ក្រោយ ខ្មឹប ចោទថា ហុងដា ញៀនល្បែងមានស្រី ពេលនេះ ហុងដា ផ្តាំទៅ ខ្មឹប វិញថា…..


បន្ទាប់ពីភរិយាក្រោយរបស់នាយ ហុងដា បានស្លាប់រួចមក រហូតមកដល់ថ្ងៃនេះជាថ្ងៃបញ្ចប់បុណ្យ៧ថ្ងៃ របស់ភរិយារបស់លោកដែលធ្វើឡើងនៅក្នុងវត្តទួលសង្កែ ខណ្ឌឫស្សីកែវ។ បន្ទាប់ពីជួបទុក្ខលំបាកទាំងផ្លូវកាយនិងផ្លូវចិត្ត ដោយភរិយាក៏បានទទួលមរណៈភាព ចំណែកឯកូនប្រុសក៏ត្រូវជាប់គុក ពីបទមនុស្សឃាតទៀតនោះ យប់មិញនេះអ្នកនាង ខ្មឹប ដែលជាអតីតភរិយា នាយ ហុងដា បានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ដោយសារតែនាយ ហុងដា ញៀនល្បែង និង មានស្រី និយាយមិនស្តាប់ទើបនាងសម្រេចចិត្តលែងលះ។


ដោយសាររឿងរ៉ាវនេះហើយ ទើបធ្វើអោយមហាជនជាច្រើនបកមកធ្វើការរិះគន់នាយ ហុងដា ទៅវិញ ហើយមុននេះបន្តិចក្រុមការងារ Khmer Note ក៏បានធ្វើការសម្ភាសន៍ទៅលើលោក ហុងដា ទាក់ទងនឹងរឿងរៀបចំពិធីបុណ្យនឹងការរៀបចំជីវិតរស់នៅ ដោយលោកបានបញ្ជាក់ថា លោកនឹងបោះបង់ចោល ខុនដូ មួយនោះ ហើយដើររកជួលផ្ទះដើម្បីរស់នៅជាមួយឪពុកម្តាយក្មេក។ ហើយទាក់ទងនឹងរឿងអ្នកនាង ខ្មឹប វិញ លោក ហុងដា បាននិយាយយ៉ាងខ្លីផ្តាំទៅកាន់ ខ្មឹប ថា៖ “យើងអាចកុហកគេបាន ប៉ុន្តែមិនអាចកុហកខ្លួនឯងបានទេ ហើយទុកផ្លូវខ្លួនសំរាប់ខ្លួនឯងទៅ កុំព្យាយាមបំផ្លាញអ្នកដទៃដើម្បីសេចក្តីសុខរបស់ខ្លួនឯងទៅ”។ តោះស្តាប់បទសម្ភាសន៍ជាមួយនាយ ហុងដា ទាំងអស់គ្នា៖

ប្រភព ៖ komsan.khmer-note.com