ខេត្តសៀមរាប៖ក្មេងប្រុស២នាក់ បានយំអោបសព ម្ដាយជាទីស្រលាញ់ ដែលបានស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍។ អធិការស្រុក ក្រឡាញ់ លោកវរសេនីយ៍ទោ ជី បេងជន បានឲ្យសៀមរាបប៉ុស្ដិ៍ដឹងថា កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៧ព្រឹក នៅចំណុចមុខតូបលក់ ឥវ៉ាន់របស់ឈ្មោះរត្ន័ សោភណ័ ស្ថិតនៅភូមិ ពេជ្ជោរ ឃុំ ក្រឡាញ់ ស្រុក ក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ មានម៉ូតូមួយគ្រឿងម៉ាកHONDA CLICK ពណ័ ឈាមជ្រូក ពាក់ផ្លាកលេខ ប.មានជ័យ 1 K.0633 បើកបរដោយឈ្មោះ លី ស្រីនាថ ភេទស្រី អាយុ៤២ ឆ្នាំរស់នៅ ភូមិបាលិលយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជយ័ ក្នុងទិសដៅពីលិចទៅកើត បានបើកគេចពី រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក កំពុងបើកមកពីទិស ខាងកើតបញ្ច្រាស់ ទិសគ្នាមកស្តាំដៃ។ ក៍បានបុកពីក្រោយ គោយន្តច្នៃមួយគ្រឿង ពណ័ត្រួយចេក គ្មានផ្លាកលេខ ម្ចាស់ឈ្មោះអឿ ឈៀងលី ភេទប្រុស អាយុ៣៥ ឆ្នាំរស់នៅភូមិ ជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជយ័ ចំទ្រុងក្រោយចំហៀង ខាងឆ្វេងកំពុង ឈប់ចតនៅចិញ្ចើម ផ្លូវខាងស្តាំបែរក្បាល ទៅទិសខាងកើត ស្របទិសគ្នា។
លោកអធិការបន្ថែមថាក្រោយកើតហេតុ កំលាំងប៉ូលីស បានចុះទៅដល់ បានជួយសង្គ្រោះ ជនរងគ្រោះទៅមន្ទីរពេទ្យ គាត់ក៍បានស្លាប់ ពេលបញ្ជូនដល់ មន្ទីរពេទ្យ ក្នុងនោះសាកសព បានធ្វើកំណត់ហេតុ ប្រគល់ជូនប្តីឈ្មោះ សោម សុផាត អាយុ៤៣ ឆ្នាំយកទៅ ធ្វើបុណ្យតាម ប្រពៃណី។ ករណីលោកអធិការ បន្ថែមថាមូលហេតុ គ្រោះថ្នាក់បណ្តាល មកពីការប្រើប្រាស់ ល្បឿនលឿន។ វត្ថុតាងទាំងពីរបាន យកមករក្សាទុក នៅអធិការដ្ឋាន ដើម្បីរៀបចំតាមនីតិវិធី៕