Showing posts with label សត្វព្រៃ. Show all posts
Showing posts with label សត្វព្រៃ. Show all posts

ផ្អើលពេញខេត្តកំពង់ធំ! ខណៈដែលអ្នកស្លាប់កើនឡេីងបន្តគ្នាជាង១០នាក់ ដោយសារហូចសាច់សត្វព្រៃ​ឆៅ (មិនដឹង​ផ្ទុកមេរោគ) នៅតំបន់ព្រៃឡង់ ខណៈជាង២០នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ!​


[ពិភពចែករំលែក - ដកស្រង់បន្តពី កោះសន្តិភាព]
ខេត្តកំពង់ធំ ៖ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឱ្យ​​មាន ​មនុស្ស​ជាច្រើន​​ឈឺ​ស្លាប់ និង​មនុស្ស​ជាច្រើន​ទៀតកំពុង សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយសារ​តែ​ការ​បរិភោគ សាច់សត្វ​ឆៅ ហេតុ​ការណ៍​បាន​កើតឡើង​នៅ​ច្រក​តោ ស្ថិត​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ (ជិត​បរិវេណ​ព្រៃ​ឡង់)។

លោក​អនុសេនីយ៍ឯក ចាន់ មាន​ជ័យ ប្រាប់​ថា នៅ​ច្រក​តោ​នេះ មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​ស្នាក់​នៅ ហើយ​ការ​ស្លាប់​នេះ មាន​មន្ត្រី​ឧទ្យាន​ន​រក្ស​ការពារ​ឧទ្យាន ធនធានធម្មជាតិ​ព្រៃ​ឡង់​ម្នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់​ទៀត ក្នុង​នោះ​នៅ​ភូមិ​ត្បូង​ទឹក ស្លាប់​២​នាក់
១-​ឈ្មោះ អ៊ុ​ល ជី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ
​២-​ឈ្មោះ ហ៊ិ​ន ញ៉ឹម ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ ស្លាប់ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ២០១៧នេះ ។
ចំណែក​ប្រជាពលរដ្ឋ​៥នាក់​ទៀត​រស់នៅ​ភូមិ​ឈូក ឃុំ​សណ្តាន់
១-​ឈ្មោះ ផេង ច្រាញ់ ភេទ​ប្រុស អាយុ​ប្រហែល​៣៨​ឆ្នាំ
២-​ឈ្មោះ សាំ គួ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ
៣-​ឈ្មោះ ហ៊ីង ភ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ
​៤-​ឈ្មោះ ប៉ាត ឌី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​ឈឺ​ស្លាប់​ជា​បន្តបន្ទាប់គ្នា
ចំណែកឯទី៥ ​ឈ្មោះ កុយ ហ៊​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ កំពុង​ឈឺ​ធ្ងន់​ដឹក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត​ហើយ ។

រីឯ​ខាង​មន្ត្រី​ឧ​ទ្យា​នុ​រក្សា​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថាមនុស្ស​១៣​នាក់ បាន​ឈឺ​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ
១-​ឈ្មោះ ចាប់ ជាន, ២-​ឈ្មោះ ព្រុំ ពង, ៣-​ឈ្មោះ គី ម៉ា​ប់, ៤-​ឈ្មោះ អេ​ន អ៊ា​ន់
៥-​ឈ្មោះ ដោក ឌ​ត, ៦-​ឈ្មោះ កែវ គី​លី​ន, ៧-​ឈ្មោះ អៀ​ប ឌី​ណា, ៨-​ឈ្មោះ ស៊ឹ​ម គឹ​ម​ស៊ន
៩-​ឈ្មោះ អ៊ុ​ក អៀង, ១០-​ឈ្មោះ គង់ វ៉ា​ន, ១១-​ឈ្មោះ លី សុខា​ឧត្តម ១២-​ឈ្មោះ គឹ​ម គង់ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​១៣-អ្នក​ដែល​ស្លាប់​ឈ្មោះ លី សុខា​ឧត្តម ភេទ​ប្រុស អាយុ​៣២ រស់នៅ​ភូមិ​គគី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

