រាជធានីភ្នំពេញ ៖ រថយន្ដស៊ីនទ្រីមួយគ្រឿងបើកមកបុកគូទម៉ូតូបណ្ដាលឲ្យរងរបួសស្រាលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្សារស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាក អាយខន ដែលពាក់ស្លាកលេខកណ្ដាល1M-4144ដែលធ្វើដំណើរពីរនាក់ពីទិសដៅពីកើតទៅលិចដោយស្របគ្នា លុះមកដល់និងចំណុចកើតហេតុគេឃើញមានការស្ទះផ្លូវក៏ម៉ូតូចាប់ហ្វាំងឈប់ ស្រាប់តែរថយន្ដមកពីក្រោយជាន់ហ្វាំងមិនទាន់បានមកបុកគូទម៉ូតូពីក្រោយតែម្ដង ភ្លាមៗនោះអ្នករងរបួសត្រូវរថយន្ដនៃមន្ទីរពេទ្យសួគ៌មកទទួលយកទៅសង្រ្គោះ ។
ក្រោយពេលកើតហេតុតំណាងរថយន្ដស៊ីនទ្រីបានចុះមកធ្វើការសម្របសម្រួលជាមួយជនរងគ្រោះនិងបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