➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្តែង នារីរងគ្រោះ៩នាក់ជាជនជាតិវៀតណាម ដែលបំរើសេវាផ្លូវភេទ នៅម្តុំផែថ្ម ដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងលោក វេសេនីយឯក ចាន់ កិតិខុម ស្នងការរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផងដែរ ។ ករណីចុះបង្រ្កាបនិងឃាត់ខ្លួនស្រ្តីបំរើសេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅទីតាំង ផ្ទះលេខ២៣អ៊ឺ០ តាមណ្ដោយ ផ្លូវលេខ៨០ ក្រុម១៩៣ ភូមិ១៤ ស្ថិតនៅម្ដុំផែថ្ម ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលដែលចុះប្រតិបត្តិការនោះ បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប់នៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវ ឃើញថាទីតាំងខាងលើនេះ មានបង្កប់បំរើសេវាផ្លូវភេទ ឃាត់ខ្លួននារីរងគ្រោះចំនួន៩នាក់ជាជនជាតិវៀតណាម បំរើសេវាផ្លូវភេទ និងដកហូតបានវត្ថុតាងស្រោមអនាម័យ OK មួយចំនួនធំ។
ម្ចាស់ទីតាំង មានឈ្មោះ ប៊ិន ភេទប្រុស អាយុប្រហែល៤៩ឆ្នាំ ដែលពេលកម្លាំងនគរបាលយើងចុះប្រតិបត្តិការណ៍ ម្ចាស់ទីតាំងមិនបាននៅទីតាំង កើតហេតុឡើយ។ បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាង បានបើករកស៊ី២៤ម៉ោង ដោយភ្ញៀវចូលមករួមភេទម្ដងតម្លៃ៣ម៉ឺនទៅ៤ម៉ឺនរៀល ដោយចែកជាមួយម្ចាស់ទីតាំងស្មើគ្នា។
សូមបញ្ជាក់ផងដែរក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានខ្លុមបេបិទជាបណ្ដោះអាសន្ន ដើម្បីរងចាំគោលការជាថ្មីចំពោះទីតាំងខាងលើនេះ។ បច្ចុប្បន្ន នារីរងគ្រោះទាំង៩នាក់ ត្រូវបាននគរបាលបញ្ជូនទៅខាងសង្គមកិច្ច ដើម្បីធ្វើការអប់រំ៕
➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