រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមផ្ទះ ដែលស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះសុខទុក្ខដែរ លោក ពេជ្រ កែវមុនី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាពអោយបានខ្ពស់ជាពិសេសកុមារតូចៗ និងលោកយាយលោកតាដែលមានវ័យចាស់ជរា ព្រោះរដូវភ្លៀងបានចូលមកដល់ហើយ អាកាសធាតុមានការប្រែប្រួល ព្រោះងាយនិងឆ្លងនូវជំងឺផ្សេងដូចជាគ្រុនឈាម ជាដើម ។
បន្ទាប់ពីចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរួចមក លោក ពេជ្រ កែវមុនី ក៏ចូលរួមពិសារនំបញ្ចុកសាមគ្គីតបការអញ្ជើញរបស់ប្រជាពលរដ្ឋដែលស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយបរិយកាសស្បាយរីករាយនិងស្និតស្នាលបំផុត ។
ប្រភពពី Page ៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