ខេត្តកំពត៖ សាកសពក្មេងស្រីម្នាក់ អាយុប្រហែលជាង ១០ឆ្នាំត្រូវបានគេប្រទះឃើញនៅក្នុងស្រះ ក្នុងវត្តដីក្រហម ស្ថិតនៅភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត កាលពីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅម្ដុំនោះជាខ្លាំង។
សាកសពពុំទាន់ត្រូវបានដឹងអត្តសញ្ញាណនៅឡើយ ហើយជុំវិញករណីនេះ សមត្ថកិច្ចពុំទាន់អាចសន្និដ្ឋានថាជាករណីអ្វីឲ្យច្បាស់នៅឡើយទេ តែបើតាមការលេចឮសម្ដីពីមហាជនឃើញហេតុការណ៍ថា សង្ស័យករណីរំលោភហើយសម្លាប់។ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ និងស្វែងរកឪពុកម្ដាយ ឬសាច់ញាតិ។