ហួស​ចិត្ត! ខំ​បារម្ភ ខំ​ដើរ​រក ក្រែង​មាន​អ្នក​ចាប់​ពង្រាត់មែន តាម​ពិត​នាង​…

ខេត្តស្ទឹង​ត្រែង ៖ ក្មេង​ស្រី​វ័យ ១៤ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ដោយ​គ្មាន​មូលហេតុ ហើយ​ត្រូវ​អាណាព្យាបាល​មក​ដាក់​ពាក្យ​បណ្ដឹង ឲ្យ​ជួយ​ស្វែង​រក ពេល​នេះ​បាន​រក​ឃើញ​វិញ​ហើយ នៅ​ភូមិ​តាឡាត់ ឃុំ​តាឡាត់ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​វេលា ម៉ោង ១២​និង​១៥​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ​២២០១៧។

ក្មេង​ស្រី​បាត់​ខ្លួន​មាន​ឈ្មោះ កេត អាម៉ី អាយុ ១៤​ឆ្នាំ ជា​សិស្ស រស់​នៅ​ភូមិ​កែង​ប្រាសាទ ឃុំ​សម្បូរ ស្រុក​សម្បូរ ខេត្ត​ក្រចេះ បាន​បាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៣ ខែកក្កដា ឆ្នាំ​២០១៧ ក្រោយ​ពេល​នាង​ទៅ​រៀន ហើយ​មិន​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ បាន​បង្ក​ការ​ភ្ញាក់​ផ្អើល។

កម្លាំង​នគរបាល​ស្រុក​សម្បូរ និង​ក្រុម​គ្រួសារ​ខំប្រឹង​ដើរ​រក​គ្រប់​ច្រកល្ហក​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​ហើយ។ មូល​ហេតុ​ដែល​នាង​បាត់ខ្លួន គឺ​នាង​បាន​ស្រឡាញ់​គ្នា​ជាមួយ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ភី ណៃ អាយុ ១៧​ឆ្នាំ រស់​នៅ​ភូមិ-ឃុំ តាឡាត់ ស្រុក​សេសាន ហើយ​នាង​បាន​ទៅ​រក​ដោយ​ខ្លួន​ឯង។

អធិការរង​នគរបាល​ស្រុក​សំបូរ​លោក ណ​យ ស៊ី​ថា​ច បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤​នេះ​ថា ការ​បាត់​ខ្លួន​របស់​ក្មេង​ស្រី​វ័យ​ជំទង់​នេះ គឺ​មិនមែន​ជា​ករណី​ចាប់​ពង្រាត់​នោះ​ទេ ​។

ដោយ​លោក​លើក​ហេតុផល​ថា មុន​និង​មានការ​បាត់​ខ្លូ​ន​នេះ ក្មេង​ស្រី​រង​គ្រោះ​ធ្លាប់​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវចិត្ត គឺ​ខឹង​នឹង​គ្រួសារ​ដែល​ស្តី​បន្ទោស និង​ណែនាំ​នាង​ឲ្យ​ប្រឹងប្រែង​រៀនសូត្រ ហើយ​នាង​អាច​នឹង​គេចខ្លួន​មួយ​រយៈពេល​ ។

លោកអធិការរង បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ស្រាវជ្រាវ​រយៈពេល​មួយ​ថ្ងៃ​ពី​ការ​បាត់​ខ្លួន​រួច​មក​នោះ នៅ​រសៀល​នេះ​កម្លាំង​នគរបាល​កំណត់​បាន​ទីតាំង​ដែល​ក្មេង​ស្រី​កំពុង​តែ​គេចខ្លួន​ហើយ​ ។

ប៉ុន្តែ​លោក​នៅ​មិន​ទាន់​កំណត់​ថា ការ​គេចខ្លួន​របស់​ក្មេង​ស្រី​រង​គ្រោះ​ផ្តើម​ដោយសារ​អ្វី​នៅឡើយ​ដែរ​ ។

បើ​តាម​សម្តី​ពី​មិត្តភក្ដិ​ស្និត​និង​យុវតី​ខាងលើ​បាន​បង្ហើប​ថា កន្លង​មក​នាង​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​តាម​ទូរស័ព្ទ​ជាមួយ​យុវជន​ម្នាក់​នៅ​ស្ទឹង​ត្រែង ហើយ​ការ​បាត់​ខ្លួន​របស់​នាង​ក៏​គេ​អាច​សន្និដ្ឋាន​ថា នាង​បាន​ចេញពីផ្ទះ​ទៅ​រក​បុរស​ម្នាក់​នោះ​ក៏​ថា​បាន៕​ ទាំងស្រុងពី : ដំណឹងយប់មិញ