លោក​វេ​ជ្ច​បណ្ឌិត ស្រី ស៊ី​ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​២៤ កញ្ញា ២០១៧នេះ​ថា ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ខាងលើ​នេះ គឺ​មិនមែន​មក​ពី​កើត​ជំងឺឆ្លង​អ្វី​នោះ​ទេ ហើយ​បញ្ហា​នៃ​ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​ពួក​គាត់​នាំ​គ្នា​បរិភោគ​សាច់សត្វ​ព្រៃ​ដែល​នៅ​ឆៅ​ចម្អិន​មិន​បាន​ឆ្អិន (​ដូច​ជា​សាច់​ជ្រូកព្រៃ សាច់​ឈ្លូស ដោយ​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ភ្លា​ហូប​នៅ​ឆៅ​ៗ​តែ​ម្តង​) ខណៈ​សាច់សត្វ​ព្រៃ​នោះ​វា​មាន​ផ្ទុកមេរោគ នៅ​ពេល​យើង​បរិភោគ​ឆៅ​វា បណ្តាល​ឲ្យ​កើតជា​ជំងឺ​ឈឺ​សាច់ដុំ និង​ហើម​ដៃ​ហើមជើង ឈឺ​ចុកចាប់​ពេញ​ខ្លួន រហូត​ដល់​ស្លាប់​តែ​ម្តង​។

ក្នុង​នោះ​ផង​ដែរ ដំណឹង​ដ៏​ក្រៀមក្រំ​នេះ លោក​ក៏​សូម​អំពាវនាវ  ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ សូមកុំ​ឲ្យ​នាំ​គ្នា​ទទួលទាន សាច់សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ឆៅ ពីព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើង​ទាំងអស់​គ្នា ជា​ពិសេស​ការ​ទទួលទាន​សាច់សត្វ​ព្រៃ វា​ខុសច្បាប់​ផង​ដែរ បើ​យើង​ទាំងអស់​គ្នា​មិន​នាំ​គ្នា​បរិភោគ ​សាច់សត្វ​ព្រៃ​ទេ​នោះ ក៏​គ្មាន​អ្នក​សម្លាប់​វា​ដែរ​យក​មក​លក់​ដែរ ។ ទាំងស្រុងដកស្រង់ពី ៖ ថុក​ សុខា - កោះសន្តិភាព

ជាមួយគ្នានេះដែរ លោកជំទាវ ឌិត នីតា ភរិយា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនមន្រ្តីឧទ្យានុរក្ស  ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និង នៅមន្ទីរពេទ្យព្រះកេតុមាលា នារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកជំទាវ មានប្រសាសន៍ឱ្យមន្រ្តីឧទ្យានុរក្ស ពង្រឹងស្មារតីទទួលសម្រាកព្យាបាល បានល្អ ដើម្បីឆាប់ជាសះស្បើយក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ជាមួយគ្នានេះ លោកជំទាវបានសំណូមពរឱ្យគ្រូពេទ្យយកចិត្តទុកដាក់ជួយពិនិត្យ ព្យាបាលដល់អ្នកជំងឺផងដែរ។ មន្រ្តីឧទ្យានុរក្ស ឈរជើងនៅតំបន់ព្រៃឡង់ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ចំនួន១៣ នាក់ បានបញ្ជូនមកសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ នារាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការណែនាំ នឹងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខដល់មន្រ្តីគ្រប់លំដាប់ថ្នាក់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងថ្នាក់ដឹកនាំក្រសួងបរិស្ថានបានជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយមន្រ្តីឧទ្យានុរក្សកំពុងមានជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះកេតុមាលា នារាជធានីភ្នំពេញផងដែរ៕


[ពិភពចែករំលែក - ដកស្រង់បន្តពី កោះសន្តិភាព]