➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ ៖ បើយោងតាមផេកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ក្នុងរាជធានីភ្នំពេញ។អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ប្ដេជ្ញារួមគ្នាបង្ក្រាបឱ្យអស់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!ឯកឧត្តមអភិបាលបានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេម ស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់អនុញ្ញាតបើកទីតាំងInternet ក៏ដោយ ព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline គឺជាល្បែងបំផ្លាញការសិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ។
ខាងក្រោមនេះគឺជាការចូលរួមផ្តល់យោបល់ពីប្រជាពលរដ្ឋដែលបាន Comments ចូលក្នុង Page ខាងលើ៖
- SokLeang Nhem មានល្បែងគ្របទីកន្លែងនឹងពិសេសល្បែងខ្លាឃ្លោក អាប៉ោង បៀរដែលលេងនៅតំបន់បឹងត្របែកនៅតាមបណ្តោយផ្លូវ១០៥ ភូមិ០៤ នឹងភូមិ០៥ក្រុម២៥សង្កាតផ្សារដើមថ្កូវ ខណ្ឌចំការមន ភ្នំពេញ។គ្មានអាជ្ញាធរណាមកហាមឬចាប់ឡើយមានតែអ្នកមកយកលុយតែមិនព្រមចាប់អ្នកលេងល្បែងឡើយ សូមឯកឧត្តមចាត់វិធានការផងកុំអោយមានល្បែង មានល្បែង មានគ្រឿងញៀន មានចោរ គ្មានសណ្តាបធ្នាប់ទេ មិនដូចគេនិយាយថា ភូមិឃុំមានសុវត្តិភាពទេ?
- Vira Ky តាមផ្លូវចូលច្រាំងបាក់ ផ្សារច្បាអំពៅច្រើនណាស់ និយាយតាមត្រង់ចុះប៉ុស្តិ៍រដ្ឋបាលគឺដឹងច្បាស់នឹងគ្រប់ច្រកល្ហក ហើយPM ក៍ដឹងដែរ ប៉ុន្តែតាំងពីដើមមកគេមិនបង្ក្រាបព្រោះជាឆ្នាំងបាយគេ ជាពិសេសគឺជុំវិញផ្សារដើមគរតែម្តង…ហើយបើបង្ក្រាបតាមហាង internet ក៍មិនអាចអស់ដែរគឺចាក់តាមទូរស័ព្ទ ឬបើក account ចាក់នៅផ្ទះ តាម computer ឬ smart phone បើយកល្អគឺរដ្ឋាភិបាលត្រូវបិទក្រុមហ៊ុនភ្នាល់តាម online តែម្តងទៅទើបអាចបញ្ចប់បាន រាល់ថ្ងៃចោរកម្មកើតមានក្នុងប្រទេសគឺដោយសារ តែល្បែង និងគ្រឿងញៀននឹងឯង…
- Mrr Kingpaul តើអាជ្ញាធរហ៊ានបង្រ្កាប internet cafe យីហោ CH នឹង PH ដែលមានសាខាដូចផ្សិតនៅក្នុងទីក្រុងភ្នំពេញដែររឺទេ? បើធ្វើមិនបានកុំខ្តតអីពូចង់ប្រាប់ថាជ្រេញណាស់ប៉ះបានតែអា internet អត់ខ្សែទេបើមានប៉ះមែនប្រហែលតំណែងពូអែងបែបមិនបានមួយអាណត្តិទេ?
