ម៉ូតូ២គ្រឿងប៉ះគ្នាដួល ត្រូវរថយន្តកុទីន័រកិនស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ (មានវិដេអូ)


រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងបណ្ដាលឲ្យបុរសម្នាក់ត្រូវរថយន្តកុងទីន័រ បើកកិនស្លាប់យ៉ាងអាណោចអាធម៌ ខណៈពេលដែលកំពុងជិះម៉ូតូប៉ះជាមួយម៉ូតូមួយគ្រឿងបណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តតែម្ដង និងបណ្ដាលឲ្យមនុស្សប្រុស២នាក់ផ្សេងទៀតរងរបួសធ្ងន់។

ក្នុងហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមបណ្ដោយផ្លូវឌួងងៀប (ផ្លូវ៣០ម៉ែត្រ) ទល់មុខបុរីជ័យជំនះ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯសពជនរងគ្រោះមិនទាន់ស្កាល់អត្តសញ្ញាណនៅឡេីយទេ។

យោងតាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងទីន័រមួយគឿង ពាក់ស្លាកលេខ បើកមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូបុរសរងគ្រោះខាងលើម៉ាក Dream ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 1FW-6007 ធ្វេីដំណេីរក្នុងទិសដៅបញ្ច្រាសទិសគ្នា ហើយប៉ះជាមួយម៉ូតូ Dream 110cc (សង់ប៉ិច) ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-8549 បណ្ដាលឲ្យដួល ហេីយត្រូវបានរថយន្តកុងទីន័រ បេីកមកពីក្រោយកិនចំក្បាលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ និងបណ្ដាលឲ្យបុរស២នាក់ផ្សេងទៀតរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្តកុងទីន័របង្កហេតុ បានបន្ថែមល្បឿនរត់គេចខ្លួនបាត់។​

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វេីការវាស់វែងម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកសព ដឹកយកទៅរក្សាទុក្ខនៅវត្តទឹកថ្លាដេីម្បីស្វែងរកសាច់ញ្ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕
ទស្សនាវិដេអូខាងក្រោម :