រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វេីការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿង ពីបុរសម្នាក់បានសម្រេចតែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង២៖២០នាទីរសៀល ថ្ងៃ២១ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
- ជនសង្ស័យមានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។
- ជនសង្ស័យមានឈ្មោះ វ៉ាត វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។
- ជនសង្ស័យមានឈ្មោះ វណ្ណា សុីថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។
ជនរងគ្រោះ មានឈ្មោះ ពឿន សាលីណាវីន ភេទប្រុស អាយុ ១៨ មុខរបរសិស្ស ស្នាក់នៅម្ដុំវត្តកុសល។
បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនកើតហេតុ បានលឺតាមវិទ្យុទាក់ទងថាមានចោរ ឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់ដែលជិះម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ 1FB-9863 បានសម្រេច នៅចំណុចកើតហេតុខាងលើ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក Wave ពណ៌ក្រហម ពាក់ផ្លាលេខភ្នំពេញ 1CT-5948 មកខណះពេលនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌ ខណ្ឌ៧មករាកំពុងល្បាតបានដេញចាប់បានភ្លាមៗតែមង្ត ។
ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ៧មករាបានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌទួលគោកដើម្បីចាក់ការតាមច្បាប់ ។ ចំណែកទូរសព្ទដៃម៉ាក iPhone 6S Plus ពណ៌ផ្កាឈូក ត្រូវសមត្ថកិច្ចបានធ្វើការដកហូត និងប្រគល់អោយជនរងគ្រោះវិញ ។
អត្ថបទប្រែសម្រួល ៖ World Share
ប្រភពីបង ៖ Phorn Sopheak007