➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ ៖ ក្រុមជនជាប់ចោទស្រី-ប្រុស ចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសខេត្តបាត់ដំបង : ស្ត្រីម្នាក់ជាម្តាយជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ច ដោយចាទប្រកាន់ទៅលើបុរសម្នាក់ ថាបានល្បួងកូនស្រីរបស់ខ្លួន ដែលទើបអាយុ ១៤ឆ្នាំ យកទៅរំលោភមួយយប់ទល់ភ្លឺ លុះវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២២ ទើបដឹងកូនស្រីគាត់ត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ចបានប្រាប់ថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង០២:៤៥នាទីចូលថ្ងៃទី២២ ស្ថិតនៅក្នុងគុម្ពោធព្រៃមួយកន្លែងក្នុងស្រុកសំពៅលូន ។ ជនសង្ស័យខាងលើឈ្មោះច្រឹក ចំរើន អាយុ២២ឆ្នាំ មានទីលំភូមិឈើទាល ឃុំសេរីមានជ័យ ស្រុកសំពៅលូន ។ រីឯក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ។
ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យបានឌុបក្មេងស្រីរងគ្រោះ ចេញពីផ្ទះតាំងពីក្បាលព្រលប់ថ្ងៃទី២១ ដោយអះអាងថា ឌុបនាងដើរលេង ។ លុះវេលាទៀបភ្លឺ ទើបជូននាងត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវម្ដាយនាងប្ដឹងពីបទល្បូងកូនស្រីគាត់យកទៅរំលោភតែម្ដង ។ ប៉ុន្តែបើតាមការបំភ្លឺពីជនសង្ស័យនិយាយថា ខ្លួនមិនបានចាប់នាងរំលោភទេ គឺជាការព្រមព្រៀងគ្នា ហើយពេលរួមមេត្រី ខ្លួនបានប្រើប្រាស់ស្រោមអនាម័យបានយ៉ាងល្អទៀតផង ។
រីឯភាគីខាងក្មេងស្រីរងគ្រោះវិញបានចោទជនសង្ស័យថា បានប្រើដំថ្មគំរាមនាង បើនាងមិនព្រមប្រគល់ខ្លួន ទើបនាងមិនហ៊ានប្រកែក ទើបបណ្ដោយខ្លួនឱ្យជនសង្ស័យប្រព្រឹត្តបានសម្រេចតែម្តង ។
ទោះជាយ៉ាងណា សមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានជាក់លាក់ចំពោះករណីនេះ ។ ចៀសវាងការភាន់ច្រឡំក្នុងការដាក់បន្ទុក តែទៅលើភាគីខាងប្រុសតែម្ខាង ។ ព្រោះករណីរំលោភនេះ ហាក់ដូចជាមិនប្រក្រតី ដោយសារតែខាងប្រុស មានឱកាសគ្រប់គ្រាន់ ក្នុងការប្រើប្រាសស្រោមអនាម័យ មុនពេលរួមមេត្រី ។
ផ្ទុយទៅវិញ បើភាគីខាងប្រុសចាប់រំលោភនាងមែន ប្រហែលជនសង្ស័យរូបនេះ គ្មានឱកាសប្រើស្រោមអនាម័យទេ ព្រោះជាការចាប់បង្ខំរំលោភសេពសន្ថវៈ ៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