​ នៅព្រឹកនេះ!​


រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​លោក ​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​សវនាការ​នៅ​សាលាឧទ្ធរណ៍​លើ​បណ្តឹងសាទុក្ខ​ស្តី​ពី​ការ​បន្ត​ឃុំខ្លួន​រូប​លោក​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨ ។

ការ​ចូលរួម​បង្ហាញខ្លួន​នៅ​មុខ​សវ​នា​របស់​លោក កឹ​ម សុខា​នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​សវ​នា​សុំ​នៅ​ក្រៅ​ឃុំ​ជា​លើក​ដំបូង កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ។
លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​យប់ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​មួយ​បង្ហាញ​ថា លោក​បាន​សារភាព​អំពី​ការ​អនុវត្ត​តាម​ការ​បង្គាប់បញ្ជា​របស់​បរទេស​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​យូរណាស់​មក​ហើយ ។ លោក កឹ​ម សុខា ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទល្មើស «​ក្បត់ជាតិ​» ដែល​អាច​ប្រឈម​មុខ​និង​ការ​ជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ ។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក កឹ​ម សុខា ជាប់ចោទ​ប្រកាន់​ពី​បទ «​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ ពាក់ព័ន្ធ​ករណី​នេះ​ដែរ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹ​ម សុខា កាលពី​ថ្ងៃ​២៦ មក​រា បា ន​ប្រ​លយ​នូវ​ការ​ព្រមាន​របស់​ខ្លួន​ក្នុង​ការ​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍​គ្រា​ដែល​ចៅក្រម​នៅ​តែ ចចេស​មិន​ព្រម​កោះហៅ តំណាង​អា​មេ​រិ​កមក​ចូលខ្លួន​បំភ្លឺ ករណី​រឿង​ក្ដី​លោក កឹ​ម សុខា ។​

លោក​សំ សុ​គង់ ដែល​ជា​សហ​មេធាវី​ម្នាក់​របស់​លោក​កឹ​ម សុខា​ធ្លាប់​បាន​ថ្លែង​ថា ក្រុម​មេធាវី​នឹង​ទុក​ពេល​យ៉ាង​យូរ​បំផុត​១​ខែ ដើម្បី​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​លោក​គី ឫ​ទ្ធី ដំណើរការ​បំពេញ​កិច្ច​កោះហៅ តំណាង​រដ្ឋាភិបាល​អា​មេ​រិ​កាំ​ង មក​បំភ្លឺ ក្នុង​សំណុំរឿង​ក្បត់ជាតិ របស់​អតីត​មេ​បក្ស​រូប​នេះ តាម​សំណើ​របស់​ខ្លួន ។

​កត់សម្គាល់ ក្រោយ​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​ឃើញ​ថា កញ្ញា កឹ​ម មនោ​វិទ្យា កូនស្រី​ច្បង និង​ក្រុម​មន្ត្រី​ជំនិត​របស់​លោក កឹ​ម សុខា បាន​មាន​សកម្មភាព យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ដែល​ជា​ម្ចាស់​ជំនួយ ដើម្បី​ឲ្យ​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលបំណង​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា ខណៈ​ក្រុម​លោក សម រ​ង្ស៊ី ដែល​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី​ផ្ទាល់​ក៏​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹ​ម សុខា និង​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​មាន​វត្តមាន​អតីត​បក្ស​សង្គ្រោះ​ជាតិ ។

យ៉ាងណា​ក្តី​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ភាគី​កូនស្រី​លោក​កឹ​ម សុខា កញ្ញា​កឹ​ម មនោ​វិទ្យា និង​អ្នកគាំទ្រ​មួយ​ចំនួន​មិន​ពេញចិត្ត និង​ក្រុម​លោក​សម រ​ង្ស៊ី ដែល​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នោះ​ទេ ។

សូម​ជម្រាប់​លោក កឹ​ម សុខា អតីត​ប្រធាន ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជាប់ពន្ធ​នា គារ​ជិត​៧​ខែ​មក​ហើយ ៕ 
(អត្ថបទទាំងស្រុងដកស្រង់ពី កោះសន្តិភាព)

គ្រូបង្រៀនអនុវិទ្យាលយ័វិហារសួគ៌ម្នាក់ លោតទឹកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ នៅស្ពានព្រែកតាមាក់!​



ខេត្តកណ្តាល៖  កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨  ពលរដ្ឋដ៏ច្រើនបានមកចោមរោមមើល និងជួយរាវរកសាកសព បុរសម្នាក់ ដែលគេស្គាល់ថា ជាគ្រូបង្រៀនថ្នាក់ទី៩ នៅអនុវិទ្យាលយ័ វិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានលោតទឹកសំលាប់ខ្លួននៅស្ពានព្រែកតាមាក់ ។

