រាជធានីភ្នំពេញ ៖ ដេីម្បីសោភ័ណ្ឌភាព នៅលេីសួនច្បារ មុខព្រះបរមរាជវាំង នៅយប់ថ្ងៃទី២២ ខែមេសា ២០១៧នេះ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក សុខ ប៉េងវុធ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះចាប់ម៉ូតូមួយចំនួន ដែលជិះឡេីងលេីសួនច្បារ ខាងមុខព្រះបរមរាជវាំង ដេីម្បីយកមកអប់រំ ណែនាំពួកគាត់ដែលជាម្ចាស់ម៉ូតូ កុំអោយជិះឡេីងលេីសួនច្បារបន្តទៀត ព្រោះលេីសួនច្បារមុខព្រះបរមរាជវាំង មិនអនុញ្ញាតអោយជិះម៉ូតូឡេីង នោះទេ ។
ក្រោយពីធ្វេីការពន្យល់អប់រំណែនាំរួចហេីយ ក៏អនុញាតិប្រគល់ម៉ូតូអោយម្ចាស់វិញហេីយ៕៚