Update - ស្រីស្អាតស្រវឹងហេីយមិនចេះបេីកបរទៀត បេីក Lexus បុករះមនុស្សអង្គុយលេីគ្រែធ្លាក់ទឹក របួសធ្ងន់ស្រាល៥នាក់ ត្រូវតុលាការ សម្រេចឃុំខ្លួន និងបញ្ចូនមកពន្ធនាគាហើយ

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 
ខេត្តកណ្ដាល ​៖ លោក​ ងួន​ វុទ្ធី​ អនុប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល ​និង​ជា​ចៅក្រម​ស៊ើបសួរ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​យុវតី​វ័យ​ក្មេង​ម្នាក់ ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ លើករណី​មិនសូវចេះបើកបរ ហើយថែមទាំងស្រវឹងស្រាទៀត បើករថយន្ត Lexus RX300 ទៅបុកមនុស្ស៥នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈដែលពួកគេកំពុងអង្គុយផឹកស៊ី នៅលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា​ យុវតី​រូប​នេះ​ ត្រូវបាន​ចោទប្រកាន់​ពី​បទ​”បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​របួស​អ្នក​ដទៃ​”តាម​មាត្រា​៨៣នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារយុវតីឈ្មោះ អូន ស្រីដា អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើករថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2L-4626 ក្នុងគោលបំណង បើកចូលឆ្លងចូលទៅផ្លូវលំ ក្នុងភូមិភូមិធំ ឃុំគគីរ ស្រុកកៀនស្វាយ ។
សមត្ថកិច្ចដដែល បានបន្ដទៀតថា ខណៈដែលដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកមនុស្ស កំពុងអង្គុយលើគ្រែមុខផ្ទះ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យឈ្មោះ ប៊ន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសធ្ងន់ និងចំនួន៤នាក់ទៀត រងរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្នំពេញភ្លាមៗ។
ជនរងគ្រោះទាំង៤នាក់ ខាងលើនោះរួមមាន ទី១៖ ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ សំណង់ ទី២៖ ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ទី៣៖ ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ អ្នកទាំងបីស្នាក់នៅភូមិឃុំកើតហេតុ និងទី៤៖ ឈ្មោះ ស៊ីណា ចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំពោះករណីនេះ កម្លាំងជំនាញចរាចរណ៍ បានចុះពិនិត្យវាស់វែង និងធ្វើកំណត់ហេតុវាស់ជាតិអាល់កុល ឃើញថា អ្នកបើកបររថយន្ដ មិនចេះបើកបរ និងស្រវឹងស្រា ៕





ព័ត៍មានមុន


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ​​ - គ្រោះថ្នាក់ចរាចរណ៍

ខេត្តកណ្ដាល ៖ ស្រុកកៀនស្វាយ ៖ ២២.០៧.២០១៧
ករណី៖គ្រោះថ្នាក់ចរាចរណ៍ កើតហេតុនៅថ្ងៃទី២១.០៧.២០១៧ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ១៩.៤០នាទី នៅចំណុចភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។


បង្កឡើងដោយរថយន្តបើកលើផ្លូវលំភូមិ ជ្រុលចង្កូតបុកមនុស្សអង្គុយលើគ្រែបណ្ដាលឲ្យរបួសមនុស្ស០៥នាក់ ធ្ងន់០១នាក់ប្រុស ខូចខាត រថយន្តបង្ក០១គ្រឿង និងសម្ភារៈ របស់ជនរងគ្រោះ ។ ការបើកបរក្នុងទិសដៅ ពីកើតទៅលិច លើផ្លូវលំគ្រួសក្រហមអ្នកបើកបរ ភេទ ស្រី ឃាត់ខ្លួននៅអធិការដ្ឋាន ។

***សភាពរឿងហេតុ
នៅម៉ោងកើតហេតុខាងលើ រថយន្តបង្ក ម៉ាក LEXUS-300 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2L-4626 បានធ្វើដំណើរចេញពីខាងកើតថ្នល់ជាតិលេខ១ ឆ្លងចូលផ្លូវលំ ស្ថិតក្នុងភូមិភូមិធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បើកបរដោយឈ្មោះ អូន ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្រវឹងហើយមិនចេះបើកបរ) ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានជ្រុលចង្កូតទៅបុក មនុស្ស០៤នាក់ភេទប្រុស កំពុងអង្គុយ នៅលើគ្រែមុខផ្ទះ បណ្ដាលឲ្យរបួស ធ្ងន់០១នាក់ ស្រាល០៣នាក់។

***ជនរងគ្រោះ
១.ឈ្មោះ ប៊ន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិភូមិធំឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលមុខរបរ កម្មករ (របួសធ្ងន់)។
២.ឈ្មោះ ឱ វ៉ាត ភេទប្រុស អាយុ៣៥ឆ្នាំនៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករសំណង់(របួសស្រាល)ស្នាក់នៅភូមិឃុំកើតហេតុ។
៣.ឈ្មោះ កន ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ នៅខេត្តកំពង់ឆ្នាំង មុខរបរកម្មករ(ស្នាក់ភូមិកើតហេតុ)របួសស្រាល។
៤.ឈ្មោះប៉ាក ព្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅខេត្តព្រៃវែង មុខរបរកម្មករ(ស្នាក់នៅភូមិកើតហេតុខាងលើ)របួសស្រាល។
៥.ឈ្មោះ សុី ណាចាន់លីហ្សា ភេទស្រី អាយុ០២ឆ្នាំ រស់នៅក្នុងភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(រងរបួសស្រាល)។

ក្រោយទទូលបានព័ត៌មានផ្នែកជំនាញបានចុះដល់ចំណុចកើតហេតុពិនិត្យវាស់វែង ប្រមូលយកមធ្យោបាយនិងឃាត់អ្នកបើកបររថយន្តបង្ក មក នាំមកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកជន
រងគ្រោះត្រូវបានបញ្ជូនមកមន្ទីរពេទ្យភ្នំពេញ។

🚫តាមការសន្និដ្ឋានរបស់នគរបាលចរាចរណ៍
ចំពោះករណីខាងលើនេះបណ្ដាលមកពីអ្នកបើករថយន្តមិនចេះបើកបរ
ទើបបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ។
ប្រភពពី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test