ខេត្តកោះកុង ៖ ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹង ខ្យល់កន្ត្រាក់ បានវាយប្រហារមកលើក្រុងខេមរភូមិន្ទ នាព្រឹកថ្ងៃទី ១៧ កក្កដា ឆ្នាំ២០១៧នេះ បង្កឱ្យមាន រលំដើមឈើសង្កត់លើរថយន្ត និងផ្ទះរបស់ប្រជាពលរដ្ឋ ហើយតំបន់មួយចំនួនកំពុងរងការលិចលង់ ។ សូមជម្រាបថា មកទល់នឹងវេលាម៉ោងប្រមាណ ១១:៣០នាទីថ្ងៃត្រង់នេះ ភ្លៀងនៅតែបន្តធ្លាក់ គ្របដណ្តប់ទូទាំងខេត្ត ។