ទាំងស្រុងដកស្រង់ពី គេហ័រទំព័រ កាសែតកម្ពុជាថ្មី
ខេត្តបន្ទាយមានជ័យ ៖ នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ បានបំបែកសំណុំរឿងករណី ឃាតកម្ម គិតទុកជាមុន ក្នុងក្រុងសិរីសោភ័ណ ដែលផ្ដើមចេញស្នេហាត្រីកោណ ដោយឃាត់ខ្លួនមេខ្លោង និងបក្សពួកបាន៤នាក់ ក្រោយពីពួកគេ បានសម្លាប់ជនរងគ្រោះ ហើយដឹកយកទៅដុតនៅក្នុងបច្ឆាក្នុងវត្តពង្រ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍សម្លាប់ជនរងគ្រោះនេះ កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៧ នៅចំណុចផ្លូវចំការខ្នុរ ស្ថិតក្នុងភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់លោកឧត្ដមសេនីយ៍ទោអាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវឃាតកសម្លាប់នោះមានឈ្មោះ ជា រដ្ឋថុល ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកជនដៃដល់មានឈ្មោះ ហេង ឃៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងបក្សពួក៥នាក់ទៀត១.មានឈ្មោះ ម៉ៅ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅសាលាអន្តរជាតិ ២.មានឈ្មោះ
ឡុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់ស្វាយ និងបក្សពួកផ្សេងទៀត មិនស្គាល់ឈ្មោះ។
លោកឧត្តមសេនីយ៍ ទោអាត់ខែម បានប្រាប់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុនោះ ក្រុមជនល្មើសបានឲ្យឈ្មោះ ឡុង ទូរស័ព្ទទៅប្រាប់ជនរងគ្រោះថា មានម៉ូយឡានរង់ចាំនៅផ្លូវចំការខ្នុរ ច្រកចូលផ្លូវចំការត្របែកចំនួន៦នាក់។ នៅពេលទទួលទូរស័ព្ទពីជនសង្ស័យហើយ ជនរងគ្រោះបានបើករថយន្តមកដល់ចំណុចកើតហេតុ រួចចុះពីលើរថយន្ត។ ពេលនោះស្រាប់ក្រុមជនល្មើសបានយកម៉ាឡេត វាយទៅលើជនរងគ្រោះ រួចនាំគ្នាចងលើកដាក់លើឡានរបស់ជនរងគ្រោះ ដោយកុហកអ្នកឃើញនៅកន្លែងកើតហេតុថា ក្រុមខ្លួនជានគរបាល ចុះប្រតិបត្តិការចាប់ជនល្មើស។ បន្ទាប់មកបានបើកឡានមកដល់ជិតសួនស្នេហ៍ ជនរងគ្រោះបានត្រដរខ្យល់ស្លាប់តែម្ដង។ លោកឧត្ដមសេនីយ៍ទោអាត់ ខែម បានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះពួកក្រុមជនសង្ស័យ បានយកសព ទៅដុតបំផ្លាញវត្ថុតាងនៅវត្តពង្រ នៅពេលសមត្ថកិច្ចទៅដល់សពត្រូវបានដុតសុសរួចអស់ហើយ។ ចំណែករថយន្តរបស់ជនរងគ្រោះត្រូវបានយកទៅផ្ញើទុកនៅផ្ទះបងនៅឯស្រុកស្វាយចេក។
លោកឧត្ដមសេនីយ៍ទោ អាត់ ខែម បានប្រាប់ឲ្យដឹងបន្តទៀតថា ជនសង្ស័យឃាត់ខ្លួនបាននោះ កំពុងសាកសួរ និងស្វែងរកចាប់បក្សពួកបន្តទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕
(ទាំងស្រុងពី គេហ័រទំព័រ កាសែតកម្ពុជាថ្មី)
ឡុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិកំពង់ស្វាយ និងបក្សពួកផ្សេងទៀត មិនស្គាល់ឈ្មោះ។