បើតាមប្រភពពីម្តាយមីងបង្កើតរបស់បុរស បាននិយាយប្រាប់ថា ក្មួយរបស់គាត់ឈ្មោះ ម៉ោង ប៊ុនធឿន អាយុ៣៣ឆាំ និងប្រពន្ធឈ្មោះ កុយ ស្រីភា អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ វិហារសួគ៌ខាងត្បូង ឃំុវិហារសួគ៌ ស្រុកខ្សាច់កណ្តាល មានកូន២នាក់ រស់ក្នុងបន្ទុក ។

ម្តាយមីងបុរសរូបនោះបានបន្តទៀតថា ក្រោយពីគាត់មានជំងឺអស់រយះពេលពីបីខែ ស្រាប់តែមានសតិមិនល្អ ចេះតែចង់រត់ទៅសម្លាប់ខ្លួន លុះមកដល់ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បុរសរូបនោះ បានខ្ចីម៉ូតូប្អូនជិះចេញពីផ្ទះបាត់រហូតមក លុះមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ទើបដឹងដំណឹងថា បានជិះម៉ូតូមកលោតទឹកធ្វើអត្តឃាតនៅលើស្ពានព្រែកតាមាក់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូនៅទីនោះ តែបាត់មនុស្ស។

បងប្អូនអ្នកស្រុក ដែលមកជួយរក ក៏សន្និដ្ឋានថា បុរសរូបនោះលោតទឹកសម្លាប់ខ្លួនបាត់ទៅហើយ ទើបនាំគ្នាជួលទូក និងអ៊ួន ខ្មែរ ឥស្លាមនៅក្បែរនោះឲ្យជួយរាវរក តែមកដល់វេលាថ្ងៃត្រង់ថ្ងៃដដែល មិនទាន់រកឃើញសាកសពនោះទេ តែបងប្អូន និងក្រុមគ្រួសារ មិនទាន់បោះបង់ការរាវរកនោះទេ ៕

ជាតិ​ថ្នាំ​ឡើងដល់កម្រិត ធ្វើ​ឱ្យ​គាត់​កាច​សាហាវ លែង​ស្គាល់​មនុស្ស កាន់កាំបិតចាក់គេឯង ផ្អើលពេញមុខពេទ្យរុស្សី!


រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់​យ៉ាង​ខ្លាំង​មួយ កាលពី​វេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃ​ទី​២៣ មីនា ឆ្នាំ២០១៨នេះ នៅចំណុច​ក្នុងផ្ទះ​ជួល​មួយ​កន្លែង (ទល់មុខ​មន្ទីរពេទ្យ​រុ​ស្សី) ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ​ ក្រោយ​ពី​បុរស​ម្នាក់​បាន​​ប្រើប្រាស់​ថ្នាំ​ញៀនលើស​កម្រិត ក៏​ប្រើ​​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​របស់​​ខ្លួន ។ 

លុះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គមន៍ ស្រាប់តែ​បុរស​នោះ​ព្យាយាម​រត់គេច​ខ្លួន ​ហើយ​បានយកកាំបិត​ចាក់លើ​សមត្ថកិច្ច​បណ្តាល​ឱ្យ​រង​របួស​ម្នាក់ផងដែរ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានប្រាប់អោយដឹង​ថា ជនសង្ស័យ​ខាងលើ មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ទេ ព្រោះ​ក្រោយ​កើតហេតុ​​ ត្រូវ​​កម្លាំងចាប់ខ្លួន​​នាំ​យក​ទៅ​សាកសួរ​បាត់ ក្នុងនោះ​បានដកហូតវត្ថុតាង​កាំបិត​​១ផងដែរ  ។ ដោយឡែក សមត្ថកិច្ច​ដែល​រង​របួស​ ក៏​មិនត្រូវ​​ស្គាល់ឈ្មោះ​ដែរ បាន​រង​របួស​ត្រូវ​ចំ​ដៃ​ហូរ​ឈាម​កក្លាក់ ។

