➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update ⇧
ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឆាន់ឈុនភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្ត បាត់ដំបងជាឪពុក បង្កើតរបស់ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាន នគរបាលស្រុក ថ្មគោល ខេត្តបាត់ដំបង ប្តឹងចោទប្រកាន់ ជនសង្ស័យម្នាក់ ដែលបាន លួងលោម កូនស្រី ខ្លួន រំលោភសេពសន្ថវៈ បានជាច្រើនដង ។
ករណីខាងលើនេះកើតឡើង កាលពី ថ្ងៃទី១៧និង១៨ ខែកក្កដា ឆ្នាំ២០១៧ រំលោភបានចំនួន៥ដង នៅ ស្រុកថ្មគោល ចំនួន៣ដង និងនៅខេត្ត ចំនួន២ដង ក្រៅពីនោះមិនចាំពេលវេលានិងថ្ងៃទេ។
ក្រោយពី ទទួលពាក្យបណ្ដឹងរួច លោកវរសេនីយ៍ទោ ផង សុភាព អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំភារកិច្ចផ្ទាល់ សហការជាមួយកម្លាំងពាក់ព័ន្ធ ចុះមកនាំខ្លួនជនសង្ស័យ ឈ្មោះ សុវណ្ណ បញ្ញា ភេទប្រុស អាយុ17ឆ្នាំ រស់នៅ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបាន ពាក់ពន្ធ័បទល្មើស រំលោភសេពសន្ថវៈទៅលើ អនិតិជន ម្នាក់ឈ្មោះ ឆវស ភេទស្រី អាយុ 14ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ឆ្លងកាត់ការសារភាពពីជនសង្ស័យ បញ្ជាក់ថាពួកគេជាសង្សារនិងគ្នាធ្លាប់បានរួមភេទជាមួយគ្នា ចំនួន៦ដង នៅស្រុកថ្មគោល និងនៅខេត្តបាត់ដំបង ។ ករណីនេះ ជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធីច្បាប់។ (ប្រភពពី : នាយកដ្ឋាន ផ្សព្វផ្សាយអប់រំ)
➤ពិភពចែករំលែក World Share ⬌ Blogger Network Social News Update ⇧