- Sereivuth Kong សូមគាំទ្រឯ.ឧ ។ឯ.ឧ អភិបាលជាទីគោរព! ខ្ញុំចេះតែគិតថា តើមានថ្ងៃណាមួយរាជធានីភ្នំពេញរបស់យើងជារាជធានីគំរូលើគ្រប់វិស័យទាំងអស់ ទុកឲ្យខេត្តទាំង24 មករៀនសូត្រតាម។
រង់ចាំតាមដានទាំងអស់គ្នាថាតើល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំងInternet cafe ឬ ណេត24h ទាំងអស់ នឹងគ្មានវត្តមាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្រោមរជ្ជការរបស់លោក ឃួង ស្រេងឬយ៉ាងណា ? ៕
រូបភាពទីតាំង Internet cafe និង ណេត24h មួយចំនួនក្នុងរាជធានីភ្នំពេញ
បេីតាមការប្រាប់អោយដឹងពីប្រជាពលរដ្ឋជាច្រេីនស្ទេីតែគ្រប់កន្លែងនៅក្នុងមូលដ្ឋានតាមសង្កាត់នានា គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានទីតាំងបើកល្បែង អនឡាញ Online ដុះស្លែទាំងធំ-តូច រាប់សិបកន្លែង គឺការដក និងដាក់លុយ តាមទិន្នន័យ Account របស់ភ្នាក់ងារអ៊ីនធឺណិតមួយៗ ការភ្នាល់ល្បែងសីុសងគ្រប់ភេទ និងចាក់បាល់គ្រប់ប្រភេទ តាមប្រព័ន្ធ Internet ដោយជ្រកក្រោមស្លាក (អីុនធឺណិត ២៤ម៉ោង ឬ Net 24h, Internet 24h)។ ទីតាំងហ្គេមអីុនធឺណេត Game Online ទាំងតូចទាំងធំ បាននិងកំពុងដំណើរការ ដោយប្រមូលផលយ៉ាងរលូនទាំងយប់ ទាំងថ្ងៃ ខណៈដែលសមត្ថកិច្ចមូលដ្ឋាន បែរជាឆ្លើយថាមិនបានដឹងរឿងនេះទៅវិញ ហាក់មានការឃុបឃិតជាមួយម្ចាស់ទីតាំង ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ឬមួយយ៉ាងណាក៏មិនទាន់ដឹង។
ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ លួចបង្ហើប និងរិះគន់ចំៗថា នគរបាលមូលដ្ឋានតាមសង្កាត់នានា និងតាមខណ្ឌទាំង១២ ដូចជាមិនខ្ចី យកភ្នែកមើលទេ រឿងល្បែងស៊ីសងបែបនេះ ក៏ព្រោះតែទទួលបានសំណែនជារៀងរាល់ខែ ពីម្ចាស់ទីតាំងបើកល្បែងទាំងនេះតែម្ដង ទើបគ្មានវិធានការបង្ក្រាប ។
ប្រជាពលរដ្ឋ បានបង្ហើបទៀតថា «បញ្ហាភូមិ-សង្កាត់មានសុវត្ថិភាពជាកត្តាសំខាន់ ជាមួយគ្នានោះ ក្នុងចំណោមគោលនយោបាយទាំង៩ចំណុច គឺបទល្មើសល្បែងស៊ីសង ហ្គេមអនឡាញ (Game Online) ជាកត្តាគ្រោះថ្នាក់មួយ ដែលយើងចាប់អារម្មណ៍ជាងគេ និងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេង(ជាពិសេសយុវវ័យ ឬក្មេងស្ទាវៗ) ភ្លេចការងារ ភ្លេចបាយភ្លេចទឹក ភ្លេចការសិក្សារ និងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ ផ្សេងៗជាដើម»។
ជាមួយគ្នានេះ បន្ទាប់ពីប្រជាពលរដ្ឋបានស្នើសុំឲ្យ មានការស្រាវជ្រាវចុះត្រួតពិនិត្យចំពោះទីតាំង ដែលបានលួចបើកល្បែងភ្នាល់ យ៉ាងអនាធិប្បតេយ្យគ្រប់ប្រភេទនេះផង ហើយថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំបន្ទាន់ជាមួយតំណាងក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាបល្បែងហ្គេមស៊ីសងតាមប្រព័ន្ធOnline ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ក្នុងរាជធានីភ្នំពេញ និងដើម្បីបង្ការទប់ស្កាត់រាល់បទល្មើស និងធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទពី AhBoYz