បុណ្យភូមិលើកទី៤ ដែលប្រារព្ធឡើងនៅបរិវេណវត្តទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី១នេះ មានមនុស្សទៅចូលរួមយ៉ាងច្រើន ជាពិសេសយុវវ័យ។
សម្រាប់អ្នកចង់ទៅចូលរួមព្រឹត្តិការណ៍សប្បាយរីករាយខាងលើ អាចធ្វើដំណើរតាមមធ្យោបាយជាច្រើន ដែលដូចជាឡានក្រុងបុណ្យភូមិ ឡានតាក់ស៊ីបុណ្យភូមិ និងរ៉ឺម៉កកង់បីបុណ្យភូមិ មានទីតាំងនៅស្តាតអូឡាំពិក។ ដោយឡែកអ្នកធ្វើដំណើរទៅវត្តទួលក្រសាំង តាមមធ្យោបាយផ្ទាល់ខ្លួន ដូចជាម៉ូតូឡានអាចចូលចត នៅទីនោះបាន ដែលមានទីតាំងធំទូលាយ មិនបារម្ភខ្វះកន្លែងចត។
តម្លៃសំបុត្រផ្ញើម៉ូតូ ១គ្រឿង គឺ៖ ១៥០០រៀល
តម្លៃសំបុត្រផ្ញើឡាន ១គ្រឿង គឺ៖ ៣០០០រៀល
កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា!
បងសប្បាយក៏នៅទីនោះដែរ៕
ដកស្រង់បន្តពី : Sabay