៚បុរសម្នាក់ដែលត្រូវពលរដ្ឋទាញចេញពីរថយន្តមួយដែលបើកបញ្រ្ចាសទិសហើយបុករះម៉ូតូជាច្រើនគ្រឿងនៅតាមបណ្តោយផ្លូវព្រះមុនីវង្សត្រង់ចំណុចវិទ្យាល័យបឹងត្របែកស្ថិតក្នុងខណ្ឌចំការមនរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទទី 27 មីនា កំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ មកទល់ថ្ងៃនេះនៅមិនដឹងទាន់ខ្លួននៅឡើយ។ ចំពោះករណីទង្វើហឹង្សានេះនឹងអាចធ្វើឱ្យអ្នកបើកបរផ្សេងទៀតយកលេសនេះបើកបរគេចខ្លួននៅពេលបុកគេហើយរាជរដ្ឋាភិបាលគួរតែមានវិធានការណ៍ទប់ស្កាត់។
មកស្តាប់បងប្រុសម្នាក់និយាយពីជនបង្កបើកឡានបុកគេស្លាប់៤នាក់នៅម្ដុំបឹងត្របែក គឺត្រឹមត្រូវណាស់ អ្នកដែលខាតនិងឈឺចាប់ជាងគេគឺជនរងគ្រោះ ព្រោះនឹងមិនអាចមានសំណងបើជនបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ....
មកស្តាប់បងប្រុសម្នាក់និយាយពីជនបង្កបើកឡានបុកគេស្លាប់៤នាក់នៅម្ដុំបឹងត្របែក គឺត្រឹមត្រូវណាស់ អ្នកដែលខាតនិងឈឺចាប់ជាងគេគឺជនរងគ្រោះ ព្រោះនឹងមិនអាចមានសំណងបើជនបង្កមានគ្រោះថ្នាក់ដល់អាយុជីវិតដែរ....
* មតិរបស់បងប្រុស
+ សំណួរសួរថា:
1. តើការព្រួតគ្នាវាយមកលើជនបង្ករក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ចំណេញឬខាត?
2. តើខុសច្បាប់ដែរឬទេ?
* ចំលើយ:
1. ការព្រួតគ្នាវាយមកលើជនបង្កក្នុងករណីគ្រោះថ្នាក់ចរាចរណ៍គឺមិនមានអ្វីចំណេញបន្តិចសោះ។ ព្រោះថាការវាយទៅលើជនបង្ករក្នុងករណីគ្រោះថ្នាក់ចរាចរណ៍វារឹតតែធ្វើឱ្យខាតប្រយោជន៍បន្ថែមទៀតចំពោះជនរងគ្រោះដោយសារតែការវាយតប់ទៅលើជនបង្កររហូតដល់ជនរងគ្រោះសង្ឃឹមរស់តិចតួចបំផុត។ យើងធ្វើការវិភាគទៅតាមការយល់ដឹងរបស់យើងបន្តិចមើលថាប្រសិនបើជនបង្ករមិនមានការព្រួតវ យឱ្យរបួសទេនោះជនបង្ករនឹងត្រូវទទួលបន្ទុកចំនួន 2...
+ បន្ទុកទី 01 គឺជនបង្ករត្រូវទទួលទោសព្រហ្មទណ្ឌពីបទមនុស្សឃាតដោយអចេតនាតាមមាត្រា 207 ចែងថា (បទមនុស្សឃាតដោយចេតនាគឺជាអំពើបណ្តាលឱ្យស្លាប់អ្នកដ៏ទៃដោយ:
- ការធ្វេសប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ចីខ្ជា។
- ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 1 (មួយ) ឆ្នាំទៅ 3 (បី) ឆ្នាំនិងពិន័យជាប្រាក់ពី 2,000,000 (ពីរលាន) រៀលទៅ 6.000.000 (ប្រាំមួយលាន) រៀល។ ។
+ បន្ទុកទី 02 សំណងរដ្ឋប្បវេណីទៅលើព្យសនៈកម្មដែលខ្លួនបានបង្ករឡើងទៅលើជនរងគ្រោះទាំងអស់។
ផ្ទុយទៅវិញប្រសិនបើបងប្អូនព្រួតគ្នាវាយជនបង្ករបណ្តាលឱ្យស្លាប់វាធ្វើឱ្យខាតប្រយោជន៍ច្រើនដូចជា:
+ ទី 01 ធ្វើឱ្យរលត់បណ្តឹងអាជ្ញាមានន័យថាបណ្តឹងអាជ្ញាត្រូវបានរលត់ដោយសារជនបង្ករបានស្លាប់សំណុំរឿព្រហ្មទណ្ឌត្រូវបានក្លាយទៅជាមោឃៈ (មិនបានការ) ដោយគ្មានជនល្មើស។
+ ទី 02 ចំពោះសំណងរដ្ឋប្បវេណីនៅពេលដែលជនបង្ករបានបាត់បង់ជីវិតទៅហើយហើយរថយន្តដែលជាមធ្យោបាយក្នុងការបង្ករគ្រោះថ្នាក់នេះក៏ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីតុលាការមិនអាចលក់យកលុយបានដើម្បីយកមកដោះស្រាយសំណងដល់ជនរងគ្រោះបានឡើយ។
2. ប្រាកដណាស់ថាខុសច្បាប់ជនបង្ករគ្រោះថ្នាក់ចរាចរណ៍គាត់មានកំហុសមនុស្សឃាយដោយអចេតនាតែចំពោះបងប្អូនវិញគឺបើវាយគាត់ឱ្យរបួសគឺជាប់ចោទពីបទហឹង្សាដោយចេតនាប្រសិនបើវាយគាត់រហូតដល់ស្លាប់គឺជាប់ចោទពីបទមនុស្សឃាតដោយចេតនាត្រូវជាប់ពន្ធនាគារស់មួយជីវិតយោងតាមមាត្រា 200 នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាយើង។
សូមបងប្អូនពិចារណាឡើងវិញ សូមបញ្ឈប់ឱ្យអស់ទៅនូវរាល់វប្បធម៌វាយសម្លាប់ជនដែលបង្កគ្រោះថ្នាក់ចរាចរណ៍និងវាយកម្ទេចយានយន្តរបស់ជនបង្ករវាអត់មានអីចំណេញទេបងប្អូន។
សរុបសេចក្តីមកសូមបងប្អូនទាំងអស់មេត្តាយល់ដឹងពីច្បាប់ខ្លះផងព្រោះថាគ្រោះថ្នាក់យើងមើលមិនឃើញហើយក៏គ្មានអ្នកណាចង់បង្ករឡើងដែរ។ ជីវិតមនុស្សពិតជាមិនអាចកាត់ថ្លៃបានទេហើយការស្លាប់និងរបួសសរុបជាង 10 នាក់វាពិតជាធ្ងន់ធ្ងរខ្លាំងណាស់តែបងប្អូនតោងគិតថាបងគេបងយើងប្អូនគេប្អូនយើងម៉ែគេម៉េយើងឪពុកគេឪពុកយើងអញ្ចឹងបើបងប្អូនវាយសម្លាប់ជនបង្ករម្នាក់ទៀតគ វាធ្វើឱ្យកើនឡើងនូវស្រ្តីមេម៉ាយកូនកំព្រាមន្ថែមពីលើជនរងគ្រោះដែលបាត់បង់ជីវិតចំនួន 03 នាក់នោះថែមទៀត។ សូមអភ័យទោសផងបើគំនិតខ្ញុំផ្ទុយពីគំនិតបងប្អូនសូមកុំប្រកាន់ខ្ញុំអីនេះគ្រាន់តែជាការចូលរួមជាមតិយោបល់របស់ខ្ញុំដែលបានរៀនចេះដឹងបន្តិចបន្តួចទេសូមកុំប្រកាន់ខ្ញុំអីបាទ។
ប្រភពពី ៖ Choeun PL