ឃាត់ខ្លួន​នាយក​សាលា​បឋម​សិក្សា​វាលស្បូវ​ ករណី​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

រាជធានីភ្នំពេញ ​៖ នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ឃាត់ខ្លួន​នាយក​សាលា​បឋម​សិក្សា​វាល​ស្បូវ​ម្នាក់​ ករណី​បៀតបៀន​កេរ្តិ៍​ខ្មាស​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ។

នាយក​សាលា​បឋម​សិក្សា​រូប​នេះ​ ឈ្មោះ​ ឡុង សុខ  អាយុ៥០ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ នៅ​ចំណុច​ទីចាត់ការ​សាលា​បឋម​សិក្សា​វាលស្បូវ​ ភូមិ​តាអុក​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។

ក្មេង​ស្រី​រងគ្រោះ​ និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ ថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០១៧​ ក្មេង​ស្រី​និងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់​ជន​សង្ស័យ​។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ ។

បន្ទាប់មកមិត្តភក្តិ​ខ្លួន​បានចេញទៅលេងខាងក្រៅស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់​ដោះ​  ហើយ​ក្មេង​ស្រី​រងគ្រោះ​ បាន​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ បាន​ប្រាប់​អ្នក​មើល​ថែ​អង្គការ​សមាគម​ទឹកដីសន្យា។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ដំណាក់កាល​សមត្ថកិច្ច​ជនសង្ស័យ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ បាន​ត្រឹម​តែ​ប្រលែង​លេង​ធម្មតា​ប៉ុណ្ណោះ​ ។​ បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ ៕


➤ពិភពចែករំលែក World Share ~ Blogger Network Social News Update 

Sponsor Test