រាជធានីភ្នំពេញ | តាំងពីព្រឹករហូតមកទល់រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បាននាំខ្លួនជនល្មើស២នាក់ដែលប្រព្រឹត្តបទល្មើស ចាប់ថៅកែហាងភោជនីដ្ឋានបង្ខាំងជំរិតទារប្រាក់ រួចសម្លាប់ជនរងគ្រោះ ហើយដឹកសពយកទៅទម្លាក់ចោលនៅទឹកទន្លេអ្នកលឿង ។
កងកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនល្មើសទាំង២នាក់នោះ ទៅធ្វើត្រាប់សារឡើងវិញនៅក្នុងផ្ទះសំណាក់យីហោ «តារាជ្រៃកោង» ដែលមានទីតាំងស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ជ្រៃកោង ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពីធ្វើត្រាបសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនមេការផ្ទះសំណាក់នោះម្នាក់ យកទៅសាកសួរផងដែរផងដែរ ។ និងបន្ទាប់មកទៀតសមត្តកិច្ច បាននាំជនសង្ស័យទៅចង្អុលបង្ហាញ ទីតាំងដែលពួកដឹកសាកសពជនរងគ្រោះទៅទម្លាក់ចោលនៅទន្លេរនាក់លឿង ។
គួរបញ្ជាក់ថា ករណីជនជាតិចិនចាប់ជាជនចិនដូចគ្នាជំរិតទារប្រាក់ នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួចសម្លាប់ជនរងគ្រោះដឹកសាកសពយកទៅទម្លាក់ចោលនៅទឹកទន្លេរអ្នកលឿង ហើយសពនោះបានអណ្តែកមកដល់ស្រុកលើដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ មេសា ២០១៧ មុនចូលឆ្នាំប្រពៃណីខ្មែរមួយថ្ងៃ ពេលរសៀលថ្ងៃទី២០ មេសា នេះ ត្រូវបានសមត្តកិច្ចសហការណ៍ចាប់ខ្លួនឧក្រិដ្ឋជនជាជនដៃដល់២នាក់ ដែលទៅលាក់ខ្លួននៅខេត្តព្រះសីហនុ និងកំពុងបន្តដឹកមកកាន់រាជធានីភ្នំពេញ ។ មានដំបូងថាជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ម្នាក់ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា ២០១៧ មានករណីចាប់ថៅកែហាងភោជនីដ្នានមួយកន្លែង ជាជនជាតិចិនម្នាក់ នៅខណ្ឌពោធិសែនជ័យ ដើម្បីជំរិតទារប្រាក់ ប៉ុន្តែក្រោយមកពត៍មាននោះបានស្ងាត់បាត់ឈឹងទៅវិញ ។ លុះដល់វេលាម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី១៣ មេសា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិចិនម្នាក់ស្លាប់អណ្តែតទឹកទន្លេរ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលសាកសពនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ ទោះជាយ៉ាងណាក្តីនេះជាពត៍មានដំបូងដែលទទួលបានក្រៅផ្លូវការណ៍ ដោយសារតែសមត្តកិច្ចនៅមិនទាន់បានសួរយកចម្លើយជនសង្ស័យបានគ្រប់គ្រាន់ ព្រោះត្រូវការអ្នកបកប្រែភាសាចិន ។ ពត៍មានដំបូងថាជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ម្នាក់ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា ២០១៧ មានករណីចាប់ថៅកែហាងភោជនីដ្នានមួយកន្លែង ជាជនជាតិចិនម្នាក់ នៅខណ្ឌពោធិសែនជ័យ ដើម្បីជំរិតទារប្រាក់ ប៉ុន្តែក្រោយមកពត៍មាននោះបានស្ងាត់បាត់ឈឹងទៅវិញ ។ លុះដល់វេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី១៣ មេសា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិចិនម្នាក់ស្លាប់អណ្តែតទឹកទន្លេរ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលសាកសពនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ បន្ទាប់ពីមានពត៍មានករណីជំរិតទារប្រាក់ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេតលើបទល្មើសជំរិតទារប្រាក់នេះ ដោយយោងទៅលើក្រុមគ្រួសារជនជាតិចិនម្នាក់បានបាត់សមាជិករបស់ខ្លួន ។ ក្រោយពីសមត្តកិច្ចរួមគ្នាសហការបើកការស៊ើប ទើបដឹងពីមុខសញ្ញាឧក្រិដ្ឋដែលធ្វើសកម្មភាពនោះ ហើយក៏ទទួលបានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការងនគរបាលជាតិ ទទួលការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយឧត្តមសេនីយ៍អគ្គស្នងការរង ទទួលស្នងការនគរបាលរាជធានីភ្នំពេញ បានចង្អុលបង្ហាញទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលមានលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ជាប្រធាន និងបានអនុញាតិឲ្យលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋានចុះសហការជាមួយនាយកដ្ឋាននគរបាលសន្តិសុខ នគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ដែលមានលោក អេង សោភា ប្រធានការិយាល័យចូលរួម និងបានសហការជាមួយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បានធ្វើការចាប់ឃាត់ខ្លួនឧក្រិដ្ឋជន២នាក់ដូចមានឈ្មោះខាងលើនេះនៅក្រុងព្រះសីហនុតែម្តង ។ ប្រភពពត៍មានបន្តថា ពេលនេះនៅមិនទាន់បានសួរយកចម្លើយពីជនសង្ស័យយ៉ាងណាក្តី (ខ្វះអ្នកបកប្រែ) ប៉ុន្តែអាចដឹងពត៍មានពីដើមចមខ្លះបានថា ជនរងគ្រោះជាថៅកែភោជនីដ្ឋានចិនមួយ ហើយជនសង្ស័យចិនម្នាក់ជាចុងភៅឲ្យហាងចិននោះ ។ ថ្ងៃមួយថៅកែចិនបានដេញជនសង្ស័យឲ្យឈប់ធ្វើចុងភៅនៅហាងនោះ ក្រោយមកជនសង្ស័យបានមានគំនិតខឹងថៅកែចិន ក៏ផ្តើមគំនិតចាប់ថៅចិនយកទៅឃុំទុកមួយកន្លែង ហើយគំរាមទារប្រាក់ពីក្រុមគ្រួសារ ។ បន្ទាប់ឧក្រិដ្ឋជនបានសម្លាប់ជនរងគ្រោះ ហើយរួមគ្នាជាមួយជនសង្ស័យខ្មែរម្នាក់ដឹកសាកសពជនរងគ្រោះតាមរថយន្តម៉ាកវីស្តូ ជាកម្មសិទ្ធិរបស់ជនរងគ្រោះយកសពទៅទម្លាក់ចោលនៅទន្លេរអ្នកលឿង ទើបបានសពនោះអណ្តែតទៅដល់ចំណុចខាងលើ ដែលប្រជាពលរដ្ឋបានប្រទះឃើញមិនស្គាល់អត្តសញ្ញាណ ។
តាមសមត្តកិច្ចឲ្យដឹងថា ពត៍មានលំអិតនិងត្រូវលាតត្រដាងនៅពេលសួរយកចម្លើយជនសង្ស័យឲ្យបានគ្រប់ជ្រុង ប៉ុន្តែជំហ៊ានដំបូងអាចនាំជនសង្ស័យយកទៅធ្វើត្រាប់ពីសកម្មភាព នៅទីតាំងពេលចាប់ខ្លួន និងពេលសម្លាប់ជនរងគ្រោះ រួមទាំងធ្វើកាយវិការដឹកសាកសពយកទៅទម្លាក់ចោលទៀតផង ៕