រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១កក្កដា បានធ្វើសន្និសិទបង្ហាញមុខក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ ជាស្ត្រីនាយកសលាចិន បណ្តាលឲ្យធ្លាក់ពីលើម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរហើយកសាងបញ្ជូនមកតុលាការនៅថ្ងៃទី២និងទី៣កក្កដាដើម្បីផ្តន្ទាទោសតាមច្បាប់ ។