នៅមុនពេលកើតហេតុ ក្រោយសមត្ថកិច្ចទទួលដំណឹង​​​ថា មានករណីហិង្សា​ដោយ​បុរសបែកថ្នាំ​វាយ​ទៅ​លើ​ប្រពន្ធនោះ ក៏បានចុះទៅកន្លែងហេតុ ។ ពេលនោះ​ ជនសង្ស័យគ្រាន់តែឃើញ​កម្លាំងទៅដល់ភ្លាម​ ​ក៏បាន​ រត់ចុះទៅ​ក្នុង​ច្រក​តូចមួយ ដោយ​ចាក់សោជាប់ទៀត ដែលធ្វើឱ្យកម្លាំង​ពិបាក​នឹងចាប់​​ខ្លួន​នោះ ។ ក្រោយ​​មក កម្លាំង​​ក្របួចជាប់​ក៏ត្រូវជនតដៃជាមួយសមត្ថកិច្ចតែម្តង ។​

បើ​តាម​ប្រភព​ពី​អ្នក​រស់​ក្បែរ​ខាង​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​មក​ជួល​ផ្ទះខាងលើស្នាក់​ទើបបាន​២​ខែ​ប៉ុណ្ណោះ ។ ​លុះនៅកើតហេតុនេះ ​ដោយសារតែ​ ឥទ្ធិពល​ថ្នាំ​ញៀន​ ទើប​ធ្វើ​ឱ្យ​ជនសង្ស័យ​បែក​ថ្នាំខ្លាំង ​រហូត​លែង​ដឹង​អី ដោយ​​បោក​របស់របរនៅ​​ក្នុងផ្ទះ​ខ្ទេច​ និងវាយប្រពន្ធផងដែរ៕ AhBoyz៚

ប៉ាម៉ាកយកមុខទុកណាទេ! ស្អែកភ្ជាប់ពាក្យហើយ តែយប់កណ្ដាលអាធ្រាត្រចេញឆក់ទូរស័ព្ទជនបរទេស ត្រូវប៉េអ៉ឹមចាប់បាន!


(ពិភពចែករំលែក)
រាជធានីភ្នំពេញ ៖ យុវវ័យប្រុសស្រី២នាក់ ត្រូវជាគូសង្សារនឹងគ្នា និងថែមទាំងអះអាងថា ត្រូវភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកស្អែកទៅហើយ ស្រាប់តែយប់ឡើង បែរជាបែកគំនិត ធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច ដោយសារកម្លាំងអាវុធហត្ថខណ្ឌកំពុងល្បាត ប្រទះឃើញដេញចាប់ក្របួចជាប់ទាំងគូតែម្ដង។

គូស្នេហ៍ដែលឆក់ទូរស័ព្ទជនបរទេសនេះរួមមាន ទី១-ឈ្មោះប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ០៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ និងជាជនដៃដល់)។ ទី២-ឈ្មោះសុធា នេត្រា អាយុ១៨ឆ្នាំ ភេទស្រី​ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (អ្នកជិះពីក្រោយ)។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសចំនួន ៣នាក់ (ប្រុស១ម្នាក់ ស្រី២ម្នាក់) ជាជនជាតិដាណឺម៉ាក ទើបនឹងចេញពីក្លឹបកំសាន្ត 2nd ហើយដើរនៅតាមបណ្តោយផ្លូវ៥១ បម្រុងទៅក្លឹបកំសាន្តមួយទៀត ដោយក្នុងនោះមាននារីម្នាក់ដើរបណ្តើរកាន់ទូរស័ព្ទចុចបណ្តើរ ដើម្បីមើលទិសដៅ លុះដើរមកដល់ចំណុចផ្លូវកែងលេខ២២២ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី២នាក់ខាងលើ ដោយខាងប្រុសជាអ្នកបើកម៉ូតូ ចំណែកខាងស្រីជាអ្នកជិះពីក្រោយ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-3648 បានជិះមកអែបជិតនារីជាជនបរទេសដែលកាន់ទូរស័ព្ទក្នុងដៃ ហើយភ្លាមនោះ ជនសង្ស័យជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរងគ្រោះ ហើយព្យាយាមបន្ថែមល្បឿនម៉ូតូ បំណងរត់គេចខ្លួន តែភ្លាមនោះ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ ក៏ធ្វើការប្រដេញតាមពីក្រោយ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បានសម្រច ដោយឆែកឃើញទូរស័ព្ទដៃនារីរងគ្រោះនៅក្នុងកាបូបរបស់ខាងស្រីដែលអង្គុយពីក្រោយទៀតផង បន្ទាប់ក៏សម្រេចនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថបានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះប៊ុន សុវណ្ណរ៉ា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះជាជនបរទេសមែន ដោយរូបគេជាអ្នកធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ចំណែកនារីជាសង្សារដែលអង្គុយពីក្រោយ មិនបានដឹងរឿងអីនោះទេ ហើយពិសេសពួកគេនឹងត្រូវភ្ជាប់ពាក្យជាមួយគ្នា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះទៀតផង។​