រាជធានីភ្នំពេញ ៖ មុននេះបន្តិចមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្មការិនីម្នាក់ ត្រឡប់ពីធ្វើការវិញ ចូលក្នុងបន្ទប់ជួលដែលមានទឹកសាច បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់មួយរំពេច យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្បែរផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ (មានអ្វីបន្ថែមABCនឹងជម្រាបជូនបន្ត)