➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ⇧
ខេត្តកណ្តាល ៖ សពក្មេងតូចៗចំនួន៣នាក់ ត្រូវបានឪពុក-ម្តាយ និងសាច់ញាតិជិតខាង ស្រង់ចេញពីទឹក ក្រោយពីពួកគេទាំង៣នាក់ នាំគ្នាទៅងូតទឹក ហើយរអិលជើងចូលទឹកជ្រៅលង់ស្លាប់ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងទឹកស្តុកទឹកត្រដក់ពង ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ក្មេងរងគ្រោះ
ទី១៖ ឈ្មោះ ឌឿន លាងហេង ភេទស្រី អាយុ១២ឆ្នាំ,
ទី២៖ ឈ្មោះ ឌុល លាងហ៊ុន ភេទប្រុស អាយុ១០ឆ្នាំ
ទី៣៖ ឈ្មោះ រ៉េត រចនា ភេទប្រុស អាយុ៩ឆ្នាំ
កុមារងគ្រោះទាំង៣រស់នៅ ភូមិ-ឃុំកើតហេតុជាមួយគ្នា។
ទី១៖ ឈ្មោះ ឌឿន លាងហេង ភេទស្រី អាយុ១២ឆ្នាំ,
ទី២៖ ឈ្មោះ ឌុល លាងហ៊ុន ភេទប្រុស អាយុ១០ឆ្នាំ
ទី៣៖ ឈ្មោះ រ៉េត រចនា ភេទប្រុស អាយុ៩ឆ្នាំ
កុមារងគ្រោះទាំង៣រស់នៅ ភូមិ-ឃុំកើតហេតុជាមួយគ្នា។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង៣នាក់ បានបណ្ដើរកង់១គ្រឿង នាំគ្នាទៅលេងទឹកនៅចំណុចអាងស្តុកទឹកត្រដក់ពង ក្រោយភូមិវត្តចាស់ ចម្ងាយប្រហែល ៥០០ម៉ែត្រ ពីផ្ទះពួកគេ លុះដល់ម៉ោង៣ ឪពុកកុមាររងគ្រោះឈ្មោះ រ៉េត រចនា បានដើរឡើងមកពីមើលក្របីដើម្បីមកផ្ទះបានឃើញស្បែកជើងផ្ទាត់ចំនួនបីគូរ និងកង់១គ្រឿង ដែលគាត់ស្គាល់ច្បាស់ថាកង់ និងស្បែកជើង១គូរ ជារបស់កូនគាត់ ដាក់ចោលនៅកន្លែងកើតហេតុ។
ប្រភពបន្ថែមថា ឃើញដូចនេះ គាត់បានចុះរាវរកកូនម្នាក់ឯងតែមិនឃើញ បន្ទាប់មកគាត់បានស្រែកឆោឡោឲ្យគេជួយ ហើយក៏មានប្រជាពលរដ្ឋច្រើននាក់ និងឪពុកជនរងគ្រោះ ២នាក់ទៀត នាំគ្នាយកអួនមកអូសរកសាកសពទើបប្រទះឃើញសាកសពក្មេងរងគ្រោះទាំង៣ ហើយនាំយកសពកូនរៀងៗខ្លួនមកផ្ទះ។
នគរបាលបានបញ្ជាក់ថា ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះមកសហការជាមួយអាជ្ញាធរភូមិ-ឃុំ ពិនិត្យសាកសពកុមា ទាំងរួចសន្និដ្ឋានថា កុមារទាំង៣ ពិតជាលង់ទឹកស្លាប់ដោយខ្លួនឯង ព្រោះនៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សម្គាល់នោះទេ៕
➤ពិភពចែករំលែក World Share ~ Blogger Network Social News Update ⇧