រន្ធត់! ឡានពេទ្យបើកបញ្ច្រាសទិស បុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់បោកផ្ទប់លើឡានស្លាប់ភ្លាមៗ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀតរបួសធ្ងនធ្ងរ នៅផ្លូវបត់ចូលផ្សារផ្អាវ


ABC Breaking News | ខណៈមេឃកំពុងបង្អុលភ្លៀងយ៉ាងខ្លាំង មានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង បានបើកបញ្ច្រាសទិស បុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ ដែលគេដឹងថា ជាកម្មករលើកស្រូវរបួសធ្ងន់ និងម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១០កន្លះព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវកែងកាច់ចូលផ្សារផ្អាវ ស្ថិតក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។






សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ពណ៌ស លាយក្រហម បើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នាតាមបណ្ដោយផ្លូវជាតិលេខ៧ លុះដល់ចំណុចកើតហេតុ បានទៅបុកម៉ុតូ១គ្រឿងយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សម្នាក់ ត្រូវបោកផ្ទប់លើរថយន្តពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។



ជនរងគ្រោះទាំង៣ ជាកម្មករលើកស្រូវ នៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។





មូលហេតុដែលរថយន្តសង្គ្រោះបន្ទាន់បើកបញ្ច្រាសផ្លូវនេះ គឺមកផ្លូវម្ខាងទៀតគេបិទបើកការដ្ឋានជួសជុលផ្លូវ ទើបតម្រូវរថយន្តបើកក្នុងផ្លូវតែមួយ។