ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមបណ្ដឹងរបស់ម្ដាយជនរងគ្រោះពីបទរួមភេទជាមួយ (អនីតិជនអាយុក្រោម១៥ឆ្នាំ)កាលពីថ្ងៃទីមិនចាំ ខែកុម្ភះឆ្នាំ២០១៧ចំណុចភូមិជ្រោយមេត្រីលើ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះហ្វ.ល.ស ភេទស្រីអាយុ១៤ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិជ្រោយមេត្រីលើ ឃំុឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ចំណែកជនសង្ស័យឈ្មោះមើុស្មាឯល ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរឥស្លាម(ឃាត់ខ្លួន)នៅភូមិជ្រោយមេត្រីលើ ឃំុឬស្សីជ្រោយស្រុកមុខកំពូល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានបានឲ្យដឹងថា កន្លងមកជនរងគ្រោះនិងជនសង្ស័យធ្លាប់មានការទំនាក់ទំនងស្រលាញ់គ្នាតាំងពីឆ្នាំ២០១៥រហូតដល់ឆ្នាំ២០១៧ដោយបានខ្លួនប្រាណគ្នាជាច្រើនលើកច្រើនសាររហូតដល់មានផ្ទៃពោះចំនួន៥ខែ ហើយក្នុងការស្រលាញ់គ្នានេះឪពុកម្តាយទាំងសង្ខាងក៏ដឹងដែរ លុះមកដល់ថ្ងៃទី១០.០៧.២០១៧ ឪពុកម្តាយខាងស្រីដោយដឹងថា កូនស្រីមានផ្ទៃពោះក៏បានពិភាក្សាជាមួយឪពុកម្តាយខាងប្រុសដើម្បីរៀបចំការកូន ប៉ុន្តែឪពុកម្តាយខាងប្រុសបដិសេធមិនព្រមរៀបការទេ ក្នុងនោះសាមីខ្លួនខាងប្រុសបាននិយាយថា បើកូនមានផ្ទៃពោះម្តេចមិនយកចេញ វាបន្តទៀតថា បើមានកូនហើយរស់នៅជាមួយគ្នាយ៉ាងមិចកើត បើខ្ញុំរត់ធ្វើអីខ្ញុំ ឮដូច្នោះឪពុកម្តាយខាងស្រីមានចិត្តខឹងក៏ត្រឡប់មកផ្ទះវិញ លុះស្អែកឡើងឪពុកម្តាយខាងប្រុសបានមកសុំទោសនឹងសំរួលជាមួយឪពុកម្តាយខាងស្រីវិញដើម្បីរៀបចំការកូន ប៉ុន្តែឪពុកម្តាយខាងស្រីគេមិនព្រម លុះមកដល់ថ្ងៃទី១៧.០៧.២០១៧វេលាម៉ោង១៥:៣០នាទីឪពុកម្តាយខាងស្រីក៏បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឬស្សីជ្រោយ ។
ក្រោយពីបានទទួលពាក្យបណ្តឹងរួចមកនៅវេលាម៉ោង១៦:០០នាទីសមត្ថកិច្ចប៉ុស្តិ៍ក៏បាននាំជនសង្ស័យខាងលើមកធ្វើការសាកសួរហើយបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះប្រាកដមែន ។
ចំពោះករណីនេះជំនាញនគរបាលយុត្តិធម៌ស្រុកសហការជាមួយប៉ុស្តិ៍កំពុងបន្តចាត់ការតាមនីតិវិធី ៕