គួរអោយអាណិតណាស់! កូនស្រីហេីមជេីងខ្លាំង អត់លុយយកទៅពេទ្យ ត្រូវពូម៉ូតូឌុបចិត្តល្អ ឌុបមកផ្លូវវេងស្រេង ទាក់ទងវិទ្យុABCជួយយកទៅពេទ្យផង ខណៈនេះរថយន្តអន្តរាគមន៍វិទ្យុABCដឹកយកទៅពេទ្យគន្ធបុប្ផាព្យាបាលទាំងយប់ហេីយ
រាជធានីភ្នំពេញ ៖ ពូម៉ូតូឌុបចិត្តល្អ គាត់ប្រទះឃេីញនិងឌុបមកពីម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ ហេីយក៏សួរនាំតាមផ្លូវថា បងស្រីមានឈ្មោះ រ័ត្ន អាយុប្រហែល៣០ឆ្នាំ មានកូនស្រី២នាក់ ម្នាក់អាយុ១ខួប៤ខែ មានអាការៈហេីមជេីងខ្លាំង និងកូនម្នាក់ទៀតទេីបកេីតបាន២០ថ្ងៃប៉ុណ្ណោះ តែអត់មានលុយ យកកូនទៅព្យាបាលនៅមន្ទីរពេទ្យឡេីយ ពេលឌុបមកដល់ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពៅធ៍សែនជ័យ ពូម៉ូតូក៏បានទាក់ទងមកវិទ្យុABC សុំអោយជួយប្អូនស្រីផង នៅម្ដុំផ្លូវវេងស្រេង កាលពីវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ។
រហូតមកដល់ម៉ោង(11៖20pm 19-04-2017) ក្រុមការងារABC (លោកភក្ដី និងលោកសីហា) បានចេញ រថយន្តអន្តរាគមន៍វិទ្យុABC (ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ឲ្យស្ថានីយ៍វិទ្យុABC សំរាប់ធ្វេីការងារមនុស្សធម៍ក្នុងសង្គម) ទៅដល់ហេីយ និងកំពុងនាំបងស្រី រ័ត្ន អាយុប្រហែល៣០ឆ្នាំ មានកូនស្រី២នាក់ ម្នាក់អាយុទេីប២០ថ្ងៃ និងម្នាក់ទៀតអាយុ១ខួប៤ខែ មានអាការៈហេីមជេីងខ្លាំង យកទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
ខណៈនេះម៉ោង១១៖៤៥នាទីយប់ ក្រុមការងារABC (លោកភក្ដី និងលោកសីហា) បានធ្វេីដំណេីរតាម រថយន្តអន្តរាគមន៍វិទ្យុABC ទៅដល់មន្ទីរពេទ្យគន្ធបុប្ផាហេីយ ដោយបានអោយគ្រូពេទ្យពិនិត្យមេីល និងកំពុងរងចាំមេីលលទ្ធផលសិន។
ព័ត៍មានបន្ថែមABCនឹងជម្រាបជូនបន្ត ឬតាមដានស្ដាប់វិទ្យុABC 107.5 FM និងអាចទស្សនាតាមការ Live ផ្ទាល់លេីទំព័រ Facebook ព័ត៍មានផ្លូវការ របស់វិទ្យុABC គឺ ABC FB
បេីមានអ្វីបន្ទាន់ៗ ឬត្រូវការសមត្ថកិច្ចចុះអន្តរាគមន៍ ត្រូវការឡានពេទ្យ ត្រូវការឡានពន្លត់អគ្គិភ័យ ប្រទះឃេីញមនុស្សវង្វេង ឬបាត់ក្មេង និងអ្វីបន្ទាន់ៗ អាចទាក់ទងមកវិទ្យុABC (24ម៉ោង) តាមលេខទូរស័ព្ទ 010 231010 / 012231010 / 070 231010 / 077 231010 និង 087 23-23-23