នារីជាសង្សារបុរសបើករថយន្ត Highlander បង្ហោះសាររំជួលចិត្ត អានហើយចង់ស្រក់ទឹកភ្នែក




មុននេះប៉ុន្មានម៉ោងសង្សារបុរសដែលជិះរថយន្ត highlender បានបង្ហោះលើហ្វេសបុករបស់គាត់ថា៖ បងហាបងសន្យាមួយអូនម៉េចខ្លះហា? ថាមើលថែរអូនអស់មួយជីវិត សន្យាថានិងធ្វើអោយអូនមានក្តីសុខរហូតហូរ? នៅមានទៀតបងសន្សាថានិងអោយអូន ពាក់រ៉ូបកូនក្រមុំដែលស្អាតជាងគេ ចុះហែតុអីបងសន្យាហើយបងធ្វើមិនបានហា Run ? បងអាក្រក់ណាស់ Run បងដឹងហើយថាអូនស្រឡាញ់បងពិនណា !



មកវិញមកណាមនុស្សល្អរបស់អូន ប្តីសំឡាញ់ចិត្តអូនអើយ អូនខ្វះបងអត់បានទេ បងជាក្តីសុខរបស់អូនលើអត់ហាប្តីរបស់អូន? ហេតុអីលោកមិនមេតា្តដល់គូរខ្ញុំហេតុអីកម្មមកពង្រាត់តាំងនៅស្រឡាញ់ តើពួកខ្ញុំសាងអីខុស? ម៉េចបានអោយពីរអ្នកខ្ញុំ ព្រាត់គ្នាបែរនេះ? ពួកខ្ញុំសាងតែអំពើល្អទេ ហេតុអីមិនអោយពីរអ្នកខ្ញុំនៅជាមួយគ្នាហាខ្ញុំស្អប់ ពិភពលោកនេះណាស់ ????????


ព័ត៌មានលំអិត៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសពបុរសម្នាក់គៀបជាប់ក្នុងរថយន្ត ហើយមានមនុស្សជាង១០នាក់ទៀតបានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តហាយឡែនឌ័រ បុកគ្នាជាមួយនឹងរថយន្តទួរីស។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត១រំលងអាធ្រាត្រថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។




ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AL-1953 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុរថយន្តបានរ៉េទៅឆ្វេងបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ ហើយហោះផ្លោងទៅបុកនឹងរថយន្តទួរីសដឹកអ្នកដំណើរពាក់ស្លាកលេខ ភ្នំពេញ 2L-8824 ដែលបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ (តៃកុងរថយន្តហាយឡែនឌ័រគៀបស្លាប់ក្នុងរថយន្ត) និងរបួសជាង១០នាក់តែម្តង។


ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ និងជួយហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ៕