រាជធានីភ្នំពេញ៖ ពិតជារន្ធត់ និងសោកសង្រែងខ្លាំងណាស់ចំពោះគ្រួសារប្អូនប្រុស រិទ្ធ សារីម អាយុ ២៦ឆ្នាំ ដែលមានមុខរបរ ធ្វេីជាជាងជួសជុលម៉ូតូ (មុនពិការដៃទាំង២) ។
មុខរបរធ្វេីជាជាងជួសជុលម៉ូនេះ ដែលជាមុខរបររកប្រាក់កំរ៉ៃមកចិញ្ចឹមគ្រួសារ ដែលមានប្រពន្ធ កូន ម្ដាយក្មេក និងប្អូនប្រុសវ័យប្រមាណ១០ឆ្នាំទៀតនៅក្នុងបន្ទុកគ្រួសារ។ សព្វថ្ងៃរស់នៅក្នុងភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ជិតគល់ស្ពានអ្នកលឿងត្រើយខាងលិច) ។
ប្អូនប្រុសដែលបានបាត់បង់ដៃទាំងគូរ កាលពីជាង ២ខែមុននេះ ក្រោយឆក់ខ្សែភ្លើងខណៈពេលដែលប្អូនប្រុសឡើងទៅជួសជុលដំបូលប្រក់ស័ង្កសីនៅខាងលេីដំបូលផ្ទះ ហើយក៏ស្រាប់ប៉ះខ្សែមេបណ្ដាញបញ្ជូនចរន្តអគ្គីសនី ដែលមានតុងស្យុងកំរិតខ្ពស់ បណ្ដាលឲ្យឆក់រលាករលួយសប់ពេញខ្លួនប្រាណ រហូតក្រុមគ្រូពេទ្យជំនាញសម្រេចចិត្តកាត់ដៃទាំងគូររបស់ប្អូនប្រុសចោល ដើម្បីរក្សាជីវិតអោយជួបជុំកូនប្រុស និងភរិយាជាទីស្រឡាញ់ ។
ដោយក្ដីអាណិតអាសូរជាពន់ពេក និងជាការចូលរួមចំណែករំលែកទុក្ខជីវភាពរស់នៅដ៏លំបាករបស់ក្រុមគ្រួសារប្អូនប្រុស ក្នុងនោះដែរក្រុមការងារយុវជនសប្បុរសធម៌ ដឹកនាំដោយ លោក ឌី រត្ន័ខេមរុណ បាននាំយកអំណោយមនុស្សធម៍មួយចំនួនមានដូចជា អង្ករ ១បាវ ៥០គីឡូ ទឹកត្រី ១យ៉ួរ ទឹកសុីអុីវ ១យ៉ួរ ទឹកសុទ្ធឱរ៉ាល់ ២កេស មី ២កេស និងថវិកា១០មុឺនរៀល ដេីម្បីដោះស្រាយជីវភាពរស់នៅផងដែរ ៕