
ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធីប្រគុំតន្ត្រីនិងកម្មវិធីជាច្រើនទៀតរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រាកដជាធ្លាប់បានស្គាល់ពិធីកររូបសង្ហារ មុខឡូូយ មានពុកចង្ការដូចអឺរ៉ុប និងពូកែនិយាយស្ដី ជាពិសេសរាល់ពេលសើចម្ដងៗកក្រើកឆាកតែម្ដងនោះ គឺឌីជេ HERO ក្រៅពីអាជីពជាពិធីករ លោកក៏ធ្លាប់ដេីរតួរក្នុងរឿង តួរចម្រៀងកាយវិការ និង KARAOKE ជាច្រេីនផងដែរ ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺកាលពីថ្មីៗនេះ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ពិធីករដ៏ល្បីឈ្មោះ រូបនេះ បានបង្ហោះនៅលើ Account Facebook របស់លោកផ្ទាល់គឺឈ្មោះ HERO Hansome ដោយបានរៀបរាប់ពីដំណេីរជីវិតគួរអោយក្ដុកក្ដួរ ដូច្នេះថា ៖ "ដំណើរជីវិតនៅវែងឆ្ងាយណាស់ ហើយការទទួលខុសត្រូវចំពោះអនាគតរបស់ពួកគេក៏នៅវែងឆ្ងាយដូចគ្នា ក្នុងនាមជាបុរសម្នាក់ដែលដើរតួជា ឳពុកផង ម្ដាយផងក្នុងការមើលថែចិញ្ចឹមបីបាច់ពួកគេរយៈពេលជិតបួនឆ្នាំមកនេះថាតើយើងត្រូវខិតខំនិងលះបង់អ្វីខ្លះ សាកគិតតិចមើល

















