[ABC] ផ្លូវមួយៗធំក្លិនឆ្អាបឈាម សម្លេងស្រែកថ្ងូរ ភាពឈឺចាប់ សម្លេងទ្រហោយំ វាមិនមែនជាទំនាយ ឬថ្ងៃត្រូវស្លាប់ ដែលគេកំណត់ឲទេ គឺមនុស្សមួយចំនួន មិនព្រមគោរពច្បាប់

គ្រប់គ្នាដឹង គ្រប់គ្នាលឺ គ្រប់គ្នាឃេីញ គ្រប់គ្នារន្ធត់ ចំពោះដំណឹងបន្ទាន់ៗថា មនុស្សស្លាប់និងពិការរាល់ថ្ងៃតាមការផ្ដល់ព័ត៍មានភ្លាមៗពីប្រិយមិត្តអ្នកឃេីញហេតុការណ៍ផ្ទាល់ទាក់ទងរាយការណ៍មកកាន់ស្ថានីយ៍វិទ្យុABC គឺស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរ នៅតាមផ្លូវគ្រប់ខេត្ត−រាជធានី

លេីផ្លូវមួយៗធំក្លិនឆ្អាបដោយឈាម ពោរពេញដោយសម្លេងស្រែកថ្ងូរ ដោយភាពឈឺចាប់ ពោរពេញដោយសម្លេងទ្រហោយំ នៃជនរងគ្រោះ និងសាច់ញាតិរបស់គេ តែមនុស្សមួយចំនួននៅតែមិនព្រមភ្ញាក់រលឹក មិនគោរពច្បាប់ មិនគោរពភ្លេីងចរាចរ មិនគោរពជីវិតគ្នា ដែលបញ្ជាយានយន្តតាមដងផ្លូវ នៅតែព្យាយាមល្មេីសច្បាប់ចរាចរ តេីសប្បាយចិត្តឬ នៅពេលបេីកបុកគេស្លាប់ តេីសប្បាយចិត្តឬ នៅពេលធ្វេីឲ្យគេបាត់បង់សាច់ញាតិជាទីស្រលាញ់ ទាំងឡាន ទាំងម៉ូតូ ទាំងអ្នកថ្មេីរជេីង ទាំងគេទាំងយេីង ទាំងប្រទេសទាំងមូល គោរពជីវិតគ្នាទៅវិញទៅមកបានទេ???

ABC សុំសួរថាចេះតំរង់ជួរបានទេ? ផ្ដល់ក្តីអនុគ្រោះឲ្យគ្នាតាមដងផ្លូវបានទេ? កុំរំលោភគន្លងផ្លូវរបស់គេបានទេ? កុំបេីកបរបញ្ច្រាសទិសគេបានទេ? សូមគោរពច្បាប់ចរាចរ គោរពភ្លេីង គោរពផ្លាកសញ្ញាចរាចរណ៍បានទេ? 

ប្រទេសកម្ពុជាយេីងគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអ្នកស្លាប់ច្រេីនរាប់មិនអស់ហេីយជារៀង រាល់ថ្ងៃ សរុបទៅក្នុងមួយឆ្នាំៗរាប់រយនាក់ ដែលស្ថានីយ៍វិទ្យុABC ទទួលបានពីប្រិយមិត្តអ្នកឃេីញហេតុការណ៍ផ្ទាល់ទាក់ទងរាយការណ៍មកប្រាប់វិទ្យុABCដេីម្បីផ្សាព្វផ្សាយបន្តរាល់ថ្ងៃ 


សរុបទៅយេីងខាតធនធានមនុស្សច្រេីនហេីយ ចាប់ពីឆ្នាំ២០១៧នេះទៅ សុំឈប់បន្តអោយមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរទៀតទៅ កូនៗស្ទាវៗ ជិះម៉ូតូ ជិះឡាន មេត្តាកុំធ្វេីបាបចិត្តម្តាយឪពុកទៀតទៅ គាត់ទ្រាំអត់បានទេនៅពេលបាត់បង់យេីងទៅ តោះទៅរៀនច្បាប់ចរាចរ ពាក់មួកសុវត្តិភាព និងកុំជិះលឿនពេក ស្តាប់ចាស់ៗប្រាប់ខ្លះទៅ ចង់បន្តអោយមានអ្នកស្លាប់ដល់ពេលណាទៀត? មិនទាន់គ្រប់មែន? ABCថាវាមិនមែនដោយសារទំនាយ ឬថ្ងៃត្រូវស្លាប់ របស់នរណាម្នាក់ដែលគេកំណត់មកទេ បេីទាំងអស់គ្នាគោរពជីវិតគ្នា គោរពច្បាប់ទាំងអស់គ្នា នោះគឺដូចយេីងបានជួយសង្គ្រោះជីវិតគ្នាទៅវិញទៅមក ព្រោះនៅតាមដងផ្លូវ អ្នកបេីកបរប្រេីជីវិតរួមគ្នា ដូចនេះសូមកុំបណ្តោយអោយជីវិតយេីងគ្រប់គ្នាបាត់បង់តទៅទៀតនៅលេីផ្លូវថ្នល់ គ្រោះថ្នាក់ដូចរាល់ថ្ងៃច្រេីនពេកហេីយ ស្លាប់ពិការច្រេីនពេកហេីយ ។ 


ពាក្យចុងក្រោយដែលABCផ្ញេីទៅកាន់អ្នកបេីកបរគ្រប់រូប ៖ សូមចាំថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងរងចាំផ្លូវអ្នកនៅផ្ទះ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរ។

អ្នកណាគេនៅក្រៅមិនទាន់ចូលផ្ទះប្រញាប់ចូលផ្ទះម៉ែចាំផ្លូវនៅផ្ទះ គាត់មិនទាន់សំរានទេ បេីគាត់មិនទាន់ដឹងថាកូនគាន់បានទៅផ្ទះគ្រប់គ្នាបានសុខហេីយនោះ! ដោយក្ដីគោរពពីABC

ប្រភពពី ៖ ស្ថានីយ៍វិទ្យុ ABC 107.5 FM

Edit